លិខិតមិត្តអ្នកអានៈ ហេតុអ្វី ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី អនុវត្តផ្ទុយនឹងគោលការច្បាប់?
ព្រះវិហារ ៖ លោក អ៊ឺម សំអឿន ជាប្រធានក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី បានទទួលលិខិតអនុញ្ញាតិពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយយោងលើឯកសារស្របច្បាប់របស់ក្រុមហ៊ុន លោក អ៊ឺម សំអឿន បានបញ្ជាឲ្យមេការរបស់លោកដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្បែរនោះនាំគ្នាចូលទៅកាប់ឈើដើម្បីលក់ឲ្យក្រុមហ៊ុនរបស់ខ្លួនយ៉ាងអនាធិបតេយ្យ ។
ក្រុមហ៊ុន អឿន សុវណ្ណ ខូអិលធីឌីគឺពិតជាមានលិខិតអនុញ្ញាតិពីក្រសួងពាក់ព័ន្ធនិងអាជ្ញាធរខេត្តព្រះវិហារនិងមន្ទីរពាក់ព័ន្ធស្របច្បាប់តែក្រុមហ៊ុន អឿន សុវណ្ណ ខូអិលធីឌី គឺមិនបានអនុវត្តន៍តាមច្បាប់អនុញ្ញាតិរបស់ក្រសួងនិងមន្ទីរពាក់ព័ន្ធឡើយ ។
យោងមន្ត្រីនិងប្រជាពលរដ្ឋនិយាយថា ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី បានបង្កើតរោងចក្រអារច្រៀក កែច្នៃ និងផលិតគ្រឿង...