ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកពន្ធដារ សម្រេចចុះពិនិត្យ ហាងស៊ុប របស់ថៅកែសាលារៀន ហេឡូអាមេរិកាំង តាមបណ្តឹងរបស់ឪពុកម្តាយ បុគ្គលិក ដែលថៅកែហាងចាប់ដាក់គុក

អគ្គនាយកពន្ធដារ សម្រេចចុះពិនិត្យ ហាងស៊ុប របស់ថៅកែសាលារៀន ហេឡូអាមេរិកាំង តាមបណ្តឹងរបស់ឪពុកម្តាយ បុគ្គលិក ដែលថៅកែហាងចាប់ដាក់គុក

សង្គម និងកម្សាន្ត
អគ្គនាយកពន្ធដារ សម្រេចចុះពិនិត្យ ហាងស៊ុប របស់ថៅកែសាលារៀន ហេឡូអាមេរិកាំង តាមបណ្តឹងរបស់ឪពុកម្តាយ បុគ្គលិក ដែលថៅកែហាងចាប់ដាក់គុក (ភ្នំពេញ)៖ ជាការឆ្លើយតបទៅនឹងបណ្តឹងរបស់ អាណាព្យាបាលរបស់ជនជាប់ចោទ ឈ្មោះ នូ លាងហាន ដែលសំណូមពរឲ្យអគ្គនាយកដ្ឋានពន្ធដារ ជួយពិនិត្យ និងស្រាវជ្រាវ លើរបាយការណ៍ប្រាក់ចំណូល ចំណាយ និងការបង់ពន្ធ របស់ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតមួយដោយបញ្ជាក់ថា ស្ថាប័នមួយនេះ សម្រេចបើកការស្រាវជ្រាវតាមសំណើ ដើម្បីរកឲ្យឃើញការពិត។ យោងតាមលិខិត លេខ១៩៨២៥ អ.ព.ដ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានជម្រាបទៅលោកស្រី គង់ ភា និងលោក នូ គម ជាអាណាព្យាបាល របស់ជនជាប់ចោទឈ្មោះ នូ លាងហាន ថា ស្ថាប័នមន្ត្រីពន្ធដារ នឹងពិនិត្យ និងស្រាវជ្រាវ ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal ...
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ចាប់ឡានដឹកឈើខុសច្បាប់ពីរគ្រឿង ប្រគល់ឲ្យមន្ត្រីរដ្នបាលព្រៃឈើ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ចាប់ឡានដឹកឈើខុសច្បាប់ពីរគ្រឿង ប្រគល់ឲ្យមន្ត្រីរដ្នបាលព្រៃឈើ

សង្គម និងកម្សាន្ត
កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ រថយន្ដឈ្មួញឈើខុសច្បាប់២គ្រឿង ត្រូវបានលោកឧត្តមសេនីយ៍ត្រី ម៉ក់ សុធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប​​​ បានចាប់ប្រគល់ជូនផ្នែករដ្នបាលព្រៃឈើបន្ទាយស្រី ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ចូនឈើខុសច្បាប់ ចូលក្នុងដេប៉ូ របស់ឈ្មួញឈើក្នុងភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ដែលត្រូវបានគេដឹងថា ជាដេប៉ូមានច្បាប់តែឈ្មោះ។ លោកវរសេនីយ៍ទោ ម៉េង សំណាង បានឲ្យដឹងថា រថយន្តទី១ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង2A3084 និងទី២ រថយន្តកូរ៉េច្នៃ ត្រូវចាប់នៅក្នុងដេប៉ូមួយរបស់ឈ្មួញឈើម្នាក់ ល្បីឈ្មោះថា យាយម៉ាប់។ លោកបានបន្តថា ក្រោយប្រគល់ជូនមេព្រៃ ដើម្បីរាប់ជាក់ស្តែងរថយន្តទី១ ត្រូវបានរកឃើញថា មានឈើប្រភេទលេខ២ ចំនួន២,៧៣ម៉ែត្រគូប រីឯរថយន្តទី២ ត្រូវបានរកឃើញឈើប្រភេទលេខ២ ៩,០២៤ម៉ែត្រគូប សរុបស្មើ១១,៧៥៤ម៉ែត្រគូប។ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា នេះជាប្រ...
អាមេរិកប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសស៊ីរី ក្នុងរង្វង់ពី៦០ទៅ១០០ថ្ងៃ

អាមេរិកប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសស៊ីរី ក្នុងរង្វង់ពី៦០ទៅ១០០ថ្ងៃ

សង្គម និងកម្សាន្ត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសស៊ីរី ក្នុងរង្វង់ពី៦០ទៅ១០០ថ្ងៃ ដែលជាសេចក្តីប្រកាសគួរអោយភ្ញាក់ផ្អើល ។ ការបញ្ជាអោយដកកងទ័ពចេញពីស៊ីរីពីសំណាក់លោក ត្រាំ ត្រូវបានធ្វើឡើងខណៈដែលប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសពីជ័យជំនះលើក្រុមរដ្ឋអ៊ីស្លាម ISIS នៅលើទឹកដីស៊ីរី ។ សូមបញ្ជាក់ជូនថា អាមេរិកបានដាក់ពង្រាយកងទ័ពរបស់ខ្លួនប្រមាណ២០០០នាក់នៅប្រទេសស៊ីរី ដើម្បីវាយប្រហារដណ្តើមយកទីតាំងកាន់កាប់ពីក្រុម ISIS នៅស៊ីរី៕...
រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាឲ្យគណៈប្រតិភូកងបញ្ជាការការពារព្រំដែនប្រចាំតំបន់ខេត្តចន្ទបុរី/ត្រាត ចូលជួបសម្តែងការគួរសមនិងពង្រីកសម្ពន្ធ័ភាព

រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាឲ្យគណៈប្រតិភូកងបញ្ជាការការពារព្រំដែនប្រចាំតំបន់ខេត្តចន្ទបុរី/ត្រាត ចូលជួបសម្តែងការគួរសមនិងពង្រីកសម្ពន្ធ័ភាព

សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ គណៈប្រតិភូកងទ័ពការពារព្រំដែននៃរាជាណាចក្រថៃ ប្រចាំតំបន់ខេត្តចន្ទបុរី/ត្រាត ចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងនាមជាខេត្តជាប់ព្រំដែន ដើម្បីពង្រឹងចំណងមិត្តភាពនិងសហប្រតិបត្តិការលើការងារមួយចំនួនដូចជាការបង្ហាញពីសមានចិត្តចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ។ លោក.ឧត្តមនាវីត្រី សាយយ៉ាន់ អៃរ៉ារ៉ាត់ នាយសេនាធិការ បញ្ជាការការពារព្រំដែនខេត្តចន្ទបុរី -ត្រាត ប្រធានប្រតិភូបាន លើកឡើងថា ខេត្តព្រះសីហុ មានការរីកចំរើនលឿនគួរអោយកត់សំគាល់។ លោក.សាយយ៉ាន់ ក៏បានសម្ែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ថា ជាថ្នាក់ដឹកនាំល្អបានធ្វើឲ្យខេត្តព្រះសីហនុមានការប្រែមុខមាត់ថ្មីឆាបរហ័សក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះដែរគណៈប្រតិភូ បានស្នើសុំអោយខេត្តព្រះសីហនុ បន្តរួមសហការគ្នាជាមួយភាគីថៃក្នុងការរួមគ្នាសម្របសម្រួលដោះស្រាយនូវរាល់បទល្មើនានាដែលបានកើតឡើ...
គណគណបក្សប្រជាជនកម្ពុជាបោះឆ្នោតបន្ថែមសមាជិកថ្មី៧រូប ក្ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍

គណគណបក្សប្រជាជនកម្ពុជាបោះឆ្នោតបន្ថែមសមាជិកថ្មី៧រូប ក្ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍

សង្គម និងកម្សាន្ត
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្ប្រជាជនកម្ពុជា លើក​ទី​៤១ អាណត្តិ​ទី​៥  នៅថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ​២០១៨ បានសម្រេច​ជ្រើសតាំង​បន្ថែម​សមាជិក ៧​រូប​ទៀត បន្ថែម​ចូលក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​។ សមាជិកថ្មី ៧​រូបនេះ នាំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាសភាព​សរុប​ចំនួន ៣៧ រូប​។​ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សបក្ស​ប្រជាជន​កម្ពុជា ទាំង ៧​រូប ដែល​សន្និបាត ទើប​ប្រជុំ​បោះឆ្នោត​អនុម័ត រួមមាន​៖ ១-​លោក ជា សុផារ៉ា​ ២-​លោក ប្រាក់ សុខុន ៣-​លោក អូន ព័ន្ធមុនីរ័ត្ន​ ៤-​លោក វង្ស ពិ​សេន ៥-​លោក សៅ សុខា​ ៦-​លោក ឥត សារ៉ាត់​ ៧-​លោក ហ៊ុន ម៉ា​ណែ​ត​  ចំណែកសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាបោះឆ្នោតបន្ថែមសមាជិកថ្មី៧រូប ក្ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជកម្ពុជា ៣០ រូប រួមមាន​៖ ១-​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ ២-​សម្តេច ហេង ស...
គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន០៧រូប

គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន០៧រូប

សង្គម និងកម្សាន្ត
គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន០៧រូប។ ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមនេះ គឺបានធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជានាថ្ងៃចុងបញ្ចប់នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ។ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលចំនួន០៧រូបនោះរួមមាន ទី ១. លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ២. លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៣. លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៤. នាយឧត្តមសេនីយ៍ វង្ស ពិសេន ៥. នាយឧត្តមសេនីយ៍ សៅ សុខា ៦. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៧. នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។  ...
មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា កូរ៉េខាងត្បូង ប្រកាសដកពានរង្វាន់សិទ្ធិមនុស្ស Gwangju ចេញពីលោកស្រី អ៊ុងសាន ស៊ូជី

មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា កូរ៉េខាងត្បូង ប្រកាសដកពានរង្វាន់សិទ្ធិមនុស្ស Gwangju ចេញពីលោកស្រី អ៊ុងសាន ស៊ូជី

សង្គម និងកម្សាន្ត
មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា ដែលជាក្រុមសិទ្ធិមនុស្សដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចដកពានរង្វាន់សិទ្ធិមនុស្ស Gwangju ចេញពីលោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ានម៉ា ។ អ្នកនាំពាក្យមូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា Gwangju បានអោយដឹងថា មូលហេតុដែលមូលនិធិនេះបានដកពានរង្វាន់ចេញពីលោកស្រី ស៊ូជី គឺដោយសារលោកស្រី មិនអាចការពារ ជនរងគ្រោះពីអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួនបាន ។ សូមបញ្ចាក់ជូនថា មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា Gwangju គឺត្រូវបានបង្កើតឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ៨០នៅកូរ៉េខាងត្បូង ដែលជាការរំលឹកដល់ការទាមទារសិទ្ធិមនុស្សពីរបបយោធាកូរ៉េខាងត្បូង ដែលបានបណ្តាលអោយមនុស្សជាង២០០នាក់បានបាត់បង់ជីវិត ៕...
លោក ត្រាំ ទទូចចង់បានលុយយកទៅធ្វើរបងព្រំដែន ចំថ្ងៃនៃទិវាជនអន្តោប្រវេសន៍អន្តរជាតិ

លោក ត្រាំ ទទូចចង់បានលុយយកទៅធ្វើរបងព្រំដែន ចំថ្ងៃនៃទិវាជនអន្តោប្រវេសន៍អន្តរជាតិ

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតែទទួចចង់បានលុយប្រមាណ៥ពាន់លានដុល្លារយកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិកនៅចំថ្ងៃនៃទិវាជនអន្តោប្រវេសន៍អន្តរជាតិ ដែលប្រទេសភាគច្រើនកំពុងប្រារព្ធធ្វើ ។ ថ្ងៃទី១៨ ខែធ្នូ គឺជាទិវាជនអន្តោប្រវេសន៍អន្តរជាតិ ដែលអង្គការសហប្រជាជាតិបានសម្រេចជ្រើសរើសយកកាលពីឆ្នាំ២០០០កន្លងទៅ ។ ខណៈដែលអង្គការសហប្រជាជាតិកំពុងប្រារព្ធទិវាជនអន្តោប្រវេសន៍ប្រចាំឆ្នាំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បែរជាទាមទារយកលុយទៅធ្វើរបងព្រំដែន ដែលផ្ទុយស្រឡះពីអង្គការសហប្រជាជាតិ ៕...
រុស្ស៊ីកាន់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសក្នុងសង្គ្រាមនៅស៊ីរី ពីជាង១០០ជើងក្នុង១ថ្ងៃ មកនៅតិចជាង៤ជើងក្នុង១សប្តាហ៍

រុស្ស៊ីកាន់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសក្នុងសង្គ្រាមនៅស៊ីរី ពីជាង១០០ជើងក្នុង១ថ្ងៃ មកនៅតិចជាង៤ជើងក្នុង១សប្តាហ៍

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី លោក Sergei Shoigu បានប្រកាសកាត់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសក្នុងសង្គ្រាមនៅប្រទេសស៊ីរី ពីជាង១០០ជើងក្នុងមួយថ្ងៃ មកនៅត្រឹមតិចជាង៤ជើងក្នុងមួយសប្តាហ៍ ។ ការកាត់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសរបស់រុស្ស៊ីនៅស៊ីរី គឺត្រូវបានធ្វើឡើងក្រោយពីការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាម បានស្ងប់ស្ងាត់បន្តិច ។ សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេស បានកើតឡើងចាប់តាំងពីឆ្នាំ២០១១រហូតដល់បច្ចុប្បន្ននេះ ដែលបានសម្លាប់មនុស្សអស់ជាងកន្លះលាននាក់ហើយ ហើយសង្គ្រាមស៊ីវិលនេះ គឺរុស្ស៊ីគាំទ្រខាងរដ្ឋាភិបាលនិងអាមេរិកគាំទ្រខាងពួកឧទ្ទាម ៕...