ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងកសិកម្ម មានតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មកែឆ្នៃក្នុងស្រុកក្នុងពិធីច្រត់ព្រះនង្គ័ល

ក្រសួងកសិកម្ម មានតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មកែឆ្នៃក្នុងស្រុកក្នុងពិធីច្រត់ព្រះនង្គ័ល

សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និង សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការរៀបចំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មកែឆ្នៃផលិតកម្មកសិកម្មក្នុងស្រុក។ សុមបញ្ជាក់ថា ព្រះរាជពិធីនេះស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក នៅទីព្រះស្រែ ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕...
ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ថ្ងៃទី​២២​ឧសភា​នេះប្រារព្ធធ្វើនៅ​ទីលាន​តារាង​បាល់ទាត់ ​ខេត្តតាកែវ

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ថ្ងៃទី​២២​ឧសភា​នេះប្រារព្ធធ្វើនៅ​ទីលាន​តារាង​បាល់ទាត់ ​ខេត្តតាកែវ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះ​ន័​ង្គ​ល នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​នៅ​ទីលាន​តារាង​បាល់ទាត់ គិរីវង់​សុខ​សែន​ជ័យ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នៅព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះ​កុរ​ណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អភិបាល​ខេត្តតាកែវ លោក អ៊ុច ភា នឹង​ធ្វើជា​ស្តេច​មាឃ និង​ភរិយា​លោកស្រី ស្រី ប៊ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ​។​ ​សូមបញ្ជាក់ថា ការ​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នា​ថ្ងៃ​៤​រោច ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ជាការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​កសិកម្ម ធ្វើស្រែ​ចម្ការ ថា រដូវវស្សា បាន​ចូលមក​ដល់​ហើយ ដូច្នេះ​ការធ្វើ​ស្រែចម្ការ ក៏​ចាប់ផ្តើម​ផងដែរ​។ ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ពីមុន បាន​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ នៅ​វាល...
លោកដូណាល់  ត្រាំ ព្រមានអ៊ីរ៉ង់សាជាថ្មី ខណៈភាពតានតឹងកើនឡើង

លោកដូណាល់  ត្រាំ ព្រមានអ៊ីរ៉ង់សាជាថ្មី ខណៈភាពតានតឹងកើនឡើង

សង្គម និងកម្សាន្ត
  ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានសាជាថ្មីចំពោះមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ទី២០ ខែឧសភានេះ ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បើរដ្ឋអ៊ីស្លាមមួយនេះ ហ៊ានប៉ះពាល់ផលប្រយោជន៍អាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News ។ លោក ត្រាំ ព្រមានថា អាមេរិកក៏នឹងបំបាក់ធ្មុងអ៊ីរ៉ង់ផងដែរ ដោយការបង្ក្រាបលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយ Shi’ite militias នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺនៅប្រទសអ៊ីរ៉ាក់ និងស៊ីរី ដែលគាំទ្រដោយអ៊ីរ៉ង់ ។ ក្នុងរយៈពេលជាងមួយឆមាសកន្លងមកនេះ មេដឹកនាំរបស់សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានប្រើសង្គ្រាមពាក្យសំដីដាក់គ្នាយ៉ាងតឹងតែង ប៉ុន្តែមិនទាន់ឈានដល់ការប៉ះទង្គិចគ្នាដោយអាវុធនៅឡើយទេ ៕...
ប៉ូលិសថា៖ប្តីវង្វេងស្មារតីកាប់ប្រពន្ធដាច់ក្បាល់ស្លាប់ភ្លាមៗ

ប៉ូលិសថា៖ប្តីវង្វេងស្មារតីកាប់ប្រពន្ធដាច់ក្បាល់ស្លាប់ភ្លាមៗ

សង្គម និងកម្សាន្ត
បាត់ដំបង៖​ ប្តីប្រេីកាំបិតផ្គាក់កាប់និងអា កដាច់ក្បាលប្រពន្ធយ៉ាងសាហាវស្ទេីមិនជឿសមត្ថកិច្ចសន្និដ្ឋានថាប្តីវង្វេងស្មារតីមានប្រវត្តិប្រគ្រឿងញៀន។ ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៩ ​វេលាម៉ោង៥និង៥០នាទីទៀបភ្លឺ នៅ​ ភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់​ ខេត្តបាត់ដំបង។ ជនសង្ស័យជាប្តីឈ្មោះយឿត រឿត​ ភេទប្រុសអាយុ៣៣ឆ្នាំ​ រស់នៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានយកកាំបិតភ្គាក់កាប់និងអា កដាច់ក្បាល ទៅលើប្រពន្ធឈ្មោះម៉ាន់ សុភា អាយុ៣៧ឆ្នាំ​ រស់នៅខេត្តកំពង់ស្ពឺ មកស្នាក់នៅផ្ទះឪពុក ម្តាយខាងប្តីនៅភូមិ ឃុំកើតហេតុ ប៉ូលិសអះអាងថា  ជនសង្ស័យជាប្តីវង្វេងស្មារតីហើយធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំញៀន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកបាណន់ឃាត់ខ្នួនចាត់ការតាមនិតិវិធី ៕​...
លោកដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយជប៉ុន និងអឺរ៉ុប

លោកដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយជប៉ុន និងអឺរ៉ុប

សង្គម និងកម្សាន្ត
លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសជប៉ុន និង ដោយបានប្រកាសទុករយៈពេល៦ខែ ឲ្យមេដឹកនាំរបស់ប្រទេសជប៉ុន និងអឺរ៉ុប ស្វែងរកកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្ម ដែលនេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះ ។ លោកស្រី Cecilia Malstrom មន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្មអឺរ៉ុប បានឲ្យដឹងថា អឺរ៉ុបបានត្រៀមខ្លួនរួចហើយក្នុងការចរចាជាមួយមន្ត្រីរបស់សហរដ្ឋអាមេរិក ស្របពេលដែលមន្ត្រីពាណិជ្ជកម្មជប៉ុនបានប្រកាសថា ជប៉ុនក៏នឹងជួបចរចាជាមួយអាមេរិកដែរ ។ លោក ត្រាំ បានគម្រាមថា ក្នុងរយៈពេល៦ខែនេះ ប្រសិនបើជប៉ុន និងអឺរ៉ុបរកកិច្ចព្រមព្រៀងថ្មីមិនបានទេ អាមេរិកនឹងដំឡើងពន្ធនាំចូលរថយន្តទាំងអស់របស់ជប៉ុន និងអឺរ៉ុប នៅពេលខាងមុខ ៕...
ទួរគីនៅតែទិញមីស៊ីលពីរុស្ស៊ី ដោយមិនខ្លាចអាមេរិកខឹង

ទួរគីនៅតែទិញមីស៊ីលពីរុស្ស៊ី ដោយមិនខ្លាចអាមេរិកខឹង

សង្គម និងកម្សាន្ត
លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសទួរគី បាននិយាយកាលពីថ្ងៃ អាទិត្យ ទី១៩ ខែឧសភានេះថា ទួរគីនឹងសហការជាមួយប្រទេសរុស្ស៊ី ក្នុងការផលិតប្រព័ន្ធខែលការពារដែនអាកាស S-500 នៅពេលខាងមុខ ។ លោក Recep Tayyip Erdogan បានបន្ថែមថា ទួរគីនៅតែបន្តទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីដដែល ដោយមិនមានការពន្យាពេលនោះទេ ហើយទួរគីក៏នៅតែបញ្ជាទិញយន្តហោះចម្ពាំង F-35 ពីអាមេរិកដែរ ប្រសិនបើអាមេរិកលក់ឲ្យ ។ សេចក្តីប្រកាសរបស់លោក Recep Tayyip Erdogan គឺជាបញ្ហាដ៏ចម្រូងចម្រាស់មួយទៀតសម្រាប់អាមេរិក ខណៈដែលអាមេរិកបានហាមឃាត់មិនឲ្យទួរគីទិញមីស៊ីលពីរុស្ស៊ី និងងាកទៅទិញមីស៊ីលពីអាមេរិកវិញ ៕...
២០ ឧសភា៖ ជាថ្ងៃទិវាជាតិចងចាំ ដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ស្លាប់ក្នុងរបបប៉ុលពតដ៏ឃោរឃៅ

២០ ឧសភា៖ ជាថ្ងៃទិវាជាតិចងចាំ ដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ស្លាប់ក្នុងរបបប៉ុលពតដ៏ឃោរឃៅ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកដល់មហាជនថា ទិវាជាតិចងចាំ គឺដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ជាង៣លាននាក់ ក្នុងរបបប៉ុលពតដ៏ឃោរឃៅ​។ សម្តេចតេជោបានសរសេរសារនៅលើទំព័រហ្វេសប៊ុកថាទិវាជាតិនៃការចងថ្ងៃទី២០ ឧសភានេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។ គោលបំណនៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលប្រជាជាពលរដ្ឋខ្មែរមួយប្រទេសបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជ...
ឧកញ៉ា ឡូវ ហ៊ឺងថា  ការ ជួយប្រជាពលរដ្ឋគឺមិនប្រ កាន់ជំនឿសាសនាពណ៌ សម្បូរម៊និងនិន្នាការនយោ បាយអ្វីទាំងអស់ 

ឧកញ៉ា ឡូវ ហ៊ឺងថា ការ ជួយប្រជាពលរដ្ឋគឺមិនប្រ កាន់ជំនឿសាសនាពណ៌ សម្បូរម៊និងនិន្នាការនយោ បាយអ្វីទាំងអស់ 

សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតំណាងដ៍ខ្ពង់ខ្ពស់ របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអាទិត្យថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៩ បានជួបសំ ណេះសំណាលជាមួយបហរជាពលរដ្ឋនៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមថា"ការជួយប្រជាពលរដ្ឋគឺយើងមិនត្រូវប្រកាន់ជំនឿសាសនាពណ៌សមបុរ និន្នាការនយោ បាយអ្វីទាំងអស់ "។ លោកឧកញ៉ាឡូវ ហ៊ឹង បានថ្លែងថា"  ថ្ងៃនេះខ្ញុំបាននាំមកនូវប្រ ហុក និងថវិកា ថ្នាំពេទ្យមួយចំនួន ផ្តល់ជូនអ្នកឈឺ អ្នកស្លាប់ក្នុងគោល បំណងដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ "។ លោកឧកញ៉ាឡូវ ហ៊ឹង បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំសូមពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែងគិតគ...
លោកសន្តិបណ្ឌិត សុខ ផល ចូលរួមបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅស្រុកបាណន់

លោកសន្តិបណ្ឌិត សុខ ផល ចូលរួមបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅស្រុកបាណន់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានក្រុមងការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្កបាត់ដំបងបានរួមបើកយុទ្ធនាការឃោសនាលើកដំបូង ដើម្បីស្វែងរកសម្លេងកាំទ្រពីអង្គបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌអាណត្តិទី៣នេះ នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៩នេះ។ លោក សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុកបាណន់បានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌនេះថា រហូតដល់ពេលនេះកម្ពុជាបានរៀបការបោះឆ្នោតបានចំនួន១៦លើកមកហើយ ដែលលើកនេះជាលើទី១៧ ដែលគណកម្មការជាតិរៀបចំការបោះឆ្នោតបានរៀបចំឡើងនៅកម្ពុជា។ លោកបានបន្តទៀតថា ការបោះឆ្នោតម្តងៗតែងតែមានការរាប់សន្លឹកឆ្នោតភ្លាមៗនៅការិយាល័យបោះឆ្នោតផ្ទាល់ លើកលែងតែសម័យបោះឆ្នោត ដែលរៀបចំឡើងដោយអ៊ុនតាក់ មិនបានការរាប់សន្លឹកឆ្នោតនៅនិងកន្លែងនោះទេ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាជន និងប្រទេសជា...
ប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់និងផ្សព្វផ្សាយការងារថ្នាក់មូលដ្ឋាន

ប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់និងផ្សព្វផ្សាយការងារថ្នាក់មូលដ្ឋាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិជួយស្រុកបាណន់នៅថ្ងៃទី ១៨-ឧសភា-២០១៩ បានប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិឃុំកន្ទឺ២ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៣៦៩នាក់ និងផ្សព្វផ្សាយផែនការសកម្មភាពក្រុមការងារថ្នាក់ជាតិឃុំកន្ទឺ២ផងដែរ។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា សមាជិកក្រុមការងារចុះជួយស្រុកបាណន់បានលើកឡើងថា ពិធីប្រកាសនេះ ដោយមានការចូលរួមពីតំណាងអធិការដ្ឋាននគរបាលស្រុក តំណាងយោធាសឹករងស្រុក និងអនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចំនួន ១៥៥នាក់ និងបានផ្សព្វផ្សាយផែនការសកម្មភាពការងារសម្រាប់អនុវត្តឆ្នាំបន្តបន្ទាប់ទៀត។ លោកឧត្តមសេនីយ៍ ឯក បានបញ្ចាក់ទៀតថា សមិទ្ធផលធំៗ ដែលក្រុមការងារសម្រេចបានកន្លងមកមាន ដូចជា សំណង់អគារសិក្សា ប្រឡាយទឹក ការពារសុវត្ថិភាពបោះឆ្នោត និងរក្សាសន្តិសុខ ស...