សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ពារង្វាន់កីឡាវាយកូនគោល និងជប់លៀងអបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ នៅយប់ថ្ងៃ៨រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់កីឡាវាយកូនគោល និងអញ្ជើញជប់លៀងអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» សម្ពោធកាលថ្ងៃទី ២៩ ធ្នូ និងអបអរសាទខួប២០ឆ្នាំនៃការបញ្ចប់ភ្លើសង្គ្រាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី។
ពិធីយប់នេះក៏មានការបាញ់កាំជ្រួចអបអរសាទរនៅក្បែរវិមានឈ្នះ ឈ្នះ ដែលមានប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។ តាមរយៈ នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ និងការបញ្ចប់សង្រ្គាមស៊ីវិលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់...






