កម្ពុជាគាំទ្រការវិនិយោគនិងការពង្រីកកិច្ចសហការលើវិស័យការងាររវាងជប៉ុន-កម្ពុជា
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។
លោករដ្ឋមន្ត្រីបានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ(Asa kuchi)នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចចំពោះការគាំទ្រដល់ភាគីជប៉ុនដែលមានបំណងចង់វិនិយោគនៅកម្ពុជាដើម្បីបង្កើតឱ...








