ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំងឺកូវីដ១៩

ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាផ្ទាល់មាត់​ជាបន្ទាន់មួយ ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់មិន​ឲ្យមានមនុស្សចេញចូលខេត្តព្រះសីហនុ​ ដោយចាប់ពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់​កុំ​ឲ្យមានការ​ឆ្លងរាលដាលជំងឺកូវីដ១៩ ចេញពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេង។​ ក្នុងបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ​ គឺឲ្យបិទចរាចរណ៍តែមនុស្សចេញចូល​​ប៉ុណ្ណោះ ប៉ុន្តែមិនឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន​ទំនិញចេញចូលខេត្តព្រះសីហនុឡើយ​។​ សម្តេចប្រកាសបែបនេះស្របពេលខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ នៅព្រឹ​កថ្ងៃទី៣ ខែមីនានេះ មាន៦២នាក់ ដែលក្នុងនោះ ភាគច្រើន គឺជាជនជាតិចិន៕...
លោក ឃួង ស្រេង ចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ដល់អ្នកធ្វើចត្តាឡីស័ក​តាមផ្ទះជាង១៣០គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១

លោក ឃួង ស្រេង ចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ដល់អ្នកធ្វើចត្តាឡីស័ក​តាមផ្ទះជាង១៣០គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
 ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ជូនប្រជាពលរដ្ឋ១៣១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ នៅសង្កាត់ស្ទឹងមានជ័យទី១ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ នៅកោះពេជ្រ។ ពិធីប្រគល់អំណោយខាងលើនេះ ​ត្រូវបានធ្វើឡើងនៅតាមទីតាំងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា «អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងសាច់ជ្រូកពីរគីឡូក្រាម»។ លោកអភិបាលបានក្រើនរំឭកថា សូមប្រជាពលរដ្ឋអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត​ តាមសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ក្នុងប្រជាពលរដ្ឋ ដែលកំពុងតែ...
កម្មករ៧១៦នាក់ ធ្វើការងារនៅ​ក្នុងរោង​ចក្រ​​ Y & W ព្រែ​ក​ជ្រៃ ក្នុងខណ្ឌដង្កោរ ​គឺ​អវិជ្ជ​មាន​ទាំង​អស់​​

កម្មករ៧១៦នាក់ ធ្វើការងារនៅ​ក្នុងរោង​ចក្រ​​ Y & W ព្រែ​ក​ជ្រៃ ក្នុងខណ្ឌដង្កោរ ​គឺ​អវិជ្ជ​មាន​ទាំង​អស់​​

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះថា កម្មករចំនួន៧១៦នាក់ ដែលអាចប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្រ្តី អាយុ៤៨​ឆ្នាំ ដែលជា​​កម្មករបម្រើការងារនៅ​ក្នុងរោង​ចក្រ​​ Y & W ព្រែ​ក​ជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស​អ​វិជ្ជមាន​កូវីដ​១៩។ កាលពីថ្ងៃទី២ ខែមីនា កម្មករកាត់ដេរក្នុងរោងចក្រ Y & W នៅព្រែកជ្រៃ ក្បែរ​រង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្ត៍រកមេរោគកូវីដ១៩ ដោយសារតែមានស្ត្រីកម្មករកាត់ដេរម្នាក់ អាយុ៤៨ឆ្នាំ ធ្វើការនៅក្នុងរោងចក្រនេះដែរ ត្រូវបានឆ្លងកូវីដ១៩ ដោយសារឆ្លងពីកូនប្រុសរបស់គាត ដែលជាអ្នកបើកឡាន​ឲ្យជនជាតិចិន​៕...
លោក អ៊ុន ចាន់ដា អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅរាជធានីភ្នំពេញ

លោក អ៊ុន ចាន់ដា អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅរាជធានីភ្នំពេញ

ជំងឺកូវីដ១៩, បច្ចេកវិទ្យា, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ នៅក្នុងឳកាសនេះផងដែរ លោកអភិបាលខេត្ត បានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់វ៉ាក់សាំងដល់រូបលោក  រួមនឹងអ្នកងាយនឹងរងគ្រោះដទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។ សូមរំឭកថា​ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ។ កាលពីម្សិលមិញ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាក...
ករណីវិជ្ជមានវីរុសកូវីដថ្មី​ ៦៥នាក់​ និងជាសះស្បើយ​ ០១នាក់​ នៅថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១

ករណីវិជ្ជមានវីរុសកូវីដថ្មី​ ៦៥នាក់​ និងជាសះស្បើយ​ ០១នាក់​ នៅថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦៥នាក់​ និងមានអ្នកជាសះស្បើយចំនួន​ ០១នាក់​។ ដូច្នេះករណីឆ្លងសរុបឈានដល់ ៦៩៧នាក់ និងជាសះស្បើយ ៤៧៧នាក់ (កំពុងសម្រាកព្យាបាល ២១៧នាក់)។
នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋនៅទីក្រុងភ្នំពេញ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋនៅទីក្រុងភ្នំពេញ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអង្វរសូមឲ្យប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើមិនមានការងារអ្វី ចាំបាច់ទេនោះ ។ ការថ្លែងអំពាវនាវរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពីស្ថានភាព នៃការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។ តាមរយៈសារសំឡេងប្រមាណ ១នាទី ដែលផ្សាយក្នុងបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សុំឲ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសុំបញ្ជាក់ បើគ្មានការចាំបាច់ កុំចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែយើងដឹងចំណុច ក្លឹប N8 និងកន្លែងរស់នៅក្នុងតំបន់មួយចំនួន ត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរមនុស្ស តើចេញពីកន្លែងនេះ តើទៅកន្លែងណាខ្លះ យើងកំពុងរុករកប្រសិនបើសម្រាកនៅក្នុងផ្ទះបាន ក៏ជាការល្អ...
នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចបិទមិនឲ្យប្រជាពលរដ្ឋចេញទៅ ថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីស្របច្បាប់ក៏ដោយ

នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចបិទមិនឲ្យប្រជាពលរដ្ឋចេញទៅ ថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីស្របច្បាប់ក៏ដោយ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបិទឲ្យប្រជាពលរដ្ឋខ្មែរចេញទៅ ប្រទេសថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ ព្រោះថា ប្រទេសនោះកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយគ្រប់គ្រ ងកុំឲ្យមានអ្នកចូលតាមច្រកព្រំដែន ក្នុងប្រទេសរបស់ខ្លួន។ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋវិលត្រឡប់មកស្រុកកំណើតវិញ ត្រូវតែទទួល យក ដោយឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន។ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើងហាមចូល ប្រទេសថៃ ខ្ញុំបានបញ្ជាក់ពីដើម ស្របច្បាប់ក៏ដោយ មិនស្របច្បាប់ក៏ដោយ គឺអត់ឲ្យទៅតែម្ដង។ ព្រោះខាងថៃគេកំពុងគ្រប់គ្រងនៅតាមព្រំដែន ព្រោះ មានអ្នកចូលទៅប្រទេសថៃ។ ឯចំពោះអ្នកត្រឡប់មកវិញ យើងមិនទទួលពលរដ្ឋមិនបាន ព្រោះពលរដ្ឋយើងធ្វើ ដំណើរត្រឡប់មកវិញហើយ...
វ៉ាក់សាំង mRNA របស់ Sanofi ទំនងជាមិនទាន រួចរាល់ឡើយ នៅក្នុងឆ្នាំនេះ

វ៉ាក់សាំង mRNA របស់ Sanofi ទំនងជាមិនទាន រួចរាល់ឡើយ នៅក្នុងឆ្នាំនេះ

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
យោងតាមការសេចក្តី ថ្លែងការណ៍ប្រកាស ដោយប្រធានប្រតិបត្តិ នៃក្រុមហ៊ុនផលិតឧិសថបារាំង Sanofi បានបញ្ជាក់នៅថ្ងៃនេះថា បេក្ខភាពវ៉ាក់សាំងកូវីដ របស់ខ្លួនទំនងជានឹង មិនទាន់រួចរាល់នៅឡើយ សម្រាប់ឆ្នាំនេះ ។ កាលពីខែធ្នូកន្លងមក Sanofi ធ្លាប់បាននិយាយថា ក្រុមហ៊ុនមានគោលដៅ ក្នុងការធ្វើឲ្យបានអជ្ញាបណ្ណទទួលស្គាល់ដើម្បីអាចចាប់ផ្តើម ការចាក់វ៉ាក់សាំងរបស់ខ្លួន យ៉ាងឆាប់បំផុត នៅដើមឆ្នាំ២០២១នេះ ។ លោក Paul Hudson ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Sanofi បានបញ្ជាក់ថាវ៉ាក់សាំងនេះ គឺនៅមិនទាន់អាចរួចរាល់ឡើយសម្រាប់ឆ្នាំនេះ ប៉ុន្តែវានឹងអាចប្រើប្រាស់ នៅក្នុងតំណាក់កាលមួយផ្សេងទៀត ដែលអាចថែមទាំងប្រើប្រាស់ ជាមួយនឹងវិរុសកូវីដពូជក្លាយទៀតផង។ គួរឲ្យដឹងដែរក្រៅតែពីនេះ CEO របស់ក្រុមហ៊ុនមួយនេះ ព្រមទាំងបុគ្គលិកទាំងអស់ផង គឺមិនអាចធ្វើការឆ្លើយឆ្លង ដើម្បីបន្ថែមព័ត៌មានលំអិត ពីវ៉ាក់សាំង mRNA ឡើយ៕  ...
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជជិត ១.០០០នាក់

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជជិត ១.០០០នាក់

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីនៃវីរុសកូរ៉ូណាក្លាយពូជ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជិត ១.០០០នាក់ នៅរដ្ឋចំនួន ៤៤នាក់ក្នុងចំណោម រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ (CDC) បានឲ្យដឹងដូច្នេះ ករណីនៃអ្នកឆ្លងជំងឺទាំងនេះ មាន៩៨១នាក់ ដែលបានបង្កឡើងដោយវីរុសក្លាយពូជ ដែលគេស្គាល់ឈ្មោះថា B.1.1.7 ដែលបានរកឃើញជាលើកដំបូង នៅចក្រភពអង់គ្លេស។ មានករណីចំនួន១៣ ក្នុងចំណោមវីរុសប្រភេទថ្មី ដែលបានរកឃើញនៅអាហ្វ្រិកខាងត្បូង ដែលគេហៅថា B.1.351និងមាន០៣ករណីនៃប្រភេទថ្មី ឈ្មោះថា P.1 ដែលបានរកឃើញនៅប្រេស៊ីល។ ខាង CDC បានឲ្យដឹងថា វីរុសក្លាយពូជទាំងនេះ បច្ចុប្បន្នកំពុងតែឆ្លងរាលដាល នៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាមេរិកាំង ហៅកាត់ថា (JAMA) បានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្រថា ប្រភេទវីរុ...
លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ឯកឧត្តម ហេង សួរ៖សូមអរគុណលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ដែលផ្តល់សេវាយ៉ាងល្អ សូមអរគុណរដ្ឋាភិបាលចិន ចំពោះជំនួយដ៏ថ្លៃថ្លានេះ សូមអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដែលជាទំនិញកម្របំផុតលើពិភពលោកនៅពេលនេះ អ្នកដែលបានចាក់វ៉ាក់សាំង គឺជាអ្នកដែលមានសំណាង និងលទ្ធភាពធ្វើការច្រើនជាងមុន។ សង្ឃឹមថាកម្ពុជានឹងទទួលបានវាក់សាំងនេះកាន់តែច្រើនដើម្បីចាក់ជូនប្រជាជន សូមបងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអាទិភាព ដែលស្ម័គ្រចិត្តទាំងអស់ត្រៀមកម្មវិធីចាក់បន្ទាន់។...