អ្នកនាំពាក្យក្រសួងមហាផ្ទៃបដិសេធថា សម្តេចក្រឡាហោម ស ខេង គ្មានពាក់ព័ន្ធ ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់ សម រង្ស៊ីទេ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការលើកឡើងរបស់លោក សម រង្ស៊ីថា “ការបង្កើតរដ្ឋាភិបាលបង្រួប បង្រួមជាតិដែលមាន សម្តេច ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោកថា គ្មានដូចអ្វីទៅនឹងការលើកឡើង របស់បុគ្គលសម រង្ស៊ីនោះទេ ។
លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃ២៩ សីហា បានបង្ហោះរូបភាព មួយសន្លឹករបស់លោក ជាមួយសម្តេច ស ខេង ដែលជារូបនៃជំនួបកាលពីអតីតកាល អមដោយសំណេរយ៉ាងខ្លីថា “ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិដែលមាន លោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣០ ខែសីហា ឆ្នាំ២០២១ថា “សម្តេច ស ខេង អញ្ជើញទៅបារាំងដោយមានធុរៈផ្ទាល់ខ្លួន លោកគ្មានពេលឯណាទៅ ជជែកពិភាក្សាដូចអ្វីដែល សម រង្ស៊ីថា (រដ្ឋាភិ បាលបង្រួបបង្រួមជាតិ) នោះទេ ។ ការបង្កើតរដ្ឋាភិបាលចំរុះស្អីន...