អ្នកវិភាគ តាន់ វុទ្ធា លើកឡើងថា នយោបាយគឺអញ្ចឹង បោកគ្នាទៅវិញទៅមក ដើម្បីប្រយោជន៏ជាតិគេ ចិនបោកយួន ចិនចំណេញយ៉ាងតិច២
លោកបណ្ឌិត តាន់ វុទ្ធា អ្នកវិភាគនយោបាយកម្ពុជាបានលើកឡើងក្នុងហ្វេសប៊ុនលោកថា ចិននិង សូវៀត បានជួយ ហូ បង្កើតសម្ពន្ធ័យុវជនបដិវត្តន៏ និងបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន នៅ Guangzhou ឆ្នាំ 1925 ហើយ ហូ បានបង្កើតសាលានយោបាយបង្វឹកកម្មាភិបាលជាន់ខ្ពស់យួនជាង២០០ នាក់នៅទីនោះ២ឆ្នាំ។
លោកបណ្ឌិតរំលឹកថា ក្រោយមកទៀត ក្នុងសង្រ្គាមឥណ្ឌូចិនលើកទី១ និងសង្រ្គាមឥណ្ឌូចិនលើកទី២, ចិនជួយបង្វឹកទ័ពព្រៃយួន ផ្តល់ជំនួយសព្វបែបយ៉ាង គិតជាលុយជាង២០ពាន់លា៩នដុល្លារ និងបញ្ជូនទ័ពស្រួចចិនមកជួយប្រយុទ្ធក្នុងទឹកដីយួន ជាង៣០ម៉ឺននាក់ទៀត។
លើសពីនេះលោកបណ្ឌិតពន្យល់ថា តែចុងក្រោយ ហូ មិញដែលដឹងគុណចិនទេ។ នយោបាយ គឺអញ្ចឹង បោកគ្នាទៅវិញទៅមក ដើម្បីប្រយោជន៏ជាតិគេ។ចិនបោកយួន ចិនចំណេញយ៉ាងតិច២ ។
អ្នកវិភាគលើកហេតុផលថា ទី១. ចិនឆ្លៀតពេលយួនច្បាំងគ្នា ចិនបានប្រើកម្លាំងដណ្តើមយកប្រជុំកោះប៉ារ៉ាសែលពីយួននៅសមុទ្រ ចិនខាងត្បូងឆ្នាំ១៩៧៤, ទី២ ចិនដេញជ...