ក្រោយរំដោះបានក្រុងបាត់ដំបង ខែមេសា ឆ្នាំ១៩៧៥! នួន ជា ឱ្យគេយកឪពុកមាឈ្មោះស៊ីវ ហេង យកទៅសម្លាប់ចោល
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
(SBM Nwews)៖ នៅពេលកងទ័ពខ្មែរក្រហមយកពួកទាហានលន់ នល់ទាំងអស់នៅក្នុងទីក្រុងបាត់ដំបង ទៅសម្លាប់ចោលនោះ មានតែវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង ប៉ុណ្ណោះ ដែលពួកខ្មែរក្រហមមិនហ៊ានធ្វើអ្វីគាត់សូម្បីបន្តិច។
តើវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង នេះជានរណា បានជាពួកខ្មែរក្រហមមិនហ៊ានយកទៅសម្លាប់ចោលដូចពួកទាហានលន់ នល់ ផ្សេងៗទៀត?។ មុនពេលកងទ័ពខ្មែរក្រហមចូលមកដល់ ស៊ីវ ហេង បានបបួលកូនចៅគាត់នាំគ្នាចាកចេញទៅប្រទេសថៃដែរ តែកូនមិនជឿតាមគាត់។
ស៊ីវ ហេង ជាមេដឹកនាំចលនាខ្មែរឥស្សរៈ និងបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិននិង តាំងពីឆ្នាំទសវត្សរ៍ឆ្នាំ១៩៤០ មកម៉្លេះ ។
ដោយមានការជួយជ្រោមជ្រែងពីពួកកុម្មុយនិស្តវៀតមិញ ផងនោះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មេដឹកនាំចលនាខ្មែរឥស្សរៈកុម្មុយនិស្ត បានបង្កើតបក្សរបស់ខ្លួនមួយឈ្មោះបក្សប្រជាជនបដិវត្តន៏ខ្មែរ ដោយមានសឺង ង៉ុកមិញ ដែលគេស្គាល់ថា អាចារ្យមៀន ជាលេខាគណៈកម្មាធិការមជ្ឈិមប...