លោក កឹម សុខា “កម្ពុជាកំពុង ជួបបញ្ហាជំងឺកូវីដ-១៩ មិនមែនពេលវេលាបំបែកបំបាក់ខ្មែរ បម្រើមហិច្ឆតាខ្លួនឡើយ”
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោក កឹម សុខា បានលើកឡើងថា កម្ពុជា កំពុងជួបបញ្ហាជំងឺកូ វីដ-១៩ ហើយមិនមែន ជាពេលវេលាត្រូវ បំបែកបំបាក់ខ្មែរ ដើម្បីបម្រើមហិច្ឆតានៃនិន្នាការណានោះឡើយ គឺជាពេល វេលាកម្ចាត់ជំងឺកូវីដ ។
តាមរយៈសារលិខិត នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក កឹម សុខា បានថ្លែងថា «សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសាមគ្គី ភាពជាតិខ្មែរ ដែលកើតចេញពីការផ្សះផ្សា បង្រួបបង្រួមជាតិ ។
ការផ្សះផ្សារបង្រួមបង្រួមជាតិ ពិតប្រាកដកើតមានបាន លុះត្រាតែភាគីពាក់ព័ន្ធនាំគ្នា ប្រកាន់យកនូវព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា និងជម្រុះចេញនូវលោភៈ ទោសៈ មោហៈ និង អវិជ្ជាទាំងឡាយ ត្រូវជឿជាក់ថា អ្វីៗមិនអមតៈទេ រួមទាំង អាយុជីវិតយើងផង»។
លោក យល់ឃើញថា សាមគ្គីភាពជាតិនេះហើយ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សម្រាប់ដោះស្រាយបញ្ហានានា ដែល កម្ពុជា បានកំពុងនឹងអាចប្រឈម នៅពេលខាងមុខ ឲ្យកាន់...








