ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងសហការី នាំអំណោយអំពូលភ្លេីងស៊ុលឡា ចំនួន 672គ្រឿង កុំព្យូទ័រ និងគ្រឿងបរិភោគ ថ្នាំពេទ្យ  ម្សៅទឹកដោះគោ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងសហការី នាំអំណោយអំពូលភ្លេីងស៊ុលឡា ចំនួន 672គ្រឿង កុំព្យូទ័រ និងគ្រឿងបរិភោគ ថ្នាំពេទ្យ ម្សៅទឹកដោះគោ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឃុំទងត្រឡាច ខេត្តកំពង់ចាម: ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រួមដំណេីរ ដោយ លោក ពូន វណ្ណា និងលោក សេង ខាំងទៀង នាព្រឹកថ្ងៃអាទិត្យទី១០ខែឧសភាឆ្នាំ២០២៦នេះបាននាំអំណោយអំពូលភ្លេីងស៊ុលឡា ចំនួន 672គ្រឿង កុំព្យូទ័រ និងគ្រឿងបរិភោគ ថ្នាំពេទ្យ ម្សៅទឹកដោះគោ និង ថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពិធីនេះរៀបចំឡើង ក្នុងបរិវេណវត្តជន្លាត់ដៃ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដេីម្បីជួលសម្រួលដល់ ក្មួយៗ ចៅៗ និងលោកតា លោកយាយ ក្នុងការធ្វេីដំណើរ ថ្ងៃនេះ អំពូល ភ្លេីងស៊ុលឡា ចំនួន672គ្រឿង បានយកមក ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសំណូមពរ សូមចូលរួមជួយថែរក្សាទាំងអស់គ្នា។...
ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី ៩ លើកទី ៨

ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី ៩ លើកទី ៨

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃសុក្រ ៧ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី ៩ លើកទី ៨ នៅសាលប្រជុំតូច កសស ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមប្រឹក្សាភិបាល កសស អាណត្តិទី ៩ ។ Sihanoukville Autonomous Port (PAS) : At 10 AM on Friday, 08th May 2026, Sihanoukville Autonomous Port held the 8th session of the Board of Directors in its 9th Mandate at the venue of PAS Meeting Room, presided over by His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and Chairman of PAS Boar...
ឯកឧត្តម ហេង សួរ នាំយកឱកាសការងារពិសេសទាំងក្នុងនិងក្រៅប្រទេសជូនអតីតពលករនិងយុវជននៅក្នុងខេត្តឧត្តរមានជ័យ

ឯកឧត្តម ហេង សួរ នាំយកឱកាសការងារពិសេសទាំងក្នុងនិងក្រៅប្រទេសជូនអតីតពលករនិងយុវជននៅក្នុងខេត្តឧត្តរមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ឧត្តរមានជ័យ)៖ អ្នកក្រុងសំរោង ជាពិសេសអតីតពលករពីប្រទេសថៃនិងយុវជនទទួលបាន «ឱកាសពិសេស» មិនត្រឹមតែការងារក្នុងស្រុក ការបណ្តុះបណ្តាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាពនិងប្រាក់ខែខ្ពស់ជាងប្រទេសថៃ។ ការផ្តល់ជូននេះធ្វើឡើងតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណ សួនវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជិត ៨០០នាក់។ វេទិកានេះបាននាំយកតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងតំបន់សេដ្ឋកិច្ចធំៗជាច្រើនទៅជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យ សម្ភាសនិងទទួលបានការងារ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប ចំនួន១,១៨២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពត។ យោងតាមរបាយការណ៍របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ខេត្តកែបពីមុន មាន ឈ្មោះថា ក្រុងកែប-បូកគោ ដែលបង្កើតឡើងនៅឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថសម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដមសីហនុ។ នៅឆ្នាំ១៩៧៩ ខេត្តកែបគ្រាន់តែជាឃុំមួយឈ្មោះថា «ឃុំកែប» ដែលស្ថិតនៅ ចំណុះ ស្រុកកំពត ខេត្តកំពត។ លុះដល់ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋ កម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ និងត្រូវបានប្តូរឈ្មោះជា«ខេត្តកែប» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។ មុខរបរចម្បងរបស...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការឭ(គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អុីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង អ៊ិនវេសមេន ឯ.ក ដែលស្ថិតនៅទីតាំងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការឭ(គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អុីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង អ៊ិនវេសមេន ឯ.ក ដែលស្ថិតនៅទីតាំងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សូមជូនសេចក្តីប្រកាសព័ត៌មានលេខ ០១៩/២៦ អ.គ.ល.ក.ប្រកព ចុះថ្ងៃទី៨ ខែឧសភា គ.ស.២០២៦ ស្ដីពីការសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អុីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង អ៊ិនវេសមេន ឯ.ក ដែលស្ថិតនៅទីតាំងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ————————- The General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) hereby issues Press Release No. 019/26 G.S.CGMC.PR, dated 8 May 2026, regarding the decision to revoke the licence of TS CHAMNONG INVESTMENT CO.,LTD., which operates the casino named EAGLE KING CASINO, located in Doung Village, Boeung Reang Commune, Kamrieng District, Battambang Province....
ឧកញ៉ា ឡូវ ហ៊ឹង  និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ណែត នាយក រដ្ឋមន្រ្តីនិងលោកជំទាវបានឧបត្ថម្ភថវិកាចំនួន២លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា សូមគោរពជូនពរ ឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យគ្រប់ភារៈកិច្ច និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។...
អ្នកឧកញ៉ា ហេង ឡុង អុនុប្រធានសមាគមឧកញ៉ាកម្ពុជានិងថ្នាក់ដឹកនាំនៃសមាគម អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

អ្នកឧកញ៉ា ហេង ឡុង អុនុប្រធានសមាគមឧកញ៉ាកម្ពុជានិងថ្នាក់ដឹកនាំនៃសមាគម អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជាបាន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន៤រូប អមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ សមាគមឧកញ៉ាកម្ពុជា ចំនួន៤រូប ដែលត្រូវបានដឹកនាំដោយ អ្នកឧកញ៉ា ហេង ឡុង ដើម្បីអមដំណើរនេះ រួមមាន រួមមាន អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ។ បន្ថែមពីនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមជាមួយសភាពាណិជ្ជកម្ម-កម្ពុជា ក្នុងកិច្ចប្រជុំធុរកិច្ចនិងវិនិយោគផ្សេងៗ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន។...
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវឧបត្ថម្ភថវិកា 5,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវឧបត្ថម្ភថវិកា 5,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវឧបត្ថម្ភថវិកា 5,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវដែលបានឧបត្ថម្ភថវិកា 5,000 ដុល្លារ (ប្រាំពាន់ដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ «ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់...
ឧកញ៉ា ឡូវ ហ៊ឹង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារអចិន្រ្តៃចុះជួយមូលដ្ឋានឃុំទងត្រឡាចឧបត្តម្ភដល់គ្រួសារសពចំនួន២គ្រួសារ

ឧកញ៉ា ឡូវ ហ៊ឹង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារអចិន្រ្តៃចុះជួយមូលដ្ឋានឃុំទងត្រឡាចឧបត្តម្ភដល់គ្រួសារសពចំនួន២គ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ ឯកឧត្ដម ឧកញ៉ា ឡូវ ហ៊ឹង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារអចិន្រ្តៃចុះជួយមូលដ្ឋានឃុំទងត្រឡាច តាមរយ:លោក ចាស់ ជឿន ជាមេឃុំទងត្រឡាច នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នេះ បានចូលរួមផ្ដល់ជូនក្ដារម្ឈសដល់គ្រួសារសព ក្នុងឃុំទងត្រឡាច ចំនួន ២គ្រួសា។ ១/សពឈ្មោះ រស់ សាវ ភេទស្រី អាយុ ៧៥ឆ្នាំ នៅភូមិទងត្រឡាច ២/សពឈ្មោះ សែន ងួន ភេទស្រី អាយុ ៧៩ឆ្នាំ នៅភូមិទងត្រឡាច និងក្នុង១សព ទទួលបានថវិការ ១០០,000៛ និងផ្ដល់ អង្ករ ២៥គីឡូ ចំនួន ២បេ =១០០,០០០៛ ទឹកត្រី ២យួរ =២០,០០០៛ ថវិកាសរុបចំនួន ៣២០,០០០៛...
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួបរវាងឯកឧត្តម និងសម្ដេចធិបតី នាឱកាសនេះ សបញ្ជាក់អំពីភាពជិតស្និទ និងការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ...