“កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា”
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ សមាគមបណ្ដាញកសិករតេជោ បានសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំសិក្ខាសាលាស្ដីអំពី “ កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា” ដែលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខេម ខោវ ឯ.ក, សហគ្រាសចំណីគោ ដង្ខៅប៉ាង, កសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ, ក្រុមហ៊ុន SV RANCH និងក្រុមហ៊ុន ម៉ាលីសាន គ្រុប។
សិក្ខាសាលានេះ មានការអញ្ជើញក្រោមអធិបតីពីភាពរបស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ, លោក ជេត ភិរម្យ អនុប្រធានសមាគមបណ្ដាញកសិករតេជោ, លោក ខាំ ពៅ(វាគ្មិន) តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម រស់ មុនិន្ទៈ (វាគ្មិន), លោក ហោ សុខជា (វាគ្មិន) ម្ចាស់កសិដ្ឋាន ជា ថាវី ព្រមទាំងអ្នកចូលរួមប្រមាណជាង ១៣០ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង...








