លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានការអនុញ្ញាតពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចូលរួមបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានការអនុញ្ញាតពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចូលរួមបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានការសហការរវាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដោយមានការចូលរួមដោយលោក លោកស្រីតំណាងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ, នាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ជាគ្រូបង្គោល, លោកប្រធាន-អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទាំង៨ក្រុង ស្រុក។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុ...








