ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់  ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា មានទីតាំងនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយថ្ងៃនេះក្រសួងអញ្ជើញបងប្អូនមកជួបជុំនៅទីនេះ ដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន ព្រមទាំងប្រគល់បណ្ណសម្គាល់អចលនវត្ថុជូនបងប្អូន និងសូមអរគុណចំពោះក្រុមការងារដែលបានជួយដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងនៅតែបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗទៀតនាពេលខាងមុខ។ សូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់...
កិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) របស់សហរដ្ឋអាមេរិក ជាមួយក្រុមការងារបច្ចេកទេសនៃស្ថានទូតអាមេរិក

កិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) របស់សហរដ្ឋអាមេរិក ជាមួយក្រុមការងារបច្ចេកទេសនៃស្ថានទូតអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) របស់សហរដ្ឋអាមេរិក ជាមួយក្រុមការងារបច្ចេកទេសនៃស្ថានទូតអាមេរិក។ សមាសភាពសំខាន់ៗចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោក លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ លោក អគ្គនាយករង អន្តោប្រវេសន៍ អគ្គស្នងការរង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានជំនាញពាក់ព័ន្ធនៃ ក្រសួង យុត្តិធម៌ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា នា...
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុញ្ញាតជូន ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិច វិលលៀម  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុញ្ញាតជូន ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិច វិលលៀម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានអនុញ្ញាតជូន ឯកឧត្តម ដូមីនិច វិលលៀម ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំខេត្តសៀមរាប ទីស្ដីការក្រសួងមហាផ្ទៃ។ កម្មវិធីនោះមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ។...
រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពានឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពានឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពានឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក Jost KADEL អនុប្រធានបេសកកម្ម ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Max Bauman ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bryan Formari ប្រធានកិច្ចសហប្រតិបត្តិការ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។ នៅចំពោះមុខអង្...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Botany ប្រទេសអូស្រ្តាលី

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Botany ប្រទេសអូស្រ្តាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Botany ដែលជាកំពង់ផែធំបំផុតមួយរបស់ប្រទេសអូស្រ្តាលី។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាការងារជាមួយលោក Nicolaj Noes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន DP World ទទួលបន្ទុកវិស័យធុរកិច្ចក្នុងតំបន់អូសេអានី ដើម្បីសិក្សាស្វែងយល់បន្ថែមពីការគ្រប់គ្រងកំពង់ផែជាពិសេសប្រសិទ្ធិភាពនៃការលើកដាក់ទំនិញ ការដឹកជញ្ជូនទំនិញទៅកាន់គោលដៅជាដើម។ បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានផ្លាស់ប្តូរបទពិសោធន៍លើវិស័យភស្តុភារកម្ម និងការដោះដូរពាណិជ្ជកម្មអន្តរជាតិរវាងកំពង់ផែអូស្រ្តាលីជាមួយកំពង់ផែក្នុងតំបន់ដើម្បីជំរុញវិស័យពាណិជ្ជកម្មអន្តរជាតិកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។...
ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»

ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដោយមានវត្តមានអញ្ជើញចូលរួមដោយ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថថ្នាក់ដឹកនាំន និងមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងទាំងពីរ។ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគម បានជម្រាបជូនអង្គសិក្ខាសាលាថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន និងកំពុងធ្វើការពិនិត្យឡើងវិញ ការវិភាគមុខងារ រចនាសម្ព័ន្ធក្រសួង ដែលបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងពិនិត្យលើឯកសារគោលនយោបាយពាក់ព័ន្ធនានាបន្ថែមទៀត។ ក្រសួងក៏បានពិនិត្យឡើងវិញ និងវិភាគលើទិដ្ឋភាពពាក់ព័ន្ធសំខាន់ៗ មួយចំនួន ដូចជាការពង្រឹង ការអនុវត្តមុខងាររបស់ក្រសួង ទា...
លោក​ ហេង រតនា៖ សម្តេចធិបតី​ បានអនុញ្ញាតឱ្យកងកម្លាំង CMAC ចំនួន ២១០នាក់ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ទោះបីជាអាមេរិកផ្អាកជំនួយ

លោក​ ហេង រតនា៖ សម្តេចធិបតី​ បានអនុញ្ញាតឱ្យកងកម្លាំង CMAC ចំនួន ២១០នាក់ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ទោះបីជាអាមេរិកផ្អាកជំនួយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC)៖ «ខ្ញុំ និងថ្នាក់ដឹកនាំអង្គភាព CMAC បានជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសំរួលកម្លាំង​ និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាព CMAC។ ខ្ញុំបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា​ សម្តេចមហាបវរធិបតី​ ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់​ និងបន្តគាំទ្រពេញទំហឹងដោយអនុញ្ញាតឱ្យអង្គភាព CMAC​ រៀបចំ និងកែសម្រួលកម្លាំងចំនួន ២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាមេរិកនេះ​ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា​ ដេីម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ»។ (ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥)...
អ្នកឧកញ៉ាបណ្ឌិត សំ សុខលឿន បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

អ្នកឧកញ៉ាបណ្ឌិត សំ សុខលឿន បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អ្នកឧកញ៉ាបណ្ឌិត សំ សុខលឿន បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាគម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ...
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ទៀ វិញ ជារដ្ឋលេខាធិការក្រសួងការពារជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ទៀ វិញ ជារដ្ឋលេខាធិការក្រសួងការពារជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងនាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ជារដ្ឋលេខាធិការក្រសួងការពារជាតិ។
ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ទីប្រឹក្សា គណបក្សប្រជាជនកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ទីប្រឹក្សា គណបក្សប្រជាជនកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ទីប្រឹក្សា គណបក្សប្រជាជនកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាគម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេ...