រដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំដល់ប្រធានមន្ទីរព័ត៌មានថ្មីខេត្តត្បូងឃ្មុំ សាមគ្គីគ្នាគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យជាប់ជាប្រចាំ ផ្សព្វផ្សាយសមិទ្ធផល និងព័ត៌មានពិត ចំណេះដឹងជូនពលរដ្ឋ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ លោក ធីន ស៉ីថាច ជំនួសលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។
ពិធីនេះបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន, លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងសមាជិកប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាង២០០នាក់។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភ...








