រដ្ឋមន្រ្តី នេត្រ ភក្រ្តា៖ អ្នកផលិត មាតិកា ដើរតួនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម
រដ្ឋមន្រ្តី នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា អ្នកផលិត មាតិកា គឺបានដើរតួនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម។
នៅក្នុងពិធីជួប សំណេះសំណាល និងជូនបណ្ណសរសើរអ្នកបង្កើតមាតិកាជាង ១០០នាក់ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន លោករដ្ឋមន្ត្រី បានបន្ថែមថា អ្នកផលិតមាតិកា Content Creator ខុសពីក្រុម MMO “ Make Money Online “ គឺគេមិនខ្វល់ពីក្រមសីលធម៍វិជ្ជាជីវៈអ្វីនោះទេ គេគឹតត្រឹមតែចង់បាន Like Comment Shares ដើម្បីទទួលបានលុយពី Facebook TikTok ឬប្រពន្ធ័ផ្សេងៗទៀត។
រដ្ឋមន្ត្រី បានសំដែងនូវការអរគុណដល់អ្នកបង្កើតមាតិកាទាំងអស់ ដែលបានធ្វើការផលិតនូវមាតិកាយ៉ាងច្រើន ធ្វើអោយប្រជាជនសម្បូរណ៍ Content ក្នុងការមើល ដែលជាចំណុចមួយក្នុងការកាត់បន្ថយនូវ ស្ត្រេស តាមរយៈការទស្សនាមាតិ...








