ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីការបរទេស ទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

រដ្ឋមន្ត្រីការបរទេស ទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Christophe GIGAUDAUT ប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅទីស្តីការក្រសួង។ នៅក្នុងជំនួប លោក Christophe GIGAUDAUT បានចែករំលែកបទពិសោធន៍របស់លោកក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ឆ្នាំ២០២៤ នៅប្រទេសបារាំង មកកម្ពុជាសម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បន្ទាប់ នៅឆ្នាំ២០២៦។...
លោកបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យការប្រមូលផលពូជស្រូវសែនក្រអូបរបស់កសិករនៅស្រុកស្វាយអន្ទរខេត្តព្រៃវែង

លោកបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យការប្រមូលផលពូជស្រូវសែនក្រអូបរបស់កសិករនៅស្រុកស្វាយអន្ទរខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រៃវែង៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសហការីចុះពិនិត្យមើលការប្រមូលផលស្រូវពូជសែនក្រអូបរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យដល់ស្រែផ្ទាល់ លោកបណ្ឌិតប្រតិភូ បានសង្កេតឃើញថា ពូជស្រូវសែនក្រអូបនេះមានកួរធំៗ គ្រាប់ច្រើន និងផ្តល់ទិន្នផលខ្ពស់គួរឲ្យកត់សម្គាល់។ ការប្រមូលផលពូ​ជស្រូវរបស់លោក ឈិត ប៊ុនថន គឺធ្វើឡើងលើផ្ទៃដីទំហំ៤ហិកតា ស្ថិតនៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានអញ្ជើញពិនិត្យមើលដំណើរការរក្សាទុកពូជស្រូវ និងសម្ងួតស្រូវនៅក្នុងរោងម៉ាស៊ីនកិនស្រូវរបស់លោក ឈិត ប៊ុនថន ដើម្បីរក្សាបានគុណភាពខ្ពស់ឆ្លើយតបតាមតម្រូវការទីផ្សារ។...
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទំាងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទំាងនេះត្រូវបានទទួលស្គ...
ពិធី ពិនិត្យព្យាបាលសុខមាលភាពជូនប្រជាពលរដ្ឋ ប៉ាន់ស្មានចំនួន ១៧០០នាក់ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ពិធី ពិនិត្យព្យាបាលសុខមាលភាពជូនប្រជាពលរដ្ឋ ប៉ាន់ស្មានចំនួន ១៧០០នាក់ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឃុំឆ្នាល់មាន់, ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារចុះជួយរាជរដ្ឋាភិបាលឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ សហការៀបចំជាមួយ សមាគមឱសថការីពីកម្ពុជា និង សាមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដេីម្បីកម្ពុជា និង ទឹករ៉ែធម្មជាតិ Elan ពិធី ការពិនិត្យព្យាបាលសុខមាលភាពជូនប្រជាពលរដ្ឋ ប៉ាន់ស្មានចំនួន ១៧០០នាក់ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយឥតគិតថ្លៃ ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និង លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រុមការងារឃុំទាំង៦ ៦០រូប ថ្នាក់ដឹកនាំសាលាស្រុក និងកងកម្លាំងប្រដាប់អាវុធ ១៥នាក់ អាជ្ញាធរភូមិឃ...
ឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញថា ការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរួមចំណែកសន្សំសំចៃថវិកាជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញថា ការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរួមចំណែកសន្សំសំចៃថវិកាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាយន្តការមួយដែលចូលរួមកែលម្អស្ថានភាពរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងមន្ត្រីកាន់តែប្រសើរ ចាប់តាំងពីដំណាក់ដំបូងនៃការជ្រើសរើសមន្ត្រីតាមរយៈការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព រហូតដល់មន្ត្រីចូលនិវត្តន៍ប្រកបដោយឧត្តមភាព។ ទន្ទឹមនេះ​ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹងក្លាយជាឱកាសក្នុងការពង្រឹងខ្លួន កាន់តែរឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពកូនខ្មែរ​ជាពិសេសក្នុងបរិបទឌីជ...
ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំកំពង់ផែ សូមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងថ្នាក់ដឹកនាំ សូមសម្ដែងនូវមនោសញ្ចេតនាដោយក្ដីសោមនស្សរីករាយ និងសូមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសដ៏មង្គលថ្លៃថ្លាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីគោរព និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមជូនជាតិមាតុភូមិ ពិសេសបន្តដឹកនាំអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីន...
ឯកឧត្តម តាំង សុខឃីនិងលោកជំទាវ ផ្ញើសារគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងថ្ងៃចម្រើនជន្មាយុ៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ

ឯកឧត្តម តាំង សុខឃីនិងលោកជំទាវ ផ្ញើសារគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងថ្ងៃចម្រើនជន្មាយុ៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឯកឧត្តម តាំង សុខឃី និងលោកជំទាវ សូមសម្ដែងនូវមនោសញ្ចេតនាដោយក្ដីសោមនស្សរីករាយ និងសូមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសដ៏មង្គលថ្លៃថ្លាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីគោរព និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមជូនជាតិមាតុភូមិ ពិសេសបន្តដឹកនាំអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិ...
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់  ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា មានទីតាំងនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយថ្ងៃនេះក្រសួងអញ្ជើញបងប្អូនមកជួបជុំនៅទីនេះ ដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន ព្រមទាំងប្រគល់បណ្ណសម្គាល់អចលនវត្ថុជូនបងប្អូន និងសូមអរគុណចំពោះក្រុមការងារដែលបានជួយដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងនៅតែបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗទៀតនាពេលខាងមុខ។ សូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់...
កិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) របស់សហរដ្ឋអាមេរិក ជាមួយក្រុមការងារបច្ចេកទេសនៃស្ថានទូតអាមេរិក

កិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) របស់សហរដ្ឋអាមេរិក ជាមួយក្រុមការងារបច្ចេកទេសនៃស្ថានទូតអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន កម្រិតបច្ចេកទេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិភាក្សា និងពិនិត្យរបាយការណ៍ស្តីពីស្ថានភាពការជួញដូរមនុស្ស (TIP Report) របស់សហរដ្ឋអាមេរិក ជាមួយក្រុមការងារបច្ចេកទេសនៃស្ថានទូតអាមេរិក។ សមាសភាពសំខាន់ៗចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោក លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ លោក អគ្គនាយករង អន្តោប្រវេសន៍ អគ្គស្នងការរង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានជំនាញពាក់ព័ន្ធនៃ ក្រសួង យុត្តិធម៌ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា នា...