សាធារណរដ្ឋកូរ៉េ ធ្វើទស្សនកិច្ចលើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)
លោកប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងលោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នាថ្ងៃទី៣១ ខែតុលាម្សិលមិញនេះ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំទទួលស្វាគមន៍ លោក Kim Han-gil ប្រធានគណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងក្រុមការងារ ដែលអញ្ជើញមកធ្វើទស្សនកិច្ចលើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។
នៅជំនួបទទួលស្វាគមន៍នេះ លោក ឡេង តុង បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយឧបត្ថម្ភចំពោះប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវិស័យសុវត្ថិភាព និងសុខភាពការងារ ដែលក្នុងនេះ សាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារកូរ៉េ(MOEL) និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA)បានរៀបចំ និងផ្តល់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA Project)ក្នុងការរៀបចំប...








