ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​ជាមន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ

ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​ជាមន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មន្ទីរពេទ្យហ្លួងម៉ែ ដែស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រែក្លាយជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺមហារីក ។ មន្ទីរពេទ្យនេះបានរៀបចំជួសជុលកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​រួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យ​ដំណើរការកាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការពេញលេញ​ជា​មន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារ​អន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខ។ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២០ ខែកញ្ញា បាន​អញ្ជើញចុះពិនិត្យការបើកដំណើរ​ការ​ដំណាក់​កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ។ សូមជម្រាបថា ការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរ​ពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធ​ភាព​ផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំង...
មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកដើម្បីលើកកម្ពស់សេវាមន្ទីរពិសោធន៍

មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកដើម្បីលើកកម្ពស់សេវាមន្ទីរពិសោធន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក នៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីនេះផ្តោតលើការពង្រឹងជំនាញ និងវិជ្ជាជីវៈរបស់បុគ្គលិកមន្ទីរពិសោធន៍ ខណៈដែលស្ថាប័ននេះត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយទទួលបាននូវស្វ័យភាពកាន់ខ្ពស់ ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។ លោករដ្ឋមន្ត្រីបានលើកឡើងថា៖​ “កំណែទម្រង់នេះទាមទារឱ្យមន្ទីរពិសោធន៍ជាតិធ្វើប្រតិបត្តិការ ប្រកបដោយគណនេយ្យភាព សំដៅលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងកំណើន។” លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូរផ្នត់គំនិត ព្រមទាំងជំរុញឱ្យមន្ទីរពិសោធន៍អនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ និងប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្ម។ លោកបានបន្ថែមថា ការធ...
លោកបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Doreen Debrum ឯកអគ្គរដ្ឋទូតកោះម៉ាសាល់ ប្រចាំអង្គការសហប្រជាជាតិ

លោកបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Doreen Debrum ឯកអគ្គរដ្ឋទូតកោះម៉ាសាល់ ប្រចាំអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Doreen Debrum ឯកអគ្គរដ្ឋទូតកោះម៉ាសាល់ ប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់កោះម៉ាសាល់ ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញា។ កិច្ចប្រជុំនេះធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ។ នាឱកាសនោះ លោកបណ្ឌិត បានស្នើឱ្យកោះម៉ាសាល់ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងបានគូសបញ្ជាក់ថា ទោះបីបញ្ហាមីន មិនមែនជាបញ្ហាចម្បងរបស់កោះម៉ាសាល់ ប៉ុន្តែការចូលរួមរបស់កោះម៉ាសាល់ ក្នុងអនុសញ្ញាអូតាវ៉ា គឺជាការចូលរួមក្នុងចលនាសាកល ក្នុងការលុបបំបាត់ការរងទុក្ខវេទនា បង្កដោយមីនប្រឆាំងមនុស្ស។ លោកជំទាវ Doreen Debrum បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញា ហើយលោកជំទាវ នឹងលើកសំណើនេះជូនទៅរដ្ឋាភិ...
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំរបស់ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំរបស់ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា (គ.ច.ព.ក) នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមពីលោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងសមាជិក សមាជិក នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ ក្នុងរបាយការណ៍របស់ លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក...
រដ្ឋមន្ត្រីក្រសួងព័ត៌មានជួបប្រជាពលរដ្ឋត្រៀមចេញទៅទស្សនកិច្ចទិសឦសានសម្រាប់ថ្ងៃ២១កញ្ញា

រដ្ឋមន្ត្រីក្រសួងព័ត៌មានជួបប្រជាពលរដ្ឋត្រៀមចេញទៅទស្សនកិច្ចទិសឦសានសម្រាប់ថ្ងៃ២១កញ្ញា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២០០នាក់ នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ យោងតាមសេចក្តីព្រាងរបៀបវារៈ សម្រាប់ការជួបជុំដើម្បីទទួលបានព័ត៌មានបន្ថែមមុនដំណើរទស្សនកិច្ចទិសឦសាននេះ បានអោយដឹងថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសានបានធ្វើបទបង្ហាញស្តីពី «របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ច» ខណៈលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន បានធ្វើបទបង្ហាញស្តីពី «កិច្ចការព្រំដែន» ។ ជំនួបមុនចេញដំណើរនេះ នឹងធ្វើអោយប្រជាពលរដ្ឋបានជ្រាបជាមុនអំពីទិសដៅធ្វើដំណើរ អំពីគោលបំណងនៃទស្សនកិច្ចទៅឦសាន អំពីការបោះបង្គោលព្រំដែន និងអំពីការក...
អង្គប្រជុំនៃរដ្ឋសភា បោះឆ្នោតគំាទ្រសំណើជាឯកច្ឆន្ទក្នុងនោះមាន លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​និងលោក សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

អង្គប្រជុំនៃរដ្ឋសភា បោះឆ្នោតគំាទ្រសំណើជាឯកច្ឆន្ទក្នុងនោះមាន លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​និងលោក សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប។ អង្គប្រជុំនៃរដ្ឋសភា បានបោះឆ្នោតគំាទ្រសំណើជាឯកច្ឆន្ទក្នុងនោះមាន លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​ លោក សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបនាឱកាសនេះ ដើម្បីប្រសិទ្ធភាពការងារក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ "បច្ចេកវិទ្យាឌីជីថល”។ ...
សហរដ្ឋអាម៉េរិក និងកម្ពុជា រៀបចំកិច្ចសន្ទនារវាងរដ្ឋមនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងផ្តល់សញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មី

សហរដ្ឋអាម៉េរិក និងកម្ពុជា រៀបចំកិច្ចសន្ទនារវាងរដ្ឋមនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងផ្តល់សញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនានេះ បានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធ...
អគ្គលេខាធិការ គ.ល.ក.បានអនុញ្ញាតឲ្យលោកស្រី HIKARU OGUCHI ជួបពិភាក្សាការងារ

អគ្គលេខាធិការ គ.ល.ក.បានអនុញ្ញាតឲ្យលោកស្រី HIKARU OGUCHI ជួបពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អគ្គលេខាធិការ គ.ល.ក.លោក រស់ ភីរុណ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះនៅទីស្តីការរបស់ អ.គ.ល.ក.បានអនុញ្ញាតឲ្យលោកស្រី HIKARU OGUCHI តំណាងក្រុមហ៊ុន Nishimura & Asahi (N&A) ដែលជាក្រុមហ៊ុនផ្នែកច្បាប់ដ៏ធំមួយនៅប្រទេសជប៉ុនជួបពិភាក្សាការងារ ។ អ្នកស្រីក៏ជាអ្នកតំណាងឱ្យក្រុមហ៊ុន Angel Group Co.,Ltd ដែលជាក្រុមហ៊ុនឈានមុខគេលើការផលិត ឧបករណ៍និងឬកម្មវិធីអេឡិចត្រូនិច ចូលជួបសំណេះសំណាល ក្នុងគោលបំណងស្វែងយល់អំពីបទប្បញ្ញត្តិ ជាធរមានដែលដាក់ចេញដោយ គ.ល.ក. ពាក់ព័ន្ធនឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា។...
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់ប្រទេសទាំងអស់នៅលើសកលលោក ជាមួយគ្នានេះតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តខិតខំកៀរគរវិនិយោគិនមានសក្ដានុពលពីប្រទេសនានារួមទាំងសហភាពអឺរ៉ុបផងដែរ។​ រូបថត៖ គល់ រ៉េននី...
វិវាទពាក់ព័ន្ធនឹងដីធ្លី នៅខេត្តស្វាយរៀង ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

វិវាទពាក់ព័ន្ធនឹងដីធ្លី នៅខេត្តស្វាយរៀង ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ជ្រិន បូឡី, លោក ឡា សាំងថង និងលោកស្រី ប៉ឹង កល្យាណ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងដីធ្លី ដោយជោគជ័យ។ សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាទិញលក់ដី តាំងពីឆ្នាំ ២០១៩ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ហើយនៅអំឡុងខែកក្កដា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ភាគីម្ខាងបានដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។ IMG_7088...