អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តសហការជាមួយមន្ទីរពិសោធន៍ SPEC លើគម្រោងពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារសម្រាប់អាជីវកម្មម្ហូបអាហារខ្នាតតូច-មធ្យមនិងធំ
(ភ្នំពេញ)៖ នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានប្រជុំពិភាក្សាជាមួយមន្ទីរពិសោធន៍ SPEC លើគម្រោងពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ សម្រាប់ឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ និងក្រុមការងាររបស់មន្ទីរពិសោធន៍ SPEC។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីពិភាក្សាលើគម្រោងដែលត្រូវអនុវត្តនៅដើមឆ្នាំ២០២៥ ដោយផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារខ្នាតតូច-មធ្យមនិងធំ ពាក់ព័ន្ធនឹងការអនុវត្តគោលការណ៍អនាម័យជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការណែនាំពីប្រព័ន្ធ HACCP ទៅក្នុងខ្សែច្រវាក់ផលិតកម្ម ក្នុងគោលបំណងកាត់បន្ថយហានិភ...








