រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកៅស៊ូ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលមានមន្រ្តីក្រោមឱវាទចូលរួមជិត ២០០នាក់ នៅអគ្គនាយកដ្ឋានកៅស៊ូ។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនាថ្ងៃនេះ ដើម្បីតម្រង់ទិសអគ្គនាយកដ្ឋានកៅស៊ូសម្រាប់ទិសដៅអនុវត្តការងារឆ្នាំ២០២៥។ លើសពីនេះ លោករដ្ឋមន្ដ្រី បានណែនាំដល់អង្គពិធីត្រូវចូលរួមពិភាក្សាលើផែនការថវិកា ការប្រើប្រាស់ថវិកា និងលទ្ធផលសូចនាករទាំងអស់ប្រៀបធៀបនឹងផែនការរំពឹងទុក ព្រមទាំងពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងកិច្ចសន្យាសមិទ្ធកម្មជាមួយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលជាបទពិសោធសម្រាប់ការអនុវត្តការងារឆ្នាំ២០២៥ ...








