ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរចុះទស្សនកិច្ចសិក្សា ទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ​បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម យ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖ • ​ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីចំនួន ៨០ ហិកតា និងមានផែនការត្រៀមពង្រីកបន្ថែមចំនួន ១០០ ហិកតា ទៀតនាពេលខាងមុខ។ • ​ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីចំនួន ១៥០ ហិកតា។ • ​ដ...
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងពិនិត្យគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងពិនិត្យគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការី រួមជាមួយសមាជិកសមាគមបណ្តាញកសិករតេជោ ចុះស្វែងយល់ពីការដាំដំណាំកាហ្វេក្រោមដើមស្វាយចន្ទី និងការបណ្តុះកូនដើមកាហ្វេ នៅកសិដ្ឋានចន្ទី ហួត ដារ៉ា​ ស្ថិតក្នុងសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ព្រមទាំងចុះពិនិត្យទីតាំងត្រៀមអនុវត្តគម្រោងផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ នៅទីតាំងជនភៀសសឹក ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការចុះពិនិត្យនេះ មានគោលបំណងស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍផលិតកម្មកសិកម្មនៅក្នុងតំបន់ និងជំរុញការអនុវត្តគម្រោងដែលអាចបង្កើតប្រភពស្បៀងអាហារ ការងារ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំងជនភៀសសឹក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចន្ទី ហួត ដារ៉ា ឯកឧត្តមបណ្ឌិត កៅ ថាច ...
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ដាំបន្លែ និងកែច្នៃផលិតផលកសិកម្ម និងចំណីអាហារ

ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ដាំបន្លែ និងកែច្នៃផលិតផលកសិកម្ម និងចំណីអាហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ដែលមានគោលដៅបង្កើតការងារ និងបង្កើនចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង និងសហគមន៍នានា នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារតាមរយៈផលិតកម្មចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ និងការរៀបចំការកែច្នៃចំណីអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងតំបន់ជ៉ំវិញខេត្តព្រះវិហារ។ ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅ នៅសាលាខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរ-អង្គភាពជំនាញក្រោមឱវាទរដ្ឋបាល និងអ្នកជំនាញបច្ចេកទេសពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមបណ្តាញកសិករតេជោ។...
មន្ត្រីក្រសួងព័ត៌មានកម្ពុជា និងភាគីចិន វាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចងនៃវគ្គសិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង

មន្ត្រីក្រសួងព័ត៌មានកម្ពុជា និងភាគីចិន វាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចងនៃវគ្គសិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉េកាំង៖ វគ្គសិក្ខាសាលាសម្រាប់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសនៃតំបន់ខាងត្បូង (Global South) ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ១៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន បានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការបង្កើនសមត្ថភាពបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការពង្រឹងកិច្ចសហប្រតិបត្តិការ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី «មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសនៃតំបន់ភាគខាងត្បូង»នៅប្រទេសចិន នាព្រឹកថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ២០២៦ លោក ហេ ដុងបូ អនុប្រធានគណៈកម្មាធិការបក្ស និងអនុប្រធានក្រុមហ៊ុន CBIC​ បានលើកឡើងថា​ រយៈពេល ១៤ថ្ងៃនេះ គឺជាថ្នាក់រៀនដ៏មានសារៈសំខាន់ក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅអំពីទំនើបកម្មនៃប្រព័ន្ធផ្សព្វផ្សាយបែបប្រទេសចិន។ នៅទីក្រុងប៉េកាំង សិក្ខាកាមបានសិក្សាពីកត្តាវិជ្ជានៃការអភិវឌ្ឍរបស់ចិន ចំណែកនៅទីក្រុងយិនឈួន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក១ កឹម សុខា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក១ កឹម សុខា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មដ៏មមាញឹក ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ៤ម៉ោង ដើម្បីឆ្ពោះមកកាន់បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។ ការអញ្ជើញរបស់ សម្ដេចតេជោ គោរពវិញ្ញាណក្ខន្ធម្ដាយបង្កើតរបស់លោក កឹម សុខា រសៀលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ ចំពោះគ្រួសារលោក កឹម សុខា ក្នុងគ្រាដ៏ក្រៀមក្រំនេះ។ សូមបញ្ជាក់ថា លោកយាយឧបាសិកា សៅ ង៉ែត មាតារបស់លោក កឹម សុខា បានទទួលមរណ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ក្នុងខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ក្នុងខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះវិហារ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក និងសមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងខេត្តព្រះវិហារ។ ពិធីសំណេះសំណាលដ៏មានសារសំខាន់នេះប្រព្រឹត្តទៅ ក្រោមវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្ថិតនៅភោជនីយដ្ឋាន ចក់ សំបូរិន សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ក៏បានឡើងអានរបាយការណ៍ស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន អំពីស្ថានភាពទូទៅនិងការចូលរួមរ...
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅ មកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅ មកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឃុំជាច,ស្រុកកំចាយមារ ខេត្តព្រៃវែង ៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅមកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ព្រៃវែង។ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ សោម ខុន មេឃុំជាច និងលោក ថាច សុខ ស្មៀនឃុំជាច ព្រមក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងខាងលើនេះ ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ក្នុងឃុំជាចនិងស្រុកកំចាយមារទាំងមូល មានការអភិវឌ្ឍយ៉ាងខ្លាំងខ្លាលើហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រព័ន្ធធារាសាស្ត្រ និងសេដ្ឋកិច្ចមូលដ្ឋាន ក្រោមគម្រោងថវិកាមូលនិធិឃុំ-សង្កាត់ និងការជួយជ្រោមជ្រែងពីក្រុមការងាររាជរដ្ឋាភិបាល។ តាមរយៈសមិ...
ឯកឧត្តម ហេង សួរ អញ្ជើញជាភ្ញៀវកិត្តិយស និងធ្វើជាសក្ខីភាពក្នុងកម្មវិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការដឹកនាំដោយឧស្សាហកម្ម

ឯកឧត្តម ហេង សួរ អញ្ជើញជាភ្ញៀវកិត្តិយស និងធ្វើជាសក្ខីភាពក្នុងកម្មវិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការដឹកនាំដោយឧស្សាហកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញនៅថ្ងៃព្រហស្បតិ៍ ទី៩ខែកក្កដាឆ្នាំ២០២៦បាអញ្ជើញជាភ្ញៀវកិត្តិយស និងធ្វើជាសក្ខីភាពក្នុងកម្មវិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការដឹកនាំដោយឧស្សាហកម្ម ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.)។...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) ក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ខែកក្កដាឆ្នាំ២០២៦នៅការិយាល័យកណ្តាលនៃធនាគារ ARDBទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) និងក្រុមការងារអនុវត្តកម្មវិធី CCFF (CCFF Working Group) ក្នុងគោលបំណងរួមមាន៖ (១) ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF, (២) ការពិនិត្យលើភាពគ្រប់គ្រាន់នៃលក្ខណៈសម្បត្តិរបស់អតិថិជនសក្តានុពលក្រោមក្របខ័ណ្ឌកម្មវិធី, និង (៣)ទិសដៅជាបន្តបន្ទាប់។ ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមការងារអនុវត្តកម្មវិធី CCFF ក្នុងការពង្រឹងលើយន្តការនៃការវាយតម្លៃឥណទានបៃតង, ការឆ្លើយតបនឹងលក្ខខណ្ឌវិនិច្ឆ័យសំខាន់ៗ, និងផលជះនៃការអនុវត្តគម្រោងនីមួយៗ ជាពិសេសការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្...
ដំណើរទស្សនកិច្ចរបស់ ក្រុមហ៊ុន Mediterranean Shipping (Cambodia) Co., Ltd. មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចរបស់ ក្រុមហ៊ុន Mediterranean Shipping (Cambodia) Co., Ltd. មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធទី០៨ខែកក្កដាឆ្នាំ២០២៦នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មតំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច ក្រុមហ៊ុន Mediterranean Shipping (Cambodia) Co., Ltd. ដឹកនាំដោយ លោក Udi Goldberg នាយកគ្រប់គ្រង ក្រុមហ៊ុន Mediterranean Shipping (Cambodia) Co., Ltd. ក្នុងគោលបំណង ពិភាក្សាអំពី ចំណតផែសម្រាប់នាវាចូលចត និងប្រតិបត្តិការលើកដាក់ទំនិញ នៅ កសស។ Sihanoukville Autonomous Port (PAS) : At 10 AM on Wednesday, 08th July 2026, at the venue of PAS Meeting Room, Mr. Thay Rithy, Deputy Director-General in charge of Business, Representative of His Excellency Lou Kim Chhun, Delegate of the Royal Government of C...