ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងព័ត៌មាន និង ក្រុមហ៊ុន Asia MSA សហការគ្នាត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ក្រសួងព័ត៌មាន និង ក្រុមហ៊ុន Asia MSA សហការគ្នាត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន និងក្រុមហ៊ុន Asia MSA សហការគ្នាក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នាពេលខាងមុខនេះ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ក្នុងការជម្រុញនិងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរតាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ ។ នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ដឹកនាំដោយ លោក...
ក្រុមហ៊ុន CIC ចេញលិខិតបដិសេធ ដោយបានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនមានជាប់ពាក់ព័ន្ទជាមួយអតីតក្រុមហ៊ុន CIC នោះទេ

ក្រុមហ៊ុន CIC ចេញលិខិតបដិសេធ ដោយបានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនមានជាប់ពាក់ព័ន្ទជាមួយអតីតក្រុមហ៊ុន CIC នោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុន CIC ចេញលិខិតបដិសេធ ដោយបានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនមានជាប់ពាក់ព័ន្ទជាមួយអតីតក្រុមហ៊ុន CIC នោះទេ
លោក តាំង សុខឃី និងភរិយា ចូលរួមបរិច្ចាគថវិកា ១០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

លោក តាំង សុខឃី និងភរិយា ចូលរួមបរិច្ចាគថវិកា ១០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ លោក តាំង សុខឃី និងភរិយា ចូលរួមបរិច្ចាគថវិកា ១០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ...
លោកជំទាវ ឧកញ៉ា កែវ មុំ ចូលរួមបរិច្ចាគថវិកា ៥លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

លោកជំទាវ ឧកញ៉ា កែវ មុំ ចូលរួមបរិច្ចាគថវិកា ៥លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ លោកជំទាវ ឧកញ៉ា កែវ មុំ ចូលរួមបរិច្ចាគថវិកា ៥លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ...
លោក ស៊ុន ចាន់ថុល ពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន លើការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម

លោក ស៊ុន ចាន់ថុល ពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន លើការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតជូន លោក Wayne C. Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាព្រឹកនេះ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ត្រូវបានលើកយកមកជជែកពិភាក្សា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ ភាពរីកចម្រើនក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិផងដែរ៕ ដោយ កន ចំណាន...
ក្នុងរយៈពេល ៥៨ថ្ងៃ គិតចាប់ពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមពិនិត្យ និងសម្រុះសម្រួលផ្សះផ្សាវិវាទ មកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ, អ.ដ.ក. បានពិនិត្យ និងសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយជោគជ័យចំនួន ១០ ករណី

ក្នុងរយៈពេល ៥៨ថ្ងៃ គិតចាប់ពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមពិនិត្យ និងសម្រុះសម្រួលផ្សះផ្សាវិវាទ មកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ, អ.ដ.ក. បានពិនិត្យ និងសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយជោគជ័យចំនួន ១០ ករណី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ.ដ.ក. បានចាប់ផ្តើមធ្វើការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ហើយគិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ អ.ដ.ក. បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ចំនួន ១៩៨ ករណី (សំណុំរឿង) ប៉ុន្តែ ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ទើបតែបានចាប់ផ្តើមនាថ្ងៃទី១ ខែកក្កដា នេះ​ បន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទបាននីតិសម្បទាស្របតាមច្បាប់។ ក្នុងរយៈពេល​ ៥៨​ ថ្ងៃនេះ​ (ចាប់ពីថ្ងៃទី១​ ខែកក្កដា​ រហូតដល់ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២៤)​ អ.ដ.ក. បានធ្វើការពិនិត្យ និងដោះស្រាយនូវសំណុំរឿងដែលបានទទួល​ ដោយក្នុងនោះ បានចេញលិខិតកោះអញ្ជើញគូភាគី ចំនួន ១៣៩ លិខិត និងចុះទៅសិក្សាស្រាវជ្រាវលើទីតាំងវិវាទដោយផ្ទាល់ចំនួន ៤ ករណី។ ជាលទ្ធផល សំណុំរឿងចំនួន ១០ ត្រូវបានពិនិត្យ និងសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យ, សំណុំរឿងចំនួន ៣ ត្រូវបានលើក​ចោល ដោយសារខុសសមត្ថកិច្ច, សំណុំរឿងចំនួន ៤ ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួលយ...
លោក ឆាំ ហាវ ប្រធានស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ មើលរថយន្តដឹកខ្សាច់ធំៗផង

លោក ឆាំ ហាវ ប្រធានស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ មើលរថយន្តដឹកខ្សាច់ធំៗផង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឆាំ ហាវ ប្រធានស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ មើលរថយន្តដឹកខ្សាច់ធំៗផង។ ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តធុនធំបន្ទុកលេីសទម្ងន់ឆ្លងកាត់ស្ថានីយ៍ជញ្ជីងឃ្លាំងមឿងអះ អាងថា សុទ្ធតែបង់លុយឲ្យមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ៅយ៉ាងរីករាយ។ បច្ចុប្បន្នគេឃើញរថយន្តដឹកខ្សាច់ធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅខេត្តបាត់ដំបង ដោយឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿងរាប់សិបគ្រឿងក្នុង១ថ្ងៃៗ ដែលជាប្រភពចំណូលលោកឆាំ ហាវ ប្រធានស្ថានីយ៍ថ្លឹងរថយន្តទីតាំងខាងលើនេះ។ ក្រុមអាជីវករដឹកទំនិញឆ្លងកាត់លេីស្ថានីយ៍ជញ្ជីងផ្លូវ ជាតិលេខ៥ក្រុងពោធិ៍សាត់ រិះគន់ដល់មន្រ្តីដែលប្រចាំ ការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនបានយក ចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវ ច្បាប់ទៅលើរថយន្ត ដឹកល...
លោក ហ៊ុន ម៉ានី អបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន

លោក ហ៊ុន ម៉ានី អបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូចច្នេះថា ៖''ខ្ញុំសូមចូលរួមអបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ សន្ទុះនៃការគាំទ្រ ទាំងស្មារតី និងសម្ភារបានផ្ទុះឡើងយ៉ាងខ្លាំងក្លា។ បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី។ ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងចង់...
ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន 4 Season ដើម្បីបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា។

ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន 4 Season ដើម្បីបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងស៊ីដនី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន 4 Season ដើម្បីបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា។ លោកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី 09-10 ខែកញ្ញា។ នេះជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលពិសេសអូស្ត្រាលី-អាស៊ាន ឆ្នាំ២០២៤ កាលពីខែមិនា នៅទីក្រុងមែលប៊ន។ យើងត្រូវការរោងចក្រផលិតចំណីបន្ថែមទៀត ដើម្បីប្រើប្រាស់ខ្សែសង្វាក់តម្លៃបន្ថែមនៃអនុផលស្រូវអង្ករ៕...
ខ្លឹមសារពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្រជាង១លាននាក់ ត្រឹម២៤ម៉ោងប៉ុណ្ណោះ

ខ្លឹមសារពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្រជាង១លាននាក់ ត្រឹម២៤ម៉ោងប៉ុណ្ណោះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង១លាននាក់ហើយ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ក៏មានការកសាងសាលានៅតាមតំបន់ព្រំដែនផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ បានបង្ហោះសារមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ សម្តេចចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណ...