លោកអភិសន្តិបណ្ឌិត ស សុខា៖ កម្ពុជាពិបាករកឃើញ និងប្រគល់ឱ្យសាមីខ្លួនវិញនូវទឹកប្រាក់ ដែលរងគ្រោះពីការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា
លោកអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋកម្ពុជា បានចាញ់បោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណជិត៤០លានដុល្លារអាម៉េរិក បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាកំពុងជឿនលឿនដែលជាហានិភ័យខ្ពស់ ក្នុងការធ្វើឱ្យមានឱនភាពនៃសីលធម៌សន្ដិសុខសណ្ដាប់សង្គម។
ថ្លែងក្នុងទិវាអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ គឺមិនខុសពីអ្វីដែលពិភពលោកកើតឡើងនោះទេ ដោយក្នុងរយៈ៦ ខែដើមឆ្នាំ២០២៤នេះ ក្រៅពីការចាញ់បោក និងឆបោកតាមប្រព័ន្ធអេឡិចត្រូនិចមានប្រជ...








