គ.ល.ក. សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
កំពង់ឆ្នាំង: អគ្គលេខាធិការដ្ឋាននៃគណ (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមការដឹកនាំសម្របសម្រួលដោយលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រង អាជ្ញាបណ្ណ តំណាងលោក រស់ ភិរុណ អគ្គលេខាធិការ គ.ល.ក. នឹងលោក យិន សាវ៉េន អភិបាលរងនៃ ណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, តំណាងសាលាដំបូងនឹងអយ្យការអមសាលាដំបូងខេត្ត។
តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានម ន្ទីរនិងអង្គភាពជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក, សមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់, ថ្នាក់ដឹកនាំនិ...








