ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនព្រោះជាពហុជំនាញ និងសង្ឃឹមថាយុវជនអាចយកបច្ចេកវិទ្យាដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនព្រោះជាពហុជំនាញ និងសង្ឃឹមថាយុវជនអាចយកបច្ចេកវិទ្យាដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តសិស្ស-និស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើនបន្ថែមទៀតព្រោះជាពហុជំនាញដែលធ្វើឱ្យសិស្ស-និស្សិតអាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀតដោយមិនត្រឹមតែមានជំនាញស្នូលរបស់ខ្លួនមួយមុខប៉ុណ្ណោះទេ។ ការលើកឡើងបែបនេះ គឺនៅក្នុងពេលដែល លោក​​រដ្ឋមន្ត្រី បានចូលរួមជាសហប្រធានជាមួយឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នេះ ដែលរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ សម្រាប់លោក​​រដ្ឋមន្ត្រី សិស្ស-និស្សិតដែលចូលរួមការប្រកួតប្រជែងនេះនឹងបានរៀនសូត្រពីការធ្វើការងារជាក្រុមព្រោះថា ការបង្កើតរ៉ូបូតនីមួយៗនេះត្រូវការក្រុមពហុជំនាញផ្សេងៗគ្នាដូចជាជំនាញកម្មវិធីកុំព្យូទ័រ ជំនាញមេកានិក ជំនាញអគ្គិសនីជាដើម ហើយការមានជំនាញជាក់លាក់ច្បាស់លាស់...
អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា»

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបប្រមាណ៤៣៤នាក់។ គោលបំណងសំខាន់នៃវគ្គផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុង វិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រ...
លោក​ ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្រ្តីក្រសួងការងារ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ

លោក​ ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្រ្តីក្រសួងការងារ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានវត្តមានចូលរួមរបស់ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្រ្តីរាជការទាំងអស់នៃរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៣០០នាក់។ លោក​ ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កន្លងមក តាមរយៈការខិតខំអនុវត្តដោយជោគជ័យនូវអនុសាសន៍ទាំង ១០ចំណុច របស់ សម្តេចតេជោ ប្រាក់ឈ្...
សាខា ហ៊ួត ជា មួយចំនួនធំ នៅតែបន្តរគាំទ្រ ឧកញ៉ា ហ៊ួត ជា បន្តដឹកនាំសិទ្ធចែកចាយ  ( FRANCHISE ) ហាងលក់សម្ភារៈសំណង់ទូទាំងប្រទេស

សាខា ហ៊ួត ជា មួយចំនួនធំ នៅតែបន្តរគាំទ្រ ឧកញ៉ា ហ៊ួត ជា បន្តដឹកនាំសិទ្ធចែកចាយ ( FRANCHISE ) ហាងលក់សម្ភារៈសំណង់ទូទាំងប្រទេស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ជាង៥ឆ្នាំ ម្ចាស់សាខាក្រុមហ៊ុន ហ៊ួត ជា កំពុងសប្បាយចិត្ត ជាមួយភាពជោគជ័យបន្តទៅមុខទៀត នៅវិស័យលក់គ្រឿងសំណាង់ ។ ម្ចាស់សាខាលើសទី៥ឆ្នាំ មួយចំនួនបានលើកឡើងថា ៖ “ រយៈពេលជាច្រើនឆ្នាំដែលទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនេះ គឺបានលោកឧកញ៉ា ហ៊ួត ជា តែងតែបណ្ដុះបណ្ដាល បង្ហាត់បង្រៀនជំនាញទីផ្សារ និងផ្នែកលក់សម្ភារៈសំណង់គ្រប់សាខា ធ្វើយ៉ាងណាឱ្យលក់ដាច់ធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត និងក្រុមហ៊ុនមានតម្លៃសមរម្យ មានគុណភាព ទៅកាន់ដៃគូនិងអតិថិជនរបស់ខ្លួន ដូច្នេះហើយទើបមានអតិថិជនកាន់តែច្រើនបានគាំទ្រទៅលើក្រុមហ៊ុនរបស់លោកឧកញ៉ា ហ៊ួត ជា ” ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ៊ួត ជា បានលក់សិទ្ធិចែកចាយ ( Franchise ) ទៅកាន់អតិថិជនចាប់ពី ១០០០ដុល្លារឡើងទៅក្នុងមួយសាខា ហើយក៏ទទួលបានការរីកចម្រើនជាងបន្តបន្ទាប់ ។មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើននិងក្ដីស្រលាញ់ទៅអតិថិជនដែលជាដៃគូចែកចាយរបស់ខ្លួន ជាពិសេសគឺការផ្ដល់ជូននូវសម្ភារៈដែ...
រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia

រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រសៀលថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០២៤ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមយុវជន The SEED Cambodia នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានណែនាំក្រុមយុវជន The SEED Cambodia ធ្វើការងាររបស់ខ្លួនឱ្យ​បានល្អ ច្បាស់លាស់ ចំគោលដៅ ជាពិសេសជំរុញការធ្វើមាតិកាឌីជីថលឱ្យ​បានកាន់តែទូលំទូលាយដើម្បីចែករំលែកចំណេះដឹង ផ្សព្វផ្សាយអំពីទីផ្សារ​និងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម។ បើតាម លោករដ្ឋមន្ត្រី ក្រសួងកំពុងបន្តជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ធានាបាននូវសន្តិសុខស្បៀងនិងស្ថិរភាពតម្លៃនៅទូទាំងប្រទេស ការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម ការចងក្រងសហគមន៍កសិកម្មទំនេីប​ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ដើម្បីចូលរួមជំរុញសេដ្ឋក...
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC  និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល »

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល »

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កែប៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និង បណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤នេះបានអញ្ជើញអធិបតីក្នុងកម្មវិធី បើក វគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកែប។ វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC និង Agile Development Group ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣៥នាក់ ។...
លោកស្រី អាន គីមអូន បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

លោកស្រី អាន គីមអូន បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី អាន គីមអូន បានឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រកាស និងផ្តល់លិខិតថ្លែងអំណរគុណដល់លោកស្រី អាន គីមអូន ដែលបានឧបត្ថម្ភថវិកា 2000$ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានចាត់ទុកជាមូលដ្ឋាន នៃវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្ដារ និងជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញនៅកម្ពុជា៕...
កម្មវិធី១,៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

កម្មវិធី១,៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ សិក្ខាកាមមកពីគ្រួសារខ្វះខាតដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។ អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បានបង្ហាញប្រាប់ថាកម្មវិធីនេះបានជួយសម្រួលគាត់បានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។ ចំណែកឯ កញ្ញា សៅ ស្រីពៅ ជាសិក្ខាកាមជំនាញសំអាងកាយ នៃវិទ្យាស្ថានដដែលបានចែករំលែកស្រដៀងគ្នាថានៅវិទ្យាស្ថានក៏មានផ្តល់ជាកន្លែងស្នាក់នៅដែលអាចសម្រួលដល់សិស្សដែលមកពីខេត្ត និងខ្វះកន្លែងស្នាក់នៅផងដែរ ខណ:ដែលនៅកន្លែងសិក្សាមួយចំនួនមិនមានការផ្តល់ជូនកន្លែងស្នាក់នៅដូចវិទ្យាស្ថានជាតិសហគ្...
សាច់បង្កកខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចម្រុះនាំចូលជាង ១៧តោនត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូត

សាច់បង្កកខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចម្រុះនាំចូលជាង ១៧តោនត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កណ្តាល)៖កាលពីថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការដឹកនាំដោយ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿង ម៉ាកតួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។ ជាលទ្ធផល មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ...
ឧកញ៉ា ខុង លីស៊ីអាណា សមាជិកសមាគមឧកញ៉ាកម្ពុជត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា»

ឧកញ៉ា ខុង លីស៊ីអាណា សមាជិកសមាគមឧកញ៉ាកម្ពុជត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ខុង លីស៊ីអាណា សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោកស្រីឧកញ៉ា ខុង លីស៊ីអាណា គឺជាម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ដែលជាប្រភេទអាជីវកម្មសំណង់ (សាងសង់អគារ) មានទីស្នាក់ការកណ្តាល នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លោកស្រីឧកញ៉ា ត្រូវបានគេស្គាល់ថា ជាម្តាយរបស់លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development និងជាម្ចាស់បុរី ដោនថោន ផ្លូវ ២០០៤ រាជធានីភ្នំពេញ។ លោកស្រីឧកញ៉ា ខុង លីស៊ីអាណា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ក្រោយទទួលបានគោរមងារ ...