ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

គម្រប់ខួប៧ឆ្នាំ នៃការបង្កើតរូបមន្ត និងសម្ពោធចេញលក់ជាផ្លូវកានូវសមិទ្ធផលថ្មីនូវប្រេនមិសបុរាណ

គម្រប់ខួប៧ឆ្នាំ នៃការបង្កើតរូបមន្ត និងសម្ពោធចេញលក់ជាផ្លូវកានូវសមិទ្ធផលថ្មីនូវប្រេនមិសបុរាណ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  ក្នុងពិធីគម្រប់ខួប៧ឆ្នាំ នៃការបង្កើតរូបមន្ត និងសម្ពោធចេញលក់ជាផ្លូវកានូវសមិទ្ធផលថ្មីនូវប្រេន មិសបុរាណដែលរៀបចំឡើងនៅថ្ងៃទីខែ កក្តដាឆ្នាំ២០២៣។ អ្នកកែច្នៃផលកសិកម្ម ទៅជារបស់ប្រើប្រាស់ បានសម្ដែងការសប្បាយរីករាយ នៅពេលផលិតផលខ្មែរ កំពុងត្រូវបានពលរដ្ឋ មានការចាប់អារម្មណ៍ និងគាំទ្រច្រើនឡើងៗ ដែលធ្វើឲ្យពួកគេ កាន់តែមានឱកាសជួយដល់កសិករអ្នកដាំដុះ អាចរកបានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារ ។ អ្នកស្រី សិទ្ធ លីដា CEO ប្រេនមិសបុរាណ លើកឡើងថា បច្ចុប្បន្នផលិតផលរបស់ខ្មែរ កំពុងវិវឌ្ឍន៍កាន់តែមានគុណភាពល្អប្រសើរ ពេលប្រើប្រាស់ទៅមិនប៉ះពាល់សុខភាព ដែលជាហេតុ ធ្វើឲ្យកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទូទៅ ។ អ្នកស្រីបានបន្តថា ជាក់ស្ដែងផលិតផលរបស់មិសបុរាណ ដែលកែច្នៃពីពន្លៃ មើមរមៀត ទឹកឃ្មុំព្រៃ រុក្ខជាតិថ្នាំខ្មែរ ឫសឈើ អំពិលទុំ កាហ្វេមណ្ឌលគិរី និងវត្ថុធាតុដើមផ្សេងៗទៀត ដែលអាចផលិតបានជាស្ក្រាប់ពន្លៃ ស្ក្រាប់រមៀត ម៉ា...
សន្តិបណ្ឌិត សុខ ផល បញ្ជាក់ថា” ការសម្រេចចិត្តត្រូវសន្លឹកឆ្នោត១សន្លឹក មានតម្លៃស្មើនឹងអាយុជីវិតរបស់យើងគ្រប់គ្នាអាចរស់នៅយ៉ាងសុខសាន្ត ប្រទេសមានសន្តិភាព”

សន្តិបណ្ឌិត សុខ ផល បញ្ជាក់ថា” ការសម្រេចចិត្តត្រូវសន្លឹកឆ្នោត១សន្លឹក មានតម្លៃស្មើនឹងអាយុជីវិតរបស់យើងគ្រប់គ្នាអាចរស់នៅយ៉ាងសុខសាន្ត ប្រទេសមានសន្តិភាព”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ សន្តិបណ្ឌិត សុខ ផល សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់  បានបញ្ជាក់ថា ការសម្រេចចិត្តត្រូវ សន្លឹកឆ្នោត១សន្លឹក មានតម្លៃស្មើនឹងអាយុជីវិតរបស់យើងគ្រប់គ្នា អាចរស់នៅយ៉ាងសុខសាន្ត ប្រទេសមានសន្តិភាព យើងបានជួបជុំក្រុមគ្រួសារ ជាតិយើងមានការរីកចម្រើន។ ការថ្លែងរបស់ សន្តិបណ្ឌិត សុខ ផល ធ្វើឡើងនៅ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងពិធីអបអរសាទររុក្ខទិវា០៩ កក្កដា ឆ្នាំ២០២៣ ក្រោមប្រធានបទ សមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ដើមឈើ១ដើម ដោយបានដាំដើមឈើប្រភេទផ្កាក្ងោក ចំនួន ១.២០០ដើម តាមដងផ្លូវពីឃុំឈើទាល ទៅភ្នំសំពៅ និងការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី២ នៅស្រុកបាណន់ ខេត្តបាត់ដំបង និងមានការចូលរួមពីសមាជិក សមាជិកា ចូលរួមដាំចំនួន ១.២០០នាក់ផងដែរ។ សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា  បើការសម្រេចចិត្តខុសវិញ សន្លឹកឆ្ន...
លោក ឯល រ៉ូហ្សែត គាំទ្រយ៉ាងពេញទំហឹងការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

លោក ឯល រ៉ូហ្សែត គាំទ្រយ៉ាងពេញទំហឹងការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស អ៊ីនវេសមីន និងលោកស្រី បានចេញសារគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្...
ឯកឧត្តម ហេង សួរ ប្រកាសគាំទ្រយ៉ាងពេញទំហឹងការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

ឯកឧត្តម ហេង សួរ ប្រកាសគាំទ្រយ៉ាងពេញទំហឹងការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការនាយក សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ...
ចាប់ពីថ្ងៃទី២៤-៣០ ខែឧសភានេះ មានភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចាប់ពីថ្ងៃទី២៤-៣០ ខែឧសភានេះ មានភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។...
ប្រជាសហគមន៍ការពារធម្មជាតិស្រែអំពិលនាំគ្នាចូលព្រៃបេះផ្សិតប៉ក់

ប្រជាសហគមន៍ការពារធម្មជាតិស្រែអំពិលនាំគ្នាចូលព្រៃបេះផ្សិតប៉ក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រជាសហគមន៍ស្រែអំពិលនាំគ្នាចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង នឹងលក់ផង ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ។ ផ្សិតប៉ក់ គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលភាគច្រើនសំបូរនៅ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ ផ្សិតប្រភេទនេះដុះចេញពីផេះដែលបន្សល់ទុកពីភ្លើងឆេះព្រៃនារដូវប្រាំ​ជាទូទៅប្រជាពលរដ្ឋអាចប្រមូលផលបានក្នុងអំឡុង ១០ថ្ងៃ ប៉ុណ្ណោះ។ ផ្សិតប៉ក់មានរាងមូលដូចពងក្រួច ភាគច្រើនដុះកប់ក្នុងស្រទាប់ដី ហើយគេអាចសម្គាល់បានដោយឃើញមានដីប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។ អ្នកភូមិត្រូវធ្វើដំណើរក្នុងចំងាយប្រមាណ ១០ ទៅ ២០គីឡូម៉ែតពីភូមិ ដើម្បីទៅដល់កន្លែងរកផ្សិតនេះ ដែលស្ថិតក្នុងព្រៃរបស់សហគមន៍ការពារធម្មជាតិស្រែអំពិល ហើយក៍ជាសហគមន៍មួយស្ថិតនៅក្រោមការគាំទ្រពីគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP ផងដ...
លោក ចូ បៃដិន ថា៖ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន នឹងរលាយក្នុងពេលឆាប់ៗនេះ

លោក ចូ បៃដិន ថា៖ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន នឹងរលាយក្នុងពេលឆាប់ៗនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តូក្យូ ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកជឿជាក់ថា ភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន នឹង “រលាយក្នុងពេលឆាប់ៗនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក បៃដិន បានសម្តែងការខកចិត្ត ដែលឧប្បត្តិហេតុប៉េងប៉ោង ចារកម្មចិន កាលពីដើមឆ្នាំនេះ បានធ្វើឱ្យខូចសន្ទុះ ក្នុងការសម្របសម្រួលទំនាក់ទំនង រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ។ លោកបានលើកឡើងថា កិច្ចព្រមព្រៀង ពីមុនជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ស្តីពីសារៈសំខាន់ នៃការអនុវត្តខ្សែទូរស័ព្ទ បន្ទាន់យោធាបានផ្ទុះឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានជម្លោះបាឡុង ខណៈភាពតានតឹងកើនឡើង ។ លោក បៃដិន បាននិយាយមុនពេលចាកចេញពីទីក្រុងរបស់ជប៉ុន ជាកន្លែងដែលលោកបានចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេសទាំង៧ និងបានជួបពិភាក្សា ជាមួយមេដឹកនាំជាច្រើន រួមទាំងប្រធានាធិបតីអ៊ុយក្រែន...
ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន៥៥លានដុល្លារអាមេរិកដល់កម្ពុជា

ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន៥៥លានដុល្លារអាមេរិកដល់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសំខាន់២ ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅថ្ងៃទី២៤ ឧសភាខាងមុខនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខានៅទីស្ដីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ជាមួយការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ ។ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធដែលនឹង ត្រូវចុះហត្ថលេខានោះរួមមាន៖ ១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» និង២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំន...
សម្តេចតេជោ ហ៊ុន សែន កាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន កាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន (Wang Wentian) អញ្ជើញកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ បន្ទាប់ពីអញ្ជើញទស្សនាពិព័ណ៍សមិទ្ធផលនានាដែលកើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកវ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ កាត់ខ្សែបងសម្ពោធដាក់ឲ្យប្រើប្រាស់នៅរោងចក្រផលិតសំបកកង់រថយន្តស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រផលិតសំបកកង់រថយន្ត នេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាមេរិកលើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេសចិន។ ...
សម្ដេចតេជោ៖ ណែនាំមន្ត្រីតាមក្រសួង បើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ មិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ

សម្ដេចតេជោ៖ ណែនាំមន្ត្រីតាមក្រសួង បើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ មិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាលរដ្ឋលេខាធិការ តំណាងក្រសួងនីមួយៗ ត្រូវក្ដាប់ព័ត៌មាន ក្នុងក្រសួងរបស់ខ្លួនឯងឲ្យបាន នៅពេលចូលរួមកម្មវិធីសម្ដេច ប៉ុន្តែបើមិនដឹងរឿង ក្រសួងរបស់ខ្លួនឯងទេ គឺមិនបាច់ចុះបេសកកម្ម តាមសម្តេចឡើយ នាំតែខាតសាំងរដ្ឋ។ ការលើកឡើងរបស់សម្តេច ក្រោយពីសួរនាំពីបញ្ហាមួយចំនួន ទាក់ទងទៅនឹងក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា ទៅរដ្ឋលេខាធិការក្រសួងនេះ តែមិនដឹងរឿងដែលសម្តេចសួរ ទើបសម្តេចលើកព្រមានបែបនេះទៅ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ់ សម្ដេចតេជោបានថ្លែងថា ប្រសិនបើមន្ត្រីជាតំណាងរដ្ឋមន្ត្រីក្រសួងណា...