លោក សឺន សូថា មនុស្សជំនិតអតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ត្រូវបានផ្ទេរពី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ទៅក្រសួងពាណិជ្ជកម្មវិញ
ភ្នំពេញ៖ លោក សឺន សូថា អតីតប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទូទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានផ្ទេរពីក្រសួងឧស្សាហកម្មទៅអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាផ្លូវការ ហើយ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែកុម្ភៈនេះ ដែលសារព័ត៌មាន ដេលីខ្មែរទទួលបាន។
លោក សឺន សូថា គឺជា មនុស្សជំនិត អតីត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦កន្លងទៅ។ ប៉ុន្តែភ្លាមៗនៅក្នុងអាណត្តិទី៧ ក្រោយពីមានការរៀបចំក្បាលម៉ាស៊ីនគណរដ្ឋមន្រ្តីថ្មីក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថ្មីក៏បានមកចូលកាន់ដំណែង ភ្លាមៗនោះផងដែរ គ្រានោះ លោក សឺន សូថា ក៏ត្រូវបានផ្លាស់ប្តូពីតួនាទីជា អគ្គនាយកដ្ឋានកិច្ចការទូទៅ ទៅជាអនុរដ្ឋលេខាធិការក្រសួងឧស្...








