មន្ត្រីយោធាផ្កាយ២ ម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់គុក១៨ ខែ ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត១ លាដុល្លារអាមេរិក
ភ្នំពេញតុលាការកំពូលកាលពីថ្ងៃទី១៣ ខែមករាមករាឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់មន្ត្រីយោធាផ្កាយ២ ម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ចេញសែកស្អុយ ជិត ១លានដុល្លារអាមេរិកប្រព្រឹត្តនៅ រាជធានីភ្នំពេញកាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ជា នុសិទ្ធិ ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរជាមន្រ្តីយោធា ( មានតួនាទីជាឧត្តមសេនីយ៍ទោ ឬ ផ្កាយពីរ) នៃក្រសួងការពារជាតិ ។
លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះជនជាប់ចោទ ឈ្មោះ ជា នុសិទ្ធិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៤ខែ តុលា ឆ្នាំ ២០២០ផ្តន្ទាទោសដាក់គុកកំណត់ ១៨ ខែ និង ពិន័យជាប្រាក់ ចំនួន០៣លានរៀល និង បង្គាប់ឲ្យសងជម្ងឺចិត្តរបស់ដើមបណ្ដឹង ចំនួន ៤ម៉ឺនដុល្លារ ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន" តាមមាត្រា២៣១ នៃច្បាប់ស្ត...








