ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ធនាគារពិភពលោកថា«សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបានល្អនៅឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥.២%»

ធនាគារពិភពលោកថា«សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបានល្អនៅឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥.២%»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបានល្អនៅឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥.២% ។
លោក ហេង សួរ បាន​អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញសង្គម

លោក ហេង សួរ បាន​អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញសង្គម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងបាងកក ប្រទេសថៃ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)កាលពី​ថ្ងៃអាទិត្យទី៤-៥ ខែធ្នូ ឆ្នាំ២០២២បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ រៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សា​វរីយ៍​លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពរបស់ លោក​​ ហេង សួរ ប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)។ ជាមួយគ្នានោះ លោក​​ ហេង សួរ ក៏បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញសង្គមដល់សមាជិករបស់គណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៥០០នាក់ផងដែរ។...
លោក ឌិត ទីណា៖ «ដំណោះស្រាយបញ្ហាទីផ្សារផលិតផលកសិកម្មក្នុងស្រុក គឺមានក្នុងដៃអស់ហើយគ្រាន់តែត្រូវការពេលវេលា និងស្មារតីចូលរួមប៉ុណ្ណោះ»

លោក ឌិត ទីណា៖ «ដំណោះស្រាយបញ្ហាទីផ្សារផលិតផលកសិកម្មក្នុងស្រុក គឺមានក្នុងដៃអស់ហើយគ្រាន់តែត្រូវការពេលវេលា និងស្មារតីចូលរួមប៉ុណ្ណោះ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាន​ថ្លែងបញ្ជាក់កាលពីថ្ងៃទី៦ខែធ្នូនេះថា ដំណោះស្រាយ បញ្ហាទីផ្សារផលិតផលកសិកម្មក្នុងស្រុកគឺមានក្នុងដៃអស់ហើយ គ្រាន់តែត្រូវការពេលវេលា និងស្មារតីចូលរួមប៉ុណ្ណោះ។ លោករដ្ឋមន្រ្តី​បានបញ្ជាក់នេះ ក្នុងកិច្ចសំណេះសំណាលអំពីវិស័យកសិកម្មនៅកម្ពុជា​ ដើម្បីបកស្រាយ និងឆ្លើយសំនួរពីសំណាក់អ្នកសារពត៌មានអំពីសកម្មភាព និងវឌ្ឍនភាពការងារចាប់តាំងពីលោក​​កាន់តំណែង រហូតដល់បច្ចុប្បន្ន ។ លោក ឌិត ទីណា បានថ្លែងថា រាប់តាំងពីថ្ងៃឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដំបូង រហូតដល់ពេលបច្ចុប្បន្នគឺមានរយៈពេល ៥០ថ្ងៃហើយ ហើយរយៈពេល ៥០ថ្ងៃនេះ លោក​បានដោះស្រាយបញ្ហាជាច្រើន ក្នុងនោះក៏បានដោះស្រាយបញ្ហាប្រឈមជាមួយតម្លៃស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយសារការកកស្ទះនៃរោងម៉ាស៊ីនស្រូវផងដែរ ។ លោករដ្ឋមន្រ្តិបានលើកឡើងថា ប្រសិនបើយើងចង់ឱ្យ...
លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា« ករណីអ្នកស្រីរឹទ្ធ សុគន្ធា និងម្តាយចាស់ជរា ដែលមានបញ្ហារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យត្រូវបានទទួលការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីសម្តេចតេជោនាយករដ្ឋមន្ត្រីហើយ»

លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា« ករណីអ្នកស្រីរឹទ្ធ សុគន្ធា និងម្តាយចាស់ជរា ដែលមានបញ្ហារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យត្រូវបានទទួលការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីសម្តេចតេជោនាយករដ្ឋមន្ត្រីហើយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីអ្នកស្រីរឹទ្ធ សុគន្ធា និងម្តាយចាស់ជរា ដែលមានបញ្ហារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យស្វែងរកការអន្តរាគមន៍ជួយដោះស្រាយត្រូវបានទទួលការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីសម្តេចតេជោនាយករដ្ឋមន្ត្រីហើយសម្តេចបានចាត់តាំងរូបលោក​​ ប៉ាន់ខែម ប៊ុនថន និងលោក គី តិច រួមជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដើម្បីពិនិត្យនិងដោះស្រាយចំពោះករណីនេះដោយយកចិត្តទុកដាក់បំផុត ។ លោក​បានបន្ថែមថា «ឆ្លៀតឱកាសនេះខ្ញុំបាទនិងក្រុមការងារក៏សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយព័ត៌មាននេះ ដោយទឹកចិត្តស្រលាញ់ អាណិត ឈឺឆ្អាល ដើម្បីបានជាដំណឹង រួមជាមួយទឹកចិត្ត ស្រលាញ់អាណិតពីសំណាក់ មហាជនចំពោះករណីនេះ ។ លទ្ធផលទទួលបានផ្លែផ្កាបែបណានោះក្រុមការងារនឹងជូនដំណឹងបន្តបន្ទាប់ទៀត »។...
រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖លោក​​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី បើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ក្រោមមូលបទ “ការផ្លាស់ប្ដូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០” ដើម្បីចូលរួមស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីឯកឧត្តមអគ្គលេខាធិការអង្គការសហព័ន្ធវិស្វកម្មអាស៊ាន និងឯកឧត្តម លោកជំទាវ ជាប្រធានស្ថាប័នវិស្វកម្មបណ្តាប្រទេសអាស៊ាន។ ថ្លែងបើកសន្និសិទនាឱកាសនោះ លោក​​​បណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុច្ឆន្ទៈ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដែលជាតម្រូវការចាំបាច់សម្រាប់ការបង្កើត និងការអភិវឌ្ឍស្តង់ដារមូលដ្...
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលកាលពីថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២២នេះបានញ្ជើញដឹកនាំគណៈប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលគោរពវិញ្ញាណក្ខន្ធលោក ជាំង ជីមិន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោក ជាំង ជឺមិន អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានទទួលមរណភាពកាលពីថ្ងៃពុធទី៣ខែវិច្ឆិកា ឆ្នាំ២០ ២២ វេលាម៉ោង ១២:១៣នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅទីក្រុងសៀងហៃ ប្រទេសចិន៕...
លោកឧកញ៉ា ភួ​ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើងជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំទាំង១៣ ក្នុងស្រុកមង្គលបូរី ដើម្បីពិភាក្សាកំណត់ពីតម្លៃស្រូវ

លោកឧកញ៉ា ភួ​ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើងជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំទាំង១៣ ក្នុងស្រុកមង្គលបូរី ដើម្បីពិភាក្សាកំណត់ពីតម្លៃស្រូវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ:លោកឧកញ៉ា ភួ​ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនៅថ្ងៃទី ៤ខែវិច្ឆិកាឆ្នាំខេ២០២២កន្លងទៅបានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំទាំង១៣ ក្នុងស្រុកមង្គលបូរី ដើម្បីពិភាក្សាកំណត់ពីតម្លៃស្រូវ។ ពិធីនេះ ដោយមានការអញ្ជើញចូលរួមពីលោក លី សារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត ពិធីសំណេះសំណាលនេះធ្វើនៅធ្វើនៅបរិវេណផ្សារបុរីជ័យ២(ផ្សារចំការតាដោក)របស់លោកឧកញ៉ា អុឹង វណ្ណម៉ៅក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី​។...
ដុតកម្ទេចចោលសាច់សត្វគ្រួចបង្កកខូចគុណភាពចំនួន៤ តោន និងសត្វជ្រូកមានមេរោគចំនួន៨៦ក្បាលនៅភូមិដំណាក់អំពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង

ដុតកម្ទេចចោលសាច់សត្វគ្រួចបង្កកខូចគុណភាពចំនួន៤ តោន និងសត្វជ្រូកមានមេរោគចំនួន៨៦ក្បាលនៅភូមិដំណាក់អំពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង:ក្រុមមន្ត្រីបានការដុតកម្ទេចចោលសាច់សត្វគ្រួចបង្កកខូ ចគុណភាពចំនួន៤ តោននិងសត្វជ្រូកមានមេរោគចំនួន៨៦ ក្បាលនៅភូមិដំណាក់អំពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។ ប្រតិបត្តិការនេះដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់តាំងឲ្យលោក វង្ស សាវ៉ាតព្រះរាជអាជ្ញារងរាជធានីភ្នំពេញឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ បន្ថែមពីនេះដោយមានការចូលរួមសហការជាមួយនាយកដ្ឋាននគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃនិងការិយាល័ផលិ តកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងធ្វើការដុតកម្ទេចចោលនូវសាច់សត្វគ្រួចបង្កកដែលខូចគុណភាពចំនួន៤តោន និងសត្វជ្រូកដែលមានមេរោគចំនួន៨៦ក្បាលនៅភូមិដំណាក់អំពូល សង្កា ត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២២ នេះ អញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា។ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ជូនឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន នូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចចំពោះ លោក ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ រាជរដ្ឋាភិបាលកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ជាំង ជឺមីន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕...
លោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជា ចិន បានចេញលិខិត សូមចូលរួមអបអរសារទរលោក ពុយ គា ដែលបានទទួលតួនាទីជាប្រធានក្លឹបអ្នកកាសែតកម្ពុជា

លោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជា ចិន បានចេញលិខិត សូមចូលរួមអបអរសារទរលោក ពុយ គា ដែលបានទទួលតួនាទីជាប្រធានក្លឹបអ្នកកាសែតកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជាចិន បានចេញលិខិត សូមចូលរួមអបអរសារទរលោក ពុយ គា សហសេវិក ដែលបានទទួលតួនាទី ជាប្រធានក្លិប អ្នកសារព័ត៌មានកម្ពជា។ លោក សយ សុភាព បញ្ជាក់ថា" ខ្ញុំ និង សហការី សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ត្រៀមរួចជាស្រេច សហការជាមួយលោកដើម្បីបុព្វហេតុវិស័យសារព័ត៌មានឱ្យកាន់តែល្អប្រសើរប្រកបដោយវិជ្ជាជីវៈ គោរពក្រមសីលធ៌ម ច្បាប់សារព័ត៌មាន"។ លោកយើបានបន្ថែមថា យើងទាំងពីរនាក់បានបំរើក្នុងសមរភូមិសារព័ត៌មាន៣០ឆ្នាំហើយ ហើយយើងបន្តទៅមុខទៀតសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។...