សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែង។
ជាកិច្ចចាប់ផ្តើម សម្ដេចក្រឡាហោម បានថ្លែងអរគុណចំពោះ អស់លោក លោកស្រី ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តព្រៃវែង ដែលឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងកម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់ទាក់ទងនឹងការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី នៃស្រុកកំចាយមារ នាពេលនេះ។
សម្ដេច ក៏បានថ្លែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងបីឃុំ ដែលបានស្ម័គ្រចិត្តអញ្ជើញមកចូលរួមតាមការអញ្ជើញរបស់សមាគមដើម្បីមកពិនិត្យ និងព្យាបាលជំងឺនៅថ្ងៃនេះ ព្រមទាំងកោតសរសើរចំពោះសមាគមគ្រូពេទ្យស្ម័...








