លោកអាហ្រ្វីលគីនីន រងការចោទថា ជំពាក់លុយគេហើយចេញសែកស្អុយម្ចាស់បំណុលគំរាមប្ដឹងឪ
ភ្នំពេញ៖ លោក លាន អាហ្រ្វីលគីនីន ដែលគេស្គាល់យ៉ាងច្បាស់ថាកំពុងសោយសុខនៅលើគំនរទ្រព្យសម្បត្តិ និងមានងារជាឧកញ៉ាផងនោះ ស្រាប់តែមួយរយៈធំចុងក្រោយនេះ ឃើញមានរឿងរកាំរកូសចម្រូងចម្រាស់ជាច្រើន សូម្បីតែប្រពន្ធក៏ត្រូវបែកបាក់ វិបត្តិហិរញ្ញវត្ថុក៏ចាប់ផ្ដើមកើតឡើង រហូតមានអ្នកបង្ហោះរូបថតលោក ឱ្យចូលខ្លួនដោះស្រាយបំណុលជាហូរហែរ ។
ថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះសារ ព្រមទាំងរូបថតអតីតពិធីករល្បីឈ្មោះខាងលើនេះ ដើម្បីឱ្យចូលខ្លួនដោះស្រាយបំណុល ដោយ លាន អាហ្រ្វីលគីនីន បានជំពាក់ ហើយថែមទាំងចេញសែកស្អុយទៀតផង ។
ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ Sekhari Be បានបង្ហោះសារបង្កឱ្យមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា «សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុល ដែលជំពាក់ខ្ញុំ ដោយហេតុថា បុគ្គលខាងលើ បានចេញសែកអត់លុយ ហើយសន្យាម្ដងជាពីរដង តែមិនដែលចូលខ្លួន មកជួបដើម្បីដោះស្រាយបំណុលនោះទេ» ។
ជាងនេះទៅទៀ...








