ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញា ណក្ខន្ធសព ទ្រឹទ្ធាចារ្យ ហ៊ុន ណេង

លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញា ណក្ខន្ធសព ទ្រឹទ្ធាចារ្យ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាង លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញា ណក្ខន្ធសព ទ្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក​ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធសព​ ព្រឹទ្ធចារ្យ​ ហ៊ុន ណេង បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ៍​តរៀងទៅ។...
បទអត្ថាធិប្បាយ៖ បទឈប់បាញ់មានតែគ្រាប់ផ្លោងនៅតែផ្ទុះនៅរោងចក្រទីក្រុងរងការឡោមព័ទ្ធ Mariupol របស់អ៊ុយក្រែន

បទអត្ថាធិប្បាយ៖ បទឈប់បាញ់មានតែគ្រាប់ផ្លោងនៅតែផ្ទុះនៅរោងចក្រទីក្រុងរងការឡោមព័ទ្ធ Mariupol របស់អ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយថាប្រទេសអ៊ុយក្រែន គួរតែបញ្ជាឲ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនដែលនៅតែពួនសំងំក្នុងរោងចក្រដែកថែបរងការហ៊ុមទ័ព Azovstal របស់ទីក្រុងយុទ្ធសាស្ត្រ Mariupol ទម្លាក់អាវុធចុះ ដើម្បីឲ្យជនស៊ីវិលមានឱកាសចាកចេញពីរោងចក្រត្រូវបានឡោមព័ទ្ធនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Mariupol ។ ក្រុង Moscow បានសន្យាឲ្យមានបទឈប់បាញ់រយៈពេល៣ថ្ងៃ ប៉ុន្តែនៅតែមានគ្រាប់ផ្លោងវាយប្រហារទៅលើរោងចក្រដែកថែប ជាទីដែលជនស៊ីវិលប្រមាណ ២០០ នាក់ នៅតែជាប់ ជាមួយទាហានអ៊ុយក្រែន។ មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ខណៈការប្រយុទ្ធគ្នាខ្លាំងបានផ្ទុះឡើង កាល ពីថ្ងៃព្រហស្បតិ៍នៅរោងចក្រដែកថែបដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុងMariupol កងកម្លាំងរុស្ស៊ី ភាគច្រើនដែលនៅក្នុងទីក្រុងនេះបានចាកចេញ ហើយបានផ្លាស់ប្តូរទៅភាគខាងជើង ដោយបន្សល់ ទុកចំនួនតិចតួចនៅលើទឹកដីនេះ។ លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាន...
សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម

សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មកាទី៤នៃរដ្ឋសភា ដែលឯកឧត្តមបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង ៕...
អត្រាការប្រាក់ហក់ឡើងខ្ពស់ ខណៈផ្សារភាគហ៊ុនធ្លាក់ចុះនៅអាស៊ី និងអាមេរិក

អត្រាការប្រាក់ហក់ឡើងខ្ពស់ ខណៈផ្សារភាគហ៊ុនធ្លាក់ចុះនៅអាស៊ី និងអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖​សន្ទស្សន៍ភាគហ៊ុនសំខាន់ៗនៅហុងកុងនិងនៅចិនដីគោកបានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះ នៅអាស៊ី ក្រោយពេលផ្សារភាគហ៊ុននៅញូវយ៉ក បានធ្លាក់ចុះយ៉ាងឆាប់រហ័សនាំមុខដោយភាគហ៊ុនបច្ចេកវិទ្យា ។ ភាគហ៊ុន Hang Seng របស់ហុងកុង បានធ្លាក់ចុះចំនួន ៣,៣ភាគរយ ខណៈដែលភាគហ៊ុន Shanghai Stock Exchange បានធ្លាក់ចុះ ១,៦ភាគរយ ហើយភាគហ៊ុន ASX 200 របស់អូស្រ្តាលី បានធ្លាក់ចុះ ២,៤ភាគរយ ។ ការធ្លាក់តម្លៃភាគហ៊ុនទាំងនេះ បានកើតមានឡើង បន្ទាប់ពីភាគហ៊ុនអាមេរិក Dow រួមទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Nike បានធ្លាក់ចុះ ៣,១ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ។ ដោយឡែក ភាគហ៊ុន S&P 500 បានធ្លាក់ចុះ ៣,៦ភាគរយ ខណៈដែលភាគហ៊ុន Nasdaq បានធ្លាក់ចិះជិត ៥ភាគរយ ។ ការខាតបង់បានលុបចោលផលចំណេញដែលទីផ្សារទទួលបានកាលពីថ្ងៃពុធ ក្រោយពេលធនាគារកណ្តាលអាមេរិក ប្រកាសថា ខ្លួននឹងដំឡើងអត្រាការប្រាក់ ពី ០,៧៥ភាគ ដល់ ១ភាគរយ ។ ក្រុមអ្នកវិភាគ បាននិយាយថា ក្រុមវិនិយោគិន ធូរស្...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 01នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 05 នាក់ និងស្លាប់គ្មាន

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 01នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 05 នាក់ និងស្លាប់គ្មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 01 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 05 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 01 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,260 នាក់ អ្នកជាសះស្បើយ= 133,172 នាក់ អ្នកស្លាប់= 3,056 នាក់។
អគ្គនាយកដ្ឋាន ក.ប.ប.និង​ (GIZ) ផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”

អគ្គនាយកដ្ឋាន ក.ប.ប.និង​ (GIZ) ផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មសហការជាមួយទីភ្នាក់ងារកិច្ចស​ហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមការគាំទ្រនៃគម្រោង «ការជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានដែលហៅកាត់ថា COMPETE» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” ធ្វើ​ឡើង​នៅសណ្ឋាគារឯករាជ្យ។ លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងជាសមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»។ ជា​​តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជក...
លោក ខៀវ កាញារីទ្ធ៖នៅកម្ពុជាការបោះពុម្ពសៀវភៅ ការទិញសៀវភៅមានការលំបាក តែបើនៅប្រទេសគេឲ្យលុយមុន

លោក ខៀវ កាញារីទ្ធ៖នៅកម្ពុជាការបោះពុម្ពសៀវភៅ ការទិញសៀវភៅមានការលំបាក តែបើនៅប្រទេសគេឲ្យលុយមុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍កាលពីថ្ងៃទី ៥ ខែ ឧសភា ក្នុងពិធីសម្ភោទនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ ដោយអះអាងថា នៅកម្ពុជាការបោះពុម្ពសៀវភៅ ការទិញសៀវភៅមានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានបោះពុម្ពអោយគេពិនិត្យ បើត្រូវហើយ គេនឹងអោយលុយមុនតែម្តង ។ លោករដ្ឋមន្រ្តីបន្ថែមថា« ជាក់ស្តែង អតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេអោយលុយកក់មុន ៦០ លានដុល្លា សម្រាប់ការសរសេរសៀវភៅ ប៉ុន្មានក៏ដោយ អោយតែលក់អោយគេ» ។ សម្រាប់ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានរំលឹកពីដំណើរនៃការសរសេរសៀវភៅតាំងពីជំនាន់ការលំបាកហើយក្រោយមករាល់អត្ថន័យ ក្នុងសៀវភៅបានជួយកែសម្រួលពីសាស្រ្តាចារ្យ ទើបចេញជាសៀវភៅជាច្រើននេះឡើង ទុកជាចំណេះដឹងសម្រាប់អ្នកជំនាន់ក្រោយ បានដឹង ហើយរៀនសូត្រតាមគំនិតរបស់ដែលថាត្រឹមត្រូវ។ លោកឧកញ៉ាបណ្ឌិតបានកាត់ទុកការបង្កើតAppគំនិតនេះឡើងជាការល្អបំផុតហ...
លោក Dmytro Kuleba ៖អ៊ុយក្រែនមិនខ្លាចរុស្ស៊ីនោះទេ ហើយពួកយើងនឹងឈ្នះសង្រ្គាម

លោក Dmytro Kuleba ៖អ៊ុយក្រែនមិនខ្លាចរុស្ស៊ីនោះទេ ហើយពួកយើងនឹងឈ្នះសង្រ្គាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ:រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា អ៊ុយក្រែនមិនខ្លាចរុស្ស៊ីនោះទេ ហើយពួកគេនឹងឈ្នះសង្រ្គាម ដោយសារតែពួកគេគ្មានជម្រើសផ្សេង ។ លោក Kuleba និយាយថា លោកមិនរំពឹងថា ការចរចាជាមួយរុស្ស៊ី នឹងទទួលបានជោគជ័យនៅពេលណាមួយឆាប់ៗនោះទេ ។ លោកបន្តថា បើសិនជាអ្នកចង់ជជែកគ្នាពីរឿងសង្រ្គាម អ្នកនឹងមិនវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងអ៊ុយក្រែននៅទូទាំងប្រទេសដោយប្រើមីស៊ីលតម្រង់គោលដៅនោះទេ ។ លោក Kuleba និយាយទៀតថា សម្ព័ន្ធមិត្តអង្គការណាតូ បានគាំទ្រអ៊ុយក្រែនយ៉ាងសកម្មជាងប្រទេសផ្សេងទៀត ។ លោកនិយាយថា តាំងពីដើមទីមក អង្គការណាតូ ទទួលស្គាល់ថា ក្នុងការទប់ទល់នឹងការវាយលុករបស់រុស្ស៊ី ពួកគេមិនអាចធ្វើការក្នុងនាមជាសម្ព័ន្ធណាតូបានទេ ។ តួនាទីរបស់សមាជិកអង្គការណាតូ ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប៉ូឡូញ ទួរគី ពិតជាសំខាន់ខ្លាំងណាស់ ។ ថ្លែងនៅទីក្រុងគីវ កាលពីថ្ងៃពុធ លោក Kuleba បាននិយាយប្រាប់ទូរទស្សន៍អង់គ្...
បទអត្ថាធិប្បាយ៖រុស្ស៊ីបង្កើនការវាយប្រហារមកលើអ៊ុយក្រែន ខណៈទីក្រុង Kyiv ត្រៀមខ្លួនធ្វើសង្រ្គាមបើបេឡារុសជួយទីក្រុង Moscow

បទអត្ថាធិប្បាយ៖រុស្ស៊ីបង្កើនការវាយប្រហារមកលើអ៊ុយក្រែន ខណៈទីក្រុង Kyiv ត្រៀមខ្លួនធ្វើសង្រ្គាមបើបេឡារុសជួយទីក្រុង Moscow

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើស្ថានីយរថភ្លើង និងកន្លែងផ្គត់ផ្គង់អាវុធផ្សេងទៀត ខណៈចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចពីបទផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែន។ យោធារុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់មីស៊ីលបាញ់ពីសមុទ្រ និងតាមអាកាស ដើម្បីបំផ្លាញរោងចក្រថាមពលអគ្គិសនីនៅស្ថានីយរថភ្លើងចំនួន៥ កន្លែងទូទាំងប្រទេសអ៊ុយក្រែន ខណៈកាំភ្លើងធំ និងយន្តហោះក៏បានវាយប្រហារបន្ទាយទាហាន និងឃ្លាំងស្តុកប្រេងឥន្ធនៈ និងគ្រាប់រំសេវផងដែរ ។ ការប្រកាសអាសន្នបានលាន់លឺនៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃពុធ និងមានការបាញ់មីស៊ីលទៅលើទីក្រុង Cherkasy និង Dnipro ក្នុងភាគកណ្តាលអ៊ុយក្រែន និង ទីក្រងZaporizhzhia នៅភាគអាគ្នេយ៍។ នៅទីក្រុង Dnipro អភិបាលក្រុងបាននិយាយថា ការបាញ់ផ្លោងមួយបានវាយប្រហារចំកណ្តាលទីក្រុង។ ពុំទាន់មានការបញ្ជាក់ពីការរងរបួសឬការខូចខាតភ្លាមៗនោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបានចោទប្រកាន់រុស...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធដាក់អោយប្រើ​​ប្រាស់ជាផ្លូវការនៃបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធដាក់អោយប្រើ​​ប្រាស់ជាផ្លូវការនៃបណ្ណាល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានប្រកាសដាក់សម្ភោទនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ ( Version 2 )ជាផ្លូវការដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Pokeethra នៅព្រឹកថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ 2022 នេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប និងមន្រ្តីជាច្រើនទៀត ព្រមទាំងសហគ្រិនវ័យក្មេងនៅកម្ពុជា។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានសំដែងការរីករាយដែលបានមកសម្ពោធបណ្ណា​ល័យអេឡិកត្រូនិក KUMNIT APP ជំនាន់ទី២ ដោយសារថា នៅកម្ពុជា ការបោះពុម្ពសៀវភៅ ការទិញសៀវភៅ មានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានោះពុម្ពអោយគេពិនិត្យ បើត្រូវហើយ គេនឹងអោយលុយមុនតែម្តង ជាក់ស្តែង អតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេអោយលុយកក់មុន ៦០ លានដុល្លា សម្រាប់ការសរសេរសៀវភៅ ...