ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រះសីហនុ សហការធ្វើជាដៃគូរអ្នកតំណាងចែកចាយផលិតផលនំស្រួយលីលី ក្នុងផ្សារ25ខេត្ត-ក្រុងនៃខេត្តព្រះសីហនុ

ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រះសីហនុ សហការធ្វើជាដៃគូរអ្នកតំណាងចែកចាយផលិតផលនំស្រួយលីលី ក្នុងផ្សារ25ខេត្ត-ក្រុងនៃខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជខេត្តព្រះសីហនុបានទៅទស្សនា និងទំនាក់ទំនងជាមួយ លោកជំទាវ កែវ មុំ នាយិកាសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាម្ចាស់សហគ្រាសរោងចក្រផលិតនំស្រួយលីលីកាលរពីសៀលថ្ងៃទី9ខែមេសាឆ្នាំ2022។ លោកឧកញ៉ាបានលើកឡើងថា ជំនួបនោះ ដើម្បីសុំការអនុញ្ញាតិពីលោកជំទាវធ្វើជាដៃគូរអ្នកតំណាងចែកចាយផ្លាស់ប្តូរផលិតផលក្នុងស្រុករវាងពីខេត្ត១ទៅខេត្ត១លក់ក្នុងផ្សារ25ខេត្ត-ក្រុង ខេត្តព្រះសីហនុ និងខេត្តទូទាំង25ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។ លើសពីនេះលោកឧកញ៉ាបន្ថែមថា បើ លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់សហគ្រាសរកដៃគូរតំណាងចែកចាយផលិកផលស្តង់ដាផលិតខ្មែរគ្រប់ប្រភេទ សូមទំនាក់ទំនងមកទីស្នាក់ការសភាពាណិជកម្មខេត្តព្រះសីហនុ ឬអ្នកតំណាងផ្សារលក់ផលិតខ្មែរ25ខេត្ត-ក្រុង។...
មនុស្សជាង ៣០នាក់ស្លាប់និងជាង១០០រងរបួសពេលដែលមីស៊ីលរុស្ស៊ីវាយប្រហារមកលើស្ថានីយ៍រថភ្លើងនៅភាគខាងកើតអ៊ុយក្រែន

មនុស្សជាង ៣០នាក់ស្លាប់និងជាង១០០រងរបួសពេលដែលមីស៊ីលរុស្ស៊ីវាយប្រហារមកលើស្ថានីយ៍រថភ្លើងនៅភាគខាងកើតអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ:មនុស្សជាង៣០នាក់ត្រូវបានសម្លាប់និងមនុស្សជាង១០០នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើស្ថានីយ៍រថភ្លើងមួយកន្លែង ស្ថិតនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ស្របពេលដែលជនស៊ីវិល ព្យាយាមជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាងនេះនៅក្នុងប្រទេសអ៊ុយក្រែន ។ ការវាយប្រហារមកលើស្ថានីយ៍រថភ្លើងដ៏មមាញឹកនៅក្នុងទីក្រុងក្រាម៉ា តូស(Kramatorsk) បណ្តាលឲ្យសាកសពមនុស្សរាយប៉ាយពាសពេញកម្រាលឥដ្ឋ ដេកដួលនៅជិតឥវ៉ាន់ដែលគេទុកចោល និងរទេះរុញទារក ។ រូបភាពដែលថតបាន ឃើញបំណែកមីស៊ីលនៅលើស្មៅស្ថិតនៅខាងក្រៅស្ថានីយ៍រថភ្លើង ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀហ្សេឡេនស្គីបានសរសេរនៅលើបណ្តាញសង្គម Instagramថា លោកមិនអាចទទួលយកបាននោះទេចំពោះការវាយប្រហារបែបនេះ ហើយលោកបានបញ្ជាក់ពីសេចក្តីរាយការណ៍គ្រោះថ្នាក់ស្លាប់ និងរងរបួស ។ លោកបានសរសេរថា កងកម្លាំងរុស្ស៊ី កំពុងបំផ្លាញប្រជាពលរដ្ឋឆៅៗ ។ នេះគឺជាបិសាចដែលគ្មានដែនកំណត់ ហើយបើសិន...
ឧកញ៉ា កែវ មុំ ដឹកនាំសមាជិកាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនទៅធ្វើទស្សនកិច្ចហាងលក់សូត្រកីមាស Revlon Beauty Center

ឧកញ៉ា កែវ មុំ ដឹកនាំសមាជិកាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនទៅធ្វើទស្សនកិច្ចហាងលក់សូត្រកីមាស Revlon Beauty Center

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាបានដឹកនាំសមាជិកាសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនទៅធ្វើទស្សនកិច្ច ហាងលក់សូត្រកីមាស Revlon Beauty Center នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ក្នុងផ្សារទំនើបបាយ័នជាន់ទីមួយ(ជិតទីស្តីការគណៈរដ្ឋមន្រ្តី)។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីផលិតផល ឬសេវាកម្មរបស់សមាជិកា ក៏ដូចជាកសាងទំនាក់ទំនងឲ្យកាន់តែជិតស្និតស្នាលថែមទៀត ព្រមទាំងជួយផ្សព្វផ្សាយអាជីវកម្មរបស់សមាជិកាតាម រយ:ប្រព័ន្ឋផ្សព្វផ្សាយរបស់សមាគមផងដែរ។ តាំងនាមឲ្យសមាគម សូមគោរពថ្លែងអំណរគុណដល់ Revlon Beauty Center ដែលបានអនុញ្ញាតិ និងបានទទួលស្វាគមន៍គណៈប្រតិភូរបស់យើងយ៉ាងរួសរាយរាក់ទាក់ និងស្និតស្នាលជាទីបំផុត។ សូមបញ្ជាក់ថាសមាគមសហគ្រិនស្រ្តីកម្ពុជានឹងបន្តចុះធ្វើទស្សនកិច្ចសមាជិការបស់សមាគមបន្តទៀតតាមពេលវេលា និងទីកន្លែងដែលបានរៀបចំទុករបស់គណៈកម្មការសមាជិកភាព។...
រយៈពេល២ថ្ងៃ ៖«កបប» បាន​​បញ្ចប់ការ​​ផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

រយៈពេល២ថ្ងៃ ៖«កបប» បាន​​បញ្ចប់ការ​​ផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(សៀមរាប)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា«គ.ប.ក.» និងគណៈ​កម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២បានអញ្ជើញផ្តល់កិត្តិយសបិទសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” ក្រោមកិច្ចសហការជាមួយនឹងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប។ សិក្ខាសាលាថ្ងៃទី២នេះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់បណ្តុះបណ្តាលបែបបទនិងនីតិវិធីនានាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់មន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ត្រីនៃសាខា ក.ប.ប. ដែលជាអ្នកអនុវត្តផ្ទាល់នូវឯកសារគតិយុត្តក្រោមច្បាប់ទាំងពីរខាងលើ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង លោកប្...
សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ញើសារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕...
ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបាន​​បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់បាន ៣ ពាន់ ៥៩៤នាក់ភាគច្រើនជាជនជាតិថៃ

ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាបាន​​បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់បាន ៣ ពាន់ ៥៩៤នាក់ភាគច្រើនជាជនជាតិថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)បាន​បង្ហាញយោងតាមរបាយការណ៍របស់ខ្លួនថា​ នៅឆ្នាំ​២០២១​នេះ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន ៣,៥៩៤នាក់ ដែលមានជាង​៤០​សញ្ជាតិទៅកាន់ប្រទេសកំណើតវិញដោយ៨០%គឺជាជនជាតិថៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយជោគជ័យ ពោលគឺបានបិទបញ្ចប់នូវបញ្ហាស្មុគស្មាញធំៗ បញ្ហាប្រឈមធំៗមិនមែនសម្រាប់តែក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិដែរ ដែលមកដល់ពេលនេះមិនមែនបានសេចក្ដីថា តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានមួយនេះបានបញ្ចប់នោះទេ។ សម្តេចមានប្រសាសន៍ថា ឧបសគ្គធំៗបានដោះស្រាយនិងឆ្លងកាត់រួចហើយហើយក៏ត្រូវបន្តបំពេញភារ​កិច្ចផ្សេងៗទៀតរាប់ទាំងបញ្ហាមួយចំនួនដែលនៅសេសសល់ ។ សម្ដេចបាន​​ថ្លែងទៀតថា តួនាទីរបស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍អាចមាន៣ធំៗ ទី១គឺការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជា ...
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ  សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន  ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ ឆ្នាំ

លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLAនិងលោកជំទាវ ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ ឆ្នាំ។ នាឱកាសដ៏មហាប្រសើរនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ដែលថែរក្សាទឹកដី ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ សូមគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹ...
រដ្ឋមន្រ្តីការបរទេសណាតូពិភាក្សាលើវិធីបង្កើនការគាំទ្រដល់អ៊ុយក្រែន ខណៈសង្រ្គាមបន្តជាមួយរុស្ស៊ី

រដ្ឋមន្រ្តីការបរទេសណាតូពិភាក្សាលើវិធីបង្កើនការគាំទ្រដល់អ៊ុយក្រែន ខណៈសង្រ្គាមបន្តជាមួយរុស្ស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស:នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេសអង្គការណាតូ បានជួបជុំគ្នានៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីពិភាក្សាលើវិធីបង្កើនការគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែន ។ មុនជំនួបធ្វើឡើង រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba)បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យផ្តល់អាវុធបន្ថែមទៀត ធ្វើសង្រ្គាមជាមួយរុស្ស៊ី ដើម្បីជួយការពារអំពើឃោឃៅបន្ថែមទៀតដូចនៅទីក្រុងប៊ូឆា ។ គូរឲ្យដឹងថា អង្គការណាតូ បដិសេធន៍មិនព្រមបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែន ឬក្រុមនគរបាលទៅកាន់តំបន់គ្មានការហោះហើរណាមួយ ដើម្បីការពាររុស្ស៊ី ពីការវាយប្រហារមកលើប្រទេសជិតខាងរបស់ខ្លួនមួយនេះនោះទេ ។ ប៉ុន្តែក្នុងមានជាប្រទេសសមាជិក អាចផ្គត់ផ្គង់អាវុធប្រឆាំងយន្តហោះ និងរថក្រោះ ក៏ដូចជាកសម្ភារសឹក និងការផ្គត់ផ្គង់ឱសថ ដល់អ៊ុយក្រែន ។ ប្រទេសមួយចំនួនដែលផ្គត់ផ្គង់អាវុធ ធ្វើខុសគ្នាចំពោះការគាំទ្រអ្វីដែលពួកគេអាចផ្តល់ជូន ។ ពួកគេ បាននិយ...
បទអត្ថាធិប្បាយ៖ ការប្រទាញប្រទង់គ្នាយកត្រូវយកខុសនៅតែកើតមានឡើងជុំវិញសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី

បទអត្ថាធិប្បាយ៖ ការប្រទាញប្រទង់គ្នាយកត្រូវយកខុសនៅតែកើតមានឡើងជុំវិញសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ប្រទេសចិនបាននិយាយថា រូបភាពនៃការស្លាប់ជនស៊ីវិលក្នុងទីក្រុង Buchaរបស់ប្រទេសអ៊ុយក្រែន កំពុងរំខានយ៉ាងខ្លាំង ប៉ុន្តែមិនគួរទម្លាក់កំហុសឲ្យគ្នាឡើយរហូតរកឃើញការពិត ។ ការលេចចេញភស្តុតាងនៃអ្វីដែលបង្ហាញការសម្លាប់រង្គាលលើជនស៊ីវិល ក្រោយរុស្ស៊ីដកកងទ័ពចេញពីតំបន់រដ្ឋធានី Kyiv អាចបង្កភាពស្មុគស្មាញដល់ការប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការដឹកនាំគំនិតជាសាធារណៈជុំវិញជម្លោះដែលចិនមិនព្រមរិះគន់ក្រុង Moscow ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនគាំទ្រការផ្ដួចផ្ដើម និងវិធានការទាំងឡាយ ជួយកាត់បន្ថយវិបត្តិមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន និងត្រៀមបន្តធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការប៉ះពាល់ទាំងឡាយដល់ជនស៊ីវិល ។ លោក Zhao បាននិយាយថា ការពិត និងមូលហេតុនាំឲ្យមានឧបទ្ទវហេតុកើតឡើងត្រូវតែផ្ទៀងផ្ទាត់ ។ គ្រប់ភាគីទាំងអ...
រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន អាម៉ូហ្រ្គីនធិចសាធារណរដ្ឋកូរ៉េ

រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន អាម៉ូហ្រ្គីនធិចសាធារណរដ្ឋកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន អាម៉ូហ្រ្គីនធិចសាធារណរដ្ឋកូរ៉េ កាលពី​រសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២២នាទីស្តីការក្រសួងព័ត៌មាន។ ក្រុមហ៊ុន អាម៉ូហ្រ្គីនធិច ជាក្រុមហ៊ុនផលិតម៉ាស៊ីនទឹកស្អាត និងឧបករ ចម្រោះទឹកដោយមិនប្រើប្រពន្ធ័អគ្គីសនី។ដូច្នេះក្នុងឪកាសនេះខាងតំណាង ក្រុមហ៊ុន អាម៉ូហ្រ្គីនធិច គ្រាន់តែចង់បង្ហាញពីអ្វីដែលក្រុមហ៊ុនកំពុងអនុវត្តន៍ការងារហើយបើខាងរដ្ឋាភិបាលកម្ពុជាត្រូវការហើយស្នើទៅរដ្ឋាភិបាល សាធារណ រដ្ឋកូរ៉េដើម្បីទទួលយកគម្រោងនេះ ផ្តល់ជូនទៅតាម សាលារៀនរដ្ឋមន្ទីរពេទ្យរដ្ឋកន្លែងសាធារណ: ។ បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនបានអោយដឹងថា រាល់ការស្នើសុំរបស់កម្ពុជាក្រុមហ៊ុន អាម៉ូ​ហ្រ្គីន​ធិចជាអ្នកជួយសម្របសម្រួលនិងទទួលខុសត្រូវលើគម្រោងទាំងអស់ ។ លោក​​ សាម៉ន បណ្ឌិត្យ មានប្រសាសន៏គួសបញ្ជាក់ថា កិច្ចការងារនេះមិនពាក់ពន្ធ័ក្រសួងព័ត៌មាននោះទេ តែ លោក​​នឹងជួយស...