រដ្ឋមន្ត្រីក្រសួងការងារដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងកម្មវិធីសង្ក្រាន្តខ្មែរ
(បាងកក)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណះកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វេីការនៅប្រទេសថៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមនឹងក្រុមនិស្សិតដែលកំពុងបន្តការសិក្សានៅទីនេះ ក្នុងកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ។
ការសាកសួរសុខទុក្ខនេះ ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។លោកបណ្ឌិត អ៉ិត សំហេង លើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូប តាំងពីបុរាណកាលមក។ ពិធីប្រពៃណីនេះទៀតសោត បង្ហាញពីទឹកចិត្តស្រឡាញ់វប្បធម៌ ប្រពៃណីជាតិខ្មែរ ស្មារតីសាមគ្គីជាតិ ទោះជាខ្មែរទៅដល់ទីណា ក៏នៅតែស្នេហាជាតិខ្មែរ។
ទន្ទឹមនឹង...








