ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
ភ្នំពេញ: ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២២ សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងមូលនិធិគន្ធបុប្ផាកម្ពុជានិងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
ពិធីនេះមានកសរអញ្ជើញចូលរួមពី លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកបណ្ឌិតអគ្គនាយកបានមានប្រសាសន៍ថា ការចូលរួមក្នុងមូលនិធិគន្ធបុប្ផានេះ គឺស្របតាមចក្ខុវិស័យនិងបេសកកម្មក្នុងការអភិវឌ្ឍសង្គម។ជាពិសេសធនាគារARDBជាធនាគាររដ្ឋ ហើយផ្តោតលើការអភិវឌ្ឍសង្គមដោយផ្តល់ឥណទានទៅក្នុងវិស័យកសិកម្មក្នុងអត្រាការប្រាក់ទាបដ...








