ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក​ ប៉ាន សូរស័ក្ដិ ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិង កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

លោក​ ប៉ាន សូរស័ក្ដិ ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិង កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ខេត្តព្រះសីហនុ)៖ លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ នៅរ​សៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី។ លោក​​រដ្ឋមន្រ្តីបានសម្តែងគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ អគ្គលេខាធិការអាស៊ាន និងសហ​ការី ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការគាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ពីក្រុមការងារលេខាធិការដ្ឋានដល់កិច្ចប្រជុំចង្អៀត ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កាលពីថ្ងៃទី១១ ខែមករា កន្លងទៅ ដែលបានបញ្ចប់ទៅយ៉ាងរលូន ប្រកបដោយភាពជោគជ័យនិងផ្លែផ្កា។ ជាមួយគ្នានេះ រដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្...
ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីរកឃើញ និងដកហូតបាន

ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីរកឃើញ និងដកហូតបាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ កាលពី​​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០​២២​បានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាទីផ្សារក្នុងគោលបំណងស្វែងរកនូវទំនិញមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នូវអំពើមិនសុចរិតណាមួយនៅក្នុងទីផ្សារ។ យោងទៅតាមលទ្ធនៃការត្រួតពិនិត្យ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០.២គីឡូក្រាម និងបានអញ្ជើញម្ចាស់ទំនិញទាំងនោះមកបំភ្លឺនៅអគ្គនាយកដ្ឋានផងដែរ។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 23 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 07 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,877 នាក់ អ្នកជាសះស្បើយ= 117,146 នាក់ និង​អ្នកស្លាប់= 3,015 នាក់។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំបេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើក​ទី៤០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ផងដែរ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺមានភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូច ល្មម។...
ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំស្មើ​​និង 103.96%

ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំស្មើ​​និង 103.96%

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំ ស្មើ​​និង 103.96%។
អគ្គនាយនៃអគ្គនាយកកដ្ឋាន «ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង

អគ្គនាយនៃអគ្គនាយកកដ្ឋាន «ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ​​ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង (វគ្គទីមួយ) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពី លោក​អគ្គនាយករង លោក លោកស្រី​ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមធ្វើបទបង្ហាញអំពីបទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌនីតិវិធីត្រួតពិនិត្យនិងការស៊ើបអង្កេត ដោយ លោក​​ ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ និងលោក ម៉េង សុងឃាង ប្រធ...
ភរិយាលោកឧកញ៉ា អែល សារ៉ុម បានអញ្ជើញអភិសេកព្រះពុទ្ធបដិមាករ សម្រាប់ជាទីសក្ការៈបូជានៅសាលាបុណ្យក្នុងភូមិរកា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ភរិយាលោកឧកញ៉ា អែល សារ៉ុម បានអញ្ជើញអភិសេកព្រះពុទ្ធបដិមាករ សម្រាប់ជាទីសក្ការៈបូជានៅសាលាបុណ្យក្នុងភូមិរកា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ស្ពឺ)៖លោកឧកញ៉ា អែល សារ៉ុម សមាជិកគណ:កម្មាធិការបក្ស «ខ៦» ចំណុះគណ:កម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេង ស្រីអូន ព្រមទាំងឧបាសិកា លឹម ស៊ីចាន់ ឧបាសិកាមនក ស៊ីវង់ ឧបាសិកា ប្រាក់ ប៉ុន និងប្រជាពលរដ្ឋ លោកតា លោក យាយចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិរកាធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានប្រារព្ធពិធីអភិសេដព្រះតាមបែបព្រះពុទ្ធសាសនា និងតម្កល់ព្រះពុទ្ធបដិមា ករសម្រាប់ទីសក្ការៈបូជានៅសាលាបុណ្យក្នុងភូមិរកាកាលពីថ្ងៃទី១៥ខែមករាកន្លទៅនេះ។ លោកស្រី សេង ស្រីអូន អែល សារ៉ុម បានអញ្ជើញសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋានជាពិសេស ចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋក្រីក្រជួបការលំបាក...
មន្រ្តីជំនាញ ក.ប.ប.បាន​​ធ្វើការផាកពិន័យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងផ្សេងគ្នាបន្តទៀត

មន្រ្តីជំនាញ ក.ប.ប.បាន​​ធ្វើការផាកពិន័យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងផ្សេងគ្នាបន្តទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្រ្តីជំនាញ ក.ប.ប. ធ្វើការផាកពិន័យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងផ្សេងគ្នាបន្តទៀត ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ ហើយ​ការ​ផាក​នេះធ្វើ​ឡើងកាល​ពីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលស្ថិតក្នុងស្រុកបរិបូរណ៍នៃខេត្តកំពង់ឆ្នាំង ស្រុកស្រីសន្ធរនៃខេត្តកំពង់ចាម និងស្រុកភ្នំព្រឹក ស្រុកកំរៀងនៃខេត្តបាត់ដំបង។ លទ្ធផលនៃការត្រួតពិនិត្យឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំង នៃ១៦ស្ថានីយ/ដេប៉ូដែលបានត្រួតពិនិត្យមិនមានអនុលោមភាព និងត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ានកាលពីទី១៧ ខែមករា ឆ្នាំ២០២២នេះ។ នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវចំណុចមួយចំនួនក្នុងការពិភា​ក្សាជាមួយ លោក អគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវត្តមានឯកឧត្តមអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលលោក នឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ានមានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានគួសបញ្ជាក់អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុង​តែមាននាពេលនេះ ។ការប្រឈមមួយចំនួន ទាមទារនូវការខិតខំដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ...
តារាចម្រៀង សួស វីសា ដឹកដៃស្វាមី ចុះហត្ថលេខាវិនិយោគ​​ជាមួយ​ក្រុមហ៊ុន​​​ដឹកជញ្ជូន​ឈ្មោះ Supper App

តារាចម្រៀង សួស វីសា ដឹកដៃស្វាមី ចុះហត្ថលេខាវិនិយោគ​​ជាមួយ​ក្រុមហ៊ុន​​​ដឹកជញ្ជូន​ឈ្មោះ Supper App

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀងកំពុង​​មានឈ្មោះ​បោះសម្លេងមកពី​​ផលិតកម្ម​ហង្សមាស អ្នក​នាង សួស វីសា បាន​​​ដឹកដៃស្វាមី ឈ្មោះ លោក ថមមី ចុះហត្ថលេខាវិនិយោគ​​ជាមួយ​ក្រុមហ៊ុន​​​ដឹកជញ្ជូន​ឈ្មោះ Supper Appជាផ្លូវការ ហើយពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ នៅសណ្ឋាគារឡឺរ៉យយ៉ាលរាជធានីភ្នំពេញ។ លោក ថម ម៉ី និងអ្នកនាង​​ សួស​​ វីសា បានលើកឡើង ក្រោយ​កម្មវិធីនៅថ្ងៃទី១៧ខែមករានេះ​ថា សព្វថ្ងែនេះ Supper App មានសាខាជាង២០ សាខានៅរាជធានីភ្នំពេញ ហើយតាមផែនការក្រុមហ៊ុននឹងពង្រីកឲ្យបានរហូតទៅ៣០០សាខានៅទូទាំងប្រទេស ហើយថ្ងៃនេះខ្ញុំនិងភរិយាបានក្លាយជាម្ចាស់​ភាគហ៊ុនធំរបស់ក្រុមហ៊ុនSuper Appតែម្តង។ អ្នក​នាង​​​បានបន្តទៀតថា បើសិនពុកម៉ែបងប្អូនចង់វិនិយោគ បើកមុខរបរបញ្ជើតាមរយៈក្រុមហ៊ុនស៊ូបភើអេប អាចចំណាយទុនត្រឹម ១ពាន់ដុល្លារនឹងអាចបើកសាខាបានហើយ ទទួលបញ្ជើអ៊ីវ៉ាន់ តាមអនឡាញបាន ពីព្រោះសព្វថ្ងៃនេះ មុខជំនួញថ្មីនេះ​ កំពុងតែមានការរីករាលដាល ពាសពេញប្រទេសទ...