ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញគម្រោងវិនិយោគរោងចក្រផលិតចំណីសត្វនៅខេត្តកំពង់ធំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជួបពិភាក្សាការងារជាមួយ លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd ដើម្បីជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។
គួរបញ្ជាក់ថា ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយមកពីប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអ...








