ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១២ នាក់ ,រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ១៩៥ នាក់, ជាសះស្បើយ ២៧៩ នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១៩៥ នាក់, អ្នកជាសះស្បើយចំនួន ២៧៩ នាក់ និងអ្នកស្លាប់ថ្មីចំនួន ១២ នាក់ ។
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៨,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។
រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ។
លោក សឿង សុជាតិ បញ្ជាក់ថា« ឈ្មោះ ជុំ សុខុន ធ្វើរបងចូលដីចិញ្ចឹមផ្លូវតែប៉ុណ្ណឹងគ្មានរឿងអីធំដុំផងស្រាប់តែប្តឹងផ្តល់គ្នាឡើងទៅតុលាការ»
ស្រុកកំចាយមារ៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់សារព័ត៌មាន ដេលីខ្មែរ កាលពីល្ងាចថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នេះថា ចំពោះករណីដីចំណីផ្លូវទំនាស់នោះ តាមរបាយការណ៍លោកមេឃុំជាច រឿងនេះតិចតួចទេគឺ ឈ្មោះ ជុំ សុខុន បានធ្វើរបងចូលដីចិញ្ចឹមផ្លូវលើកទី៣ ជាប់លើដីឈ្មោះ ម៉េត ឈុន តែប៉ុណ្ណឹង គ្មានរឿងអីធំដុំផង ស្រាប់តែប្តឹងផ្តល់គ្នាឡើងទៅតុលាការខេត្តព្រៃវែង។
លោកអភិបាលស្រុកមានប្រសាសន៍ថា កន្លងទៅលោកមិនបានដឹងដែរ តែលោកបានមើលខាងព័ត៌មានផ្សាយលើហ្វេសប៊ុក ទើបឲ្យមេឃុំជាចធ្វើរបាយការណ៍ ជូនលោក រឿងនេះ មេឃុំជាច បានធ្វើការសម្របសម្រួល២ឬ៣ដងហើយដែរ ប៉ុន្តែខាងភាគីឈ្មោះ ជុំ សុខុន ដែលធ្វើរបងចូលចិញ្ចឹមផ្លូវមិនសុខចិត្ត សុំណុំរឿងនេះមិនបានឆ្លងកាត់សាលាស្រុកនោះទេ ដោយខាងភាគី ជុំ សុខុន ស្នើមេឃុំបញ្ជូនសុំណុំរឿងនេះទៅសាលាដំបូងខេត្តព្រៃវែងតែម្តង។
លោក សឿង សុជាតិ បានមានប្រសាសន៍ថា ឥឡូវនេះនីតិវិធីស្រុកដូចជាមិនមានអ្វីសម...
មេឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីវៀតណាមច្រើនក្បាលតាមច្រករបៀងខ្សែដែកស្រុករមាសហែកខេត្តស្វាយរៀង
ស្វាយរៀង: ព័ត៌មានពីប្រជាពលរដ្ឋនៅភូមិក្អម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បានលើកឡើងថា បច្ចុប្បន្នឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីស្រុកយួនជាច្រើនក្បាល ជារៀងរាល់ថ្ងៃដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។
ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង និងមេពេទ្យសត្វខេត្តស្វាយរៀង ហាក់បីដូចជា បណ្តោយឲ្យឈ្មួញឈ្មោះ ថាំង នាំចូលជ្រូក ពីវៀតណាមមកចែកចាយតាមទីសត្តឃាតនៅស្រុករមាស ហែក យ៉ាងពេញបន្ទុក។
ប្រាពលរដ្ឋស្នើឲ្យ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងកសិកម្មមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះលោក ប៉ែន ប៊ុនធី មេពេទ្យសត្វខេត្តស្វាយរៀង កំពុងបណ្តោយឲ្យឈ្មួញឈ្មោះ ថាំង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ដេលីខ្មែរ មិនទាន់សុំការបំភ្លឺពី លោក ថាំង មេឈ្មួញនាំចូលជ្រូកពីវៀតណាមបាននៅឡើយទេ នៅថ្ងៃទី១៦ខែតុលានេះះ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈ្មោ...
សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪុ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪុ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។
នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ប្រតិភូក្រសួងមហាផ្ទៃដែលអញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ រួមមានឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃមួយចំនួនទៀត។
ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ...


