សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះបន្តអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូអនឡាញ។
កិច្ចប្រជុំឆ្លងនៅថ្ងៃនេះបានបន្តដល់ការពិនិត្យ និងពិភាក្សា ដើម្បីឆ្លងសេចក្ដីព្រាងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបា លជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។
យោងតាមសេចក្ដីព្រាងប្រកាសរដ្ឋមន្ត្រីក្រសួងមហាផ...