ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ។ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេ សវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្...
អគ្គនាយកដ្ឋានសុខភាពសត្វ ចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជ្រូកនៅកម្ពុជា

អគ្គនាយកដ្ឋានសុខភាពសត្វ ចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជ្រូកនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖យោងតាសេចក្តីប្រកាសព័ត៌មាននៅថ្ងទី១៨ខែកក្តដារបស់ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានញ្ជាក់ថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទខុសពីការពិតពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជ្រូកនៅព្រះរា ជាណាចក្រកម្ពុជា ដែលមិនបានសិក្សាច្បាស់លាស់ ធ្វើឲ្យសាធា រណជនមានការយល់ច្រឡំមកលើក្រសួងកសិកម្ម ។ សូមអានសេចក្ដីប្រកាសព័ត៌មាននេះបន្ថែម...
សម្តេចតេជោ ហ៊ុន សែន នឹងចាត់តំណាងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន នឹងចាត់តំណាងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នឹងចាត់តំណាង នាំយកអំណោយរបស់រាជរដ្ឋាភិបា លកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង។ សូមជម្រាបថា កាលពីថ្ងៃទី ១៧ ខែកក្កដា សម្តេចអគ្គមហាសេនា តេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន ១០០គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។ ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណា ម និងសមាគមមិត្តភាពកម្ពុជា វៀតណាម ថវិកា...
លោក ស៊្រុន ពៅ បញ្ជាក់ថា វិស័យចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបច្ចុប្បន្នអាចផ្គត់ផ្គងទីផ្សារក្នុងស្រុកបានរហូតដល់ជា៨៥%

លោក ស៊្រុន ពៅ បញ្ជាក់ថា វិស័យចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបច្ចុប្បន្នអាចផ្គត់ផ្គងទីផ្សារក្នុងស្រុកបានរហូតដល់ជា៨៥%

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក  ស៊្រុន  ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា យៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យចិញ្ចឹមជ្រូកនៅប្រទេ សកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះ កម្ពុជាយើងអាចផ្គត់ផ្គងទីផ្សារក្នុងស្រុកបានរហូតដល់ជា៨៥% ។ យោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាលើកឡើងថា ការរីកចម្រើននេះបណ្តាលមកពីកក្តាដូចខាងងក្រោម៖ទី១ ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទបានគ្រប់គ្រង់កូត្តានាំជ្រូកចូលបានល្អ ដែលមិនប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេសបានជ្រើសរើសក្រុមហ៊ុននាំចូលដែលអនុវត្តតាមបទដ្ឋាន។ កត្តាទី ២  លោក ស៊្រុន ពៅ បញ្ជាក់ថា ការអនុវត្តត្រូវតាមបច្ចេក ទេសរបស់អ្នកចិញ្ចឹម ដូចជាជ្រើសរើសពូជ អនុវត្តតាមបច្ចកទេស និង ការបង្កើនប្រព័ន្ធជីវសុវត្ថភាពដើម្បីការពារជំងឺឆ្លងនានាជាពិសេសជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF)។ លោកបន្តទៀតថា "ការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបា លបានបង្កើតឱកាស ទីផ្សារសម្រាប់ជ្រូកចិញ្ចឹ...
រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រកាសតែងតាំងអភិបាលរងខេត្តព្រះវិហារថ្មី

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រកាសតែងតាំងអភិបាលរងខេត្តព្រះវិហារថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះវិហារ ប្រកាសតែងតាំងអភិបាលរងខេត្តព្រះវិហារថ្មី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ហើយមានរៀបចំពិធិប្រកាសចូលកាន់តំណែង និងបំពេញការងារអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ។ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ថ្លែងការកោត សសើរពីការខិតខំបំពេញភារកិច្ចរបស់លោកលោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជក្នុងខេត្តរយះពេលកន្លងមកជាពិសេសលោក គោស៊ុំ ប៊ុនសឿត ដែលត្រូវផ្ទេរភារកិច្ចជំនួសដោយលោក យុង គឹមហ៊ាន ដែលត្រូវតែងតាំងជាអភិបាលរងខេត្តថ្មី និងធ្វើពិធីផ្សព្វផ្សាយនាពេលនេះ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ លោកអភិបាលខេត្តបន្តថា នៅបរិការ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 836 នាក់ទៀត ជាសះស្បើយ 928 នាក់ និងស្លាប់ 24 នាក់ ករណីឆ្លងសហគមន៍ 557 នាក់ អ្នកដំណើរពីបរទេស 279 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 836 នាក់ទៀត ជាសះស្បើយ 928 នាក់ និងស្លាប់ 24 នាក់ ករណីឆ្លងសហគមន៍ 557 នាក់ អ្នកដំណើរពីបរទេស 279 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 836 នាក់ទៀត ជាសះស្បើយ 928 នាក់ និងស្លាប់ 24 នាក់ ករណីឆ្លងសហគមន៍ 557 នាក់ អ្នកដំណើរពីបរទេស 279 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 66,336 នាក់ អ្នកជាសះស្បើយ= 57,955 នាក់ អ្នកស្លាប់= 1,076 នាក់។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០$ (ប្រាំរយដុល្លារ)ជូនលោកទាំង ០៤នាក់ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងពេលព្យាបាលជំងឺកូវីដ១៩ (COVID-19 )

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០$ (ប្រាំរយដុល្លារ)ជូនលោកទាំង ០៤នាក់ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងពេលព្យាបាលជំងឺកូវីដ១៩ (COVID-19 )

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី អុី~ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ចំពោះមន្ត្រីក្រោមឳវាទដែលឆ្លងជំងឺកូវីដ១៩ (COVID-19 ) ចំនួន ០៤នាក់ ជាសះស្បើយចំនួន ០២នាក់ កំពុងសម្រាកព្យាបាលបន្តចំនួន ០២នាក់នៅក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ។ លោក ឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០$ (ប្រាំរយដុល្លារ)ជូនលោកទាំង ០៤នាក់ដើម្បីជួយសម្រាលទុក្ខលំបាក ក្នុងពេលព្យាបាលជំងឺកូវីដ១៩ (COVID-19 ) ។ លោក ឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ ក៏បានផ្ដាំផ្ញើបងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ (COVID-19 ) ក៏ដូចជា មន្ត្រីក្រោមឳវាទនៅក្នុងប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទាំងអស់ឲ្យចេះអនាមយ័នឹងចេះការពារខ្លួនអោយបានខ្ជាប់ខ្ជួនស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣កុំ ៣ការពារ ។...
សម្តេចតេជោ៖ ពេលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារពី១២-១៧ឆ្នាំរួច អាចឈានបើកសង្គមសេដ្ឋកិច្ច និងសាលាវិញ

សម្តេចតេជោ៖ ពេលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារពី១២-១៧ឆ្នាំរួច អាចឈានបើកសង្គមសេដ្ឋកិច្ច និងសាលាវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំរួចរាល់ហើយ កម្ពុជានឹងអាចមានលទ្ធភាពឈានទៅបើកសង្គម សេដ្ឋកិច្ច និងសាលារៀនឡើងវិញផងដែរ ។ ការឈានបើកសាលានេះ គឺសំដៅដល់ការបើកសាលាចាប់អនុវិទ្យាល័យ ព្រោះក្នុងវ័យនេះកុមារពី១២-១៧ឆ្នាំ ចេះរក្សាគំលាត និងពាក់ម៉ាស់ជាដើម ខុសប្លែកពីកុមាររៀននៅសាលាបឋម ។ នេះជាប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងសារទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃ១៦ កក្កដា។ សម្តេចតេជោបន្តទៀតថា “ការធ្វើបែបនេះ (ចាក់វ៉ាក់សាំង) យើងចង់ឲ្យមានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គម សេដ្ឋកិច្ច ជាពិសេសសាលារៀនដែលយើងបានផ្អាក បានបិទសាលាហើយឲ្យរៀនពីចំងាយ តាមរយៈប្រព័ន្ធអនឡាញ” ។ សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ប្រសិនបើយើងបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យយ៉ាងហោចណាស់ ក៏អាចបើកសាលាចាប់ពីអនុវិទ្...
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន(កបប)ប្រជុំពិភាក្សាលើនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវនៃការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន(កបប)ប្រជុំពិភាក្សាលើនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវនៃការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន តាមប្រព័ន្ធ Online Zoomនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំង៦  លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងសហការី។ កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវនៃការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងប្រកាសស្តីពី Nutritional Claim៕...
លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះខ្ញុំសូមជម្រាបជូននូវលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។ វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាក្នុងស្ថានភាពប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន។ ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រ...