លោក សយ សុភាព លើកឡើងថា អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ
លោក សយ សុភាព៖ អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ
ភ្នំពេញ៖ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២លានដូស ទៅរដ្ឋាភិបាលវៀតណាម។
ចំណុចនេះ លោក សយ សុភាពប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានហៅថា នេះជាវ៉ាក់សាំងនយោបាយ (វ៉ាក់សាំង BRI ជាគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ចិន និង Indo pacific ជាយុទ្ធសាស្រ្តសេរីបើកចំហរ) ។
លោក សយ សុភាពតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៤ កក្កដា នេះបានលើកឡើងថា “ចោទគេចោទឯង សុទ្ធតែចាក់វ៉ាក់សាំងចិន ចុះអាមេរិកឲ្យទៅយួន ២លានដូសម៉េចដែរ? ។ នេះគេហៅថា វ៉ាក់សាំងនយោបាយ (វ៉ាក់សាំងBRI និង Indo-pacific)” ។
លោកបន្តទៀតថា អាមេរិកមិនដែលខ្វល់ពីខ្មែរទេ គេនៅតែចាត់ទុកយួន គឺជាបងធំនៅតំបន់ក្នុងតំបន់នេះ។ ដូច្នេះ កម្ពុជា-ចិន ជាបងប្អូនដែលមិនអាចអត់គ្នាបាន។ សន្និសីទនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ន...








