លោក ផាន អូន បានប្រគល់-ទទួលធុងបែងចែកសំរាមចំនួន ៦០ គិតជាទឹកប្រាក់ចំនួន ១២,០០០ ដុល្លារសហរដ្ឋ អាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូទ្បា
លោក ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ និងសហការី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានចូលរួមក្នុងពិធីប្រគល់-ទទួលធុងបែងចែកសំរាមចំនួន ៦០ គិតជាទឹកប្រាក់ចំនួន ១២,០០០ ដុល្លារសហរដ្ឋ អាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូទ្បា។
លោកប្រធានក្រុមការងារបានប្រគល់ធុងសំរាមទាំងនេះជូនទៅដល់មូលដ្ឋានឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ដើម្បីយកទៅប្រើប្រាស់នៅតាមបណ្តាសាលារៀន សាលាឃុំ មណ្ឌលសុខភាព វត្តអារាម និងផ្សារ។
លោក ផាន អូន បានចុះពិនិត្យទីតាំងសម្រាប់កសាងធុងចំរោះទឹកស្អាតដែលឧបត្ថម្ភជូនដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នៅក្នុងបរិវេនវិទ្យាល័យហ៊ុនសែន គរ និងបន្តពិនិត្យមើលការ សាងសង់ទីស្នាក់ការបក្សឃុំជ្រៃវៀន និងពិនិត្យទីតាំងចំនួន២ កន្លែងសម្រាប់ទិញសាងសង់ទីស្នាក់ការបក្សឃុំគរនាពេលខាងមុខ។ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់ធូរស្បើយ។
លោកបានបញ្ជាក់ថា"ខ្...








