សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១នេះ។
សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា ៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សារបស់ ហ្លួងម៉ែជាអម្ចាស់ជីវិត ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាងខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់រូប សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជអំណរសាទរដោយក្តីសោមនស្សរីករាយ និងសូមលំឱនកាយ បួងសួងថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេ...








