ក្រុមពលរដ្ឋនិងមន្ត្រីស្រុកអះអាងថា មេឈ្មួញព្រៃឈើឈ្មោះដុំសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ
ក្រុមប្រជាពលរដ្ឋនិងមន្ត្រីស្រុកចិត្របុរីនិយាយថា មេឈ្មួញកាប់បំផ្លាញព្រៃឈ្មោះដុំល្បីឈ្មោះខាងជញ្ចូនឈើខុសច្បាប់ដឹកដោយ គោយន្តខ្នាតយក្សដឹកឈើពេញមិនចាញ់រថយន្តឡើយដឹកចេញពីក្នុងព្រៃសម្បទានស្ថិតនៅភូមិស្វាយជ្រុំឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង២០ និង ៣០ នាទី ដោយមិនខ្លាចសមត្ថកិច្ចឡើយ។
ប្រជាពលរដ្ឋខាងលើនិយាយទៀតថា ពេលឃើញសកម្មភាពដឹក ឈើខុសច្បាប់អ្នកសាព័ត៏មានក៏បានសាកសួរតើដឹកឈើខុសច្បាប់ហ្នឹងយកទៅណា?ក៏ស្រាប់តែជនកាប់បំផ្លាញព្រៃឈើឈ្មោះដុំបើកគោយន្តដេញបុករថយន្តអ្នកកាសែតពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណុំមួយចំហៀងខាងឆ្វេងរួចបើកគោយន្តឋគេចបាត់ស្រមោលតែម្តង។
ប្រជាពលរដ្ឋបានលើកឡើងថា លោកវរសេនីយ៍ទោ ចាន់ ធីឋានះអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ស្រុកចិត្របុរីជាអ្នកនៅពីក្រោយខ្នងជនបំផ្លាញព្រៃឈ្មោះដុំមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ។
លើសពីនេះប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បា...








