ចាប់ផ្តើមដំណើរការសាងសង់ លំនៅឋានប្រណិតរបស់ក្រុមហ៊ុន ហ៊ួត ជា គម្រោងទី២ ក្បែព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល
កណ្តាល៖ លំនៅឋានប្រណិត និងតម្លៃសមរម្យរបស់ក្រុមហ៊ុន ហ៊ួត ជា គម្រោងទី២ ក្បែព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល បានចាប់ផ្តើមដំណើរបញ្ចុះបឋមសិលា សាងសង់លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា ដែលស្ថិតក្នុងភូមិអូរចា ឃុំភ្នំស្អាង ស្រុងស្អាងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១នេះ។
ទោះស្ថិតក្នុងដំណាក់កាលនៃការរីរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ២០កុម្ភៈ យ៉ាងក៏ដោយ ការវិនិយោគលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែដំណើរការទៅមុខ ប្រកបដោយផ្លែផ្កា ទាំងលំនៅឋានបែបទំនើបស៊ីវិល័យមានតម្លៃខ្ពស់និងលំនៅឋានបែបប្រណិតមានតម្លៃសមរម្យ ទាំងនៅទីប្រជុំជន និងតាមបណ្តាខេត្តនានានៅតែដំណើរការជាបន្តបន្ទាប់ នេះជាការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេស នៅក្នុងកាលៈទេសៈនេះ។
លោកឧកញ៉ា ហ៊ួត ជា បានថ្លែងថា ការបង្កើតឱ្យមានក្រុមហ៊ុនសាងសង់លំនៅដ្ឋាននេះ ដោយមើលឃើញថា ប្រជាជនកម្ពុជា ពិតជាមានតម្រូវការលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងមានប្រណិតភាពនេះច្រើន ទាំងនៅទីប្រជ...








