ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ មានការអញ្ជើញចូលរួម​​ពី លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។ លើសពីនេះ មន្រ្តីសំខាន់ៗចូលរួម មាន​ អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ ចំណែកក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ការបូកសរុបលទ្ធផលការងារ បង្ក្រាប​បទល្មើសដែលសម្រេចបានក្នុងរយៈពេលកន្លងមក។ កិច្ចប្រជុំផ្តោតលើ ការយល់ដឹង និងស្គាល់ពីតួនាទី ភារកិច្ចរបស់ មន្ត្រីស៊ីបអង្កេត និងនគរបាលយុតិ្តធម៌ ការកំណត់ និងត្រួតពិនិត្យលើសកម្មភាព ភារកិច្ចរបស់មន្ត្រី វឌ្ឍនភាពនៃការរៀបចំ វគ្គផ្សព្វផ្សាយនៃច្បាប់ និង​​ការធ្វើបទបង្ហាញស្តីពី នីតិវិធីនៃការពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើ...
ក្រុមហ៊ុន AstraZeneca ប្រកាសផលិតវ៉ាក់សាំង ៩០ លានដូសនៅជប៉ុន

ក្រុមហ៊ុន AstraZeneca ប្រកាសផលិតវ៉ាក់សាំង ៩០ លានដូសនៅជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា ក្រុមហ៊ុន AstraZeneca Plc គ្រោងនឹងផលិតនូវវ៉ាក់សាំងការពារជំងឺកូវីដ​-១៩ ចំនួន ៩០ លានដូសនៅក្នុងប្រទេសជប៉ុន ឬប្រហែល ៧៥ ភាគរយនៃអ្វីដែលប្រទេសនេះ ត្រូវបានគេគ្រោងនឹងទទួលពី ក្រុមហ៊ុនឱសថអង់គ្លេសមួយនេះ។ ក្រុមហ៊ុន JCR Pharmaceuticals Co នៅតំបន់ Hyogo ភាគខាងលិចប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងទទួលបន្ទុកក្នុងការ ផលិតនូវវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ នៅក្នុងនោះដែរក្រុមហ៊ុន AstraZeneca ត្រូវបានកំណត់ ដើម្បីផ្តល់នូវការចាក់ថ្នាំបង្ការចំនួន ១២០ លានដូស ឬគ្រប់គ្រាន់សម្រាប់ប្រជាជនប្រហែល ៦០លាននាក់ ចំពោះប្រទេសជប៉ុន។ លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យ បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការមានប្រព័ន្ធផលិតវ៉ាក់សាំង ដែលមាននៅក្នុងប្រទេសរបស់យើង” ។ លោក Kato បានបន្ថែមថា ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃពុធ បានជូនដំណឹងដល់ ក...
អ្នកជំនាញថា អាមេរិក-ចិន គួរមាន​​ស្មារតី​សហប្រតិបត្តិការ ដើម្បីកែលំអបញ្ហាសុខភាពពិភពលោក

អ្នកជំនាញថា អាមេរិក-ចិន គួរមាន​​ស្មារតី​សហប្រតិបត្តិការ ដើម្បីកែលំអបញ្ហាសុខភាពពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកវិភាគបាន​បាន​លើក​ឡើងថា ចំពោះ​​ការធានាសុខភាព ជាគុណប្រយោជន៍ សាធារណៈតម្រូវឱ្យមានការ ចូលរួមចំណែក ពីគ្នាទៅវិញទៅមក ហើយការគិតឡើងវិញបែបនេះគួរតែនាំឱ្យមានកម្លាំងជំរុញថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ សុខភាពពិភពលោក រវាងសហរដ្ឋអាមេរិក និងចិន។ ជាការកត់សម្គាល់ ដើម្បីបញ្ចប់នយោបាយភាវូបនីយកម្ម របស់អង្គការសុខភាពពិភពលោក ត្រូវបានគេចាត់ទុកថា មានប្រយោជន៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិននៅពេលមានវិបត្តិសុខភាព។ តាមការកត់សម្គាល់​​ជនជាតិចិន ដែលសិក្សាផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានទៅសាកលវិទ្យាល័យនានា នៅភាគខាងលិច រីឯគ្រូពេទ្យ និងអ្នកស្រាវជ្រាវខាងលោកខាង លិចបានមកប្រទេសចិន ដើម្បីស្វែងរកការព្យាបាល ប្រកបដោយប្រសិទ្ធ​ភាព។ ចក្ខុវិស័យចិនស្តីពី “ផ្លូវសូត្រសុខភាព” មិនគួរត្រូវបានបណ្តេញចេញជាផែនការ ភូមិសាស្ត្រនយោបាយនោះទេ ដោយក្នុងនោះលោក បានបន្ថែមទៀតថា” គ្មាននរណាម្នាក់អាចទស្សន៍ទាយ ពីកន្លែងដ...
ជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំត្រូវតុលាការ សម្រេចឃុំខ្លួន រឿងស៊ីដាច់លុយថៅកែចិនជិត១លានដុល្លារអាមេរិក រឿងរត់ការចូលសញ្ជាតិខ្មែរ

ជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំត្រូវតុលាការ សម្រេចឃុំខ្លួន រឿងស៊ីដាច់លុយថៅកែចិនជិត១លានដុល្លារអាមេរិក រឿងរត់ការចូលសញ្ជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល ដែលពាក់ព័ន្ធករណីស៊ីដាច់លុយថៅកែចិនជិត១លានដុល្លារអាមេរិក រឿងរត់ការចូលសញ្ជាតិខ្មែរបានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ តុលាការ បានចោទប្រកាន់ពីបទរំលោភទំនុកចិត្តពិសេសដោយអភិបាល លើជនសង្ស័យ ឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។ យោងតាមសមត្ថកិច្ចបង្ហាញថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ហ្គោលវែល ដាក់ពាក្យសុំចូលសញ្ជាតិខ្មែរអោយថៅកែចិន៣នាក់ គឺ ឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ ឈ្មោះ ស៊ិន ដាវុធ បានឲ្យលោក Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦ម៉ឺន...
លោក ផាន អូន ថ្លែងក្នុង​​វេទិកានៃកិច្ចពិភាក្សាស្តីពីកិច្ចការពារអ្នកប្រើប្រាស់ “ការជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌នៅកម្ពុជា និងការការពារអតិថិជនរបស់អ្នក»

លោក ផាន អូន ថ្លែងក្នុង​​វេទិកានៃកិច្ចពិភាក្សាស្តីពីកិច្ចការពារអ្នកប្រើប្រាស់ “ការជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌នៅកម្ពុជា និងការការពារអតិថិជនរបស់អ្នក»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២១ ស្ថិតក្នុងសណ្ឋាគារ HYATT REGENCY PHNOM PENH បានចូលរួម​​​​វេទិកានៃកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពីកិច្ចការពារអ្នកប្រើប្រាស់ “ការជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌នៅកម្ពុជា៖ ការការពារអតិថិជនរបស់អ្នក”។​​ វេទិកានេះ ក្រោមកិច្ចសហការជាមួយអង្គការសហប្រតិបត្តិការអាល្លឺម៉ង (GIZ) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ដោយព្រឹតិ្តការណ៍នេះមានការអញ្ជើញចូលរួមពី តំណាងក្រុមហ៊ុនមេធាវី និងសមាជិក-ក្រុមហ៊ុននានា ដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ប្រមាណ ១០០នាក់។ លោក ផាន អូន ថ្លែងពញ្ជាក់​​ថា គោលបំណងរបស់វេទិការនៃកិច្ចពិភាក្សារួមមាន ផ្តល់ឱ្យអ្នកចូលរួមយល់ដឹងនូវចំណេះដឹងលើបរិបទទូ...
ប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាលលើកទឹកចិត្ត​​​ឲ្យ​​​ពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា

ប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាលលើកទឹកចិត្ត​​​ឲ្យ​​​ពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្តាល៖  លោក កៅថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាង លោកអគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយ នាយក នាយិកា នាយករង នាយិការង លោកគ្រូ និងអ្នកគ្រូទាំងអស់ ក្នុងវិទ្យាល័យទាំង ៤ ក្នុងស្រុកខ្សាច់កណ្តាលសរុប ចំនួន ៣២៤ នាក់នៅ​ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។ នៅស្រុកខ្សាច់កណ្តាល មានប្រជាជនសរុបចំនួន ១៥១ ៤៩៦ នាក់ ស្រី ៧៧ ០៥៨នាក់ ហើយប្រជាជនមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មានសរុប ៩៩ ៤៦៣ នាក់ ស្រី ៥១ ៤៤១ នាក់។ ចំពោះសាលារៀនវិញ មានចំនួន៦៤កន្លែង និងមានអគារសិក្សាសរុប ២១៤ខ្នង ស្នើនឹង៩៨៧បន្ទប់...
លោករដ្ឋមន្រ្តី វេង សាខុន៖ស្ថិត​ក្នុង​បរិបទ ជំងឺកូវីដ-១៩យើងត្រូវចូលរួមគាំទ្រនិងជំរុញដើម្បី ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប

លោករដ្ឋមន្រ្តី វេង សាខុន៖ស្ថិត​ក្នុង​បរិបទ ជំងឺកូវីដ-១៩យើងត្រូវចូលរួមគាំទ្រនិងជំរុញដើម្បី ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ថ្លែងក្នុងវេទិការជាតិអេកូទេសចរណ៍លើកទី២ ថ្ងៃពុធ កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ​ថា ​​  ​ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ សម្រាប់វិស័យកសិកម្ម យើងត្រូវចូលរួមគាំទ្រ និងជំរុញដើម្បី ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈ​ប្រកួត ប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាស ធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ លុបបំបាត់ភាពអត់ឃ្លាន សម្រេចបានសន្តិ សុខស្បៀង ធើ្វឱ្យប្រសើរឡើងអាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍកសិកម្មប្រកប ដោយនិរន្តរភាព។ លោករដ្ឋមន្រ្តីបន្តថា យើង ត្រូវ​​ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព តាមអភិក្រម និងវិសាលភាពថ្មីលើកកម្ពស់ពិពិធ​ភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សាររួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ដែលយើងទាំងអស់គ្នាត្រូវចូលរួមឱ្យបានសកម្មថ...
លោក សាយ សំអាល់ ថ្លែងថា សហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង២០ កំពុងមានសកម្មភាពទេសចរណ៍

លោក សាយ សំអាល់ ថ្លែងថា សហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង២០ កំពុងមានសកម្មភាពទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(សៀមរាប)៖លោក​​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាល​ពីថ្ងៃទី២៧ខែមករានេះ ​​ក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ដោយបញ្ជាក់ថា​​ ក្រសួងបរិស្ថានបានបង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិមានចំនួន ១៧៤ នៅទូទាំងប្រទេសកម្ពុជា ក្នុងចំណោមនោះមានសហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង ២០ កំពុងមានសកម្មភាពទេសចរណ៍។ លោក​បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេចគោលដៅក្នុងការរៀបចំ បង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិទាំងអស់ ដែលគិតមកដល់បច្ចុប្បន្ននេះមានចំនួន ១៧៤ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ តួនាទី និងការទទួលខុសត្រូវរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធន​ធាន​ធម្មជាតិដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន។ លើសពីនេះ  តាមរយៈការកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋទាំងស្រុងលើការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងជីវចម្រុះ ន...
មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តស្ទឹងត្រែង)៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញា​ធរដែនដី នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារថ្មី និងតាមបណ្តាផ្ទះលក់បោះដុំ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមី​ហាម​ឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣.៦០គីឡូ​ក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៧.២គីឡូក្រាមទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុង ស្មើនឹង ២.៤គីឡូក្រាម។ ...
ក្នុង​​ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករបន្តមាន​​កំណើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ក្នុង​​ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករបន្តមាន​​កំណើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​​ឲ្យដឹង​​ថា ​នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករកើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែវិស័យស្រូវអង្ករនេះក៏ជួបនឹងបញ្ហាប្រឈមផងដែរក្នុងវិបត្តិកូវីដ-១៩ ដែលនាំឱ្យតម្លៃនៃការដឹកជញ្ជូនស្រូវអង្ករកម្ពុជាតាមផ្លូវសមុទ្រឡើងថ្លែពី១ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុង១កុងតឺន័រ។ លោកឧកញ៉ា សុង សារ៉នបាន​បន្ដែមថា« ឆ្នាំ២០២០កម្ពុជាមានបញ្ហាប្រឈមជាច្រើនជាមួយនឹងការនាំចេញស្រូវអង្ករដោយ បញ្ហាទី១ គឺវិបត្តិកូវីដ-១៩ ទី២ ការរងគ្រោះដោយទឹកជំនន់ធ្វើឱ្យស្រូវមួយចំនួនលិចលង់ និងទី៣ គឺបញ្ហាការដឹកជញ្ជូន ដែលជាបញ្ហាធំជាងគេ»។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅកម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។  បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ 13.26% ដោយសារតម្លៃលើទីផ...