សម្តេចតេជោ ព្រមានទៅបុគ្គលឈ្មោះ ចាន់ យ៉េត ជាអតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឲ្យបញ្ឈប់សកម្មភាពបំផុសបំផុល និងបោកប្រាក់ប្រជាជន
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានទៅបុគ្គលម្នាក់ឈ្មោះ ចាន់ យ៉េត ស្ថិតនៅក្នុងគណបក្សមួយ ជាអតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឲ្យបញ្ឈប់សកម្មភាពបំផុសបំផុល និងបោកប្រាក់ប្រជាជន នៅតំបន់អភិវឌ្ឍន៍ជម្រុក ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានថា «បើអ្នកឯង មិនបញ្ឈប់សកម្មភាព និងដកខ្លួនចេញទេ អ្នកឯងនឹងត្រូវចាប់ខ្លួនភ្លាម! ខ្ញុំឲ្យខាងប្រឆាំងអំពើពុករលួយ រៀបចំឯកសាររួចហើយ បើអ្នកឯង មិនដកខ្លួនទេ នឹងត្រូវចាប់ខ្លួនភ្លាម។ អ្នកពាក់ព័ន្ធជាមួយ ចាន់ យ៉េត ក៏ត្រូវដកខ្លួនភ្លាម»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យបន្តការងារអភិវឌ្ឍន៍នៅតំបន់ជម្រុក ជូនបងប្អូនជនពិការ និងប្រជាពលរដ្ឋក្រីក្រនៅតំបន់នោះ ហើយសម្តេចមិនដកថយ ក្នុងការជួយលើការអភិវឌ្ឍន៍នៅទីនោះទេ។ នៅពេលសាងសង់...








