ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកគយកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ នៅប្រទេសព្រុយណេ ខណៈឆ្នាំក្រោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

អគ្គនាយកគយកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ នៅប្រទេសព្រុយណេ ខណៈឆ្នាំក្រោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ព្រុយណេ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Bandar Seri Begawan, ប្រទេសព្រុយណេ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ អគ្គនាយករដ្ឋបាលគយនៃប្រទេសទីម័រឡេស្តេ និងគណៈប្រតិភូក៏បានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។ លទ្ធផលសង្ខេបនៃកិច្ចប្រជុំ៖ អង្គប្រជុំបានស្ដាប់របាយការណ៍ និងពិភាក្សាលើ៖ (១)៖ វឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ ដែលបានអនុវត្តដោយក្រុមការងារនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម, ក្រុមការងារអនុលោមភាព និងការអនុវត្តច្បាប់ និងក្រុមការងារកសាងសមត្ថភ...
កម្ពុជាបង្កើនកិច្ចសហការជាមួយសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ

កម្ពុជាបង្កើនកិច្ចសហការជាមួយសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងសប្តាហ៍នេះបានទទួលជួបពិភាក្សាការងារ ជាមួយ តំណាងសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានានៃ«គំនិតផ្តួចផ្តើមក្រុមអឺរ៉ុប» ពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមគ្នា លើវិស័យកសិកម្មក្នុងពេលកន្លងមក និងការបន្ស៊ីគ្នានៃផែនការយុទ្ធសាស្ត្រ-អាទិភាពសម្រាប់អនុវត្តនៅក្នុងដំណាក់កាលបន្ទាប់។ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានជួយវិស័យកសិកម្មកម្ពុជាជាច្រើនគម្រោង ដូចជា គម្រោងកសិកម្ម និងវារីវប្បកម្ម។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ស្នើអោយសហភាពអ៊ឺរ៉ុបជួយលើការជួយអភិវឌ្ឍន៍កសាង សហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីអភិវឌ្ឍន៍វិស័យ កសិកម្មលើកដំបូងរបស់កម្ពុជា ដោយ ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ សូមបញ្...
ឯកឧត្តម នង វាសនា បញ្ជាក់ថា កម្ពុជាប្រែក្លាយពីគ្មានម្ហូបអាហារគ្រប់គ្រាន់បានក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិងការនាំចេញ

ឯកឧត្តម នង វាសនា បញ្ជាក់ថា កម្ពុជាប្រែក្លាយពីគ្មានម្ហូបអាហារគ្រប់គ្រាន់បានក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិងការនាំចេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី៣ខែមិថុនានេះបានថ្លែងថា ប្រទេសកម្ពុជាយើងបានប្រែក្លាយពីប្រទេសដែលគ្មានម្ហូបអាហារ រស់នៅដោយសារតែជំនួយ WFAO WFPជាដើម រួចបានប្រែក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិង គួរអោយទុកចិត្តនៅក្នុងតំបន់មានលទ្ធភាពផលិតផលិតផលរាប់លានតោននៅសល់សំរាប់នាំចេញជារៀងរាល់ឆ្នាំ។ ឯកឧត្តម នង វាសនា បានថ្លែង សូមសម្តែងកតិញ្ញូតាធម៌ជូនចំពោះថ្នាក់ដឹកនាំទាំងពីរ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាទាំងអណត្តិមុនៗ និងអណត្តិបច្ចុប្បន្ន ដែលតែងតែយកចិត្តទុកដាក់លើការពារថែរក្សាសន្តិសុខប្រទេស សុខមាលភាពសង្គម សុវត្ថិ ភាព សន្តិសុខ ដែលញ៉ាំញាំងអោយប្រទេសយើងរកឃើញភាពរីកចំរើន លូតលាស់ និងសុខសន្តិភាពពេញលេញ និងមាគ៌ាច្បាស់លាស់ រឹងមាំ ជាលើកដំបូងក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។ លើសពីនេះអ្នកតំណាងរាស្រ្តវ័យក្មេងបានថ្លែងទៀតថា ប្រទេសយើ...
រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាត្រូវបានអញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាត្រូវបានអញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពីប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង។...
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានជាង ៣,៥ លានដុល្លារ

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានជាង ៣,៥ លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបប្រមាណ ៣.៥១៧.១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១.៨៣២ នាក់។ នេះបើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកជំទាវ។ យុទ្ធនាការនេះដែលបានប្រកាសបើកកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។ យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ដែលមានរយៈពេលពេញមួយខែមិថុនា ត្រូវបានបង្កើតឡើងដោយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងគោលបំណងជំរុ...
លោក សំ លាងទ្រី អំពាវនាវប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្តីពីផ្លូវថ្នល់ ដោយមិនត្រូវចាក់ដីលុបប្រឡាយទឹក លុបលូបង្ហូរទឹក ចាក់ដីខ្ពស់ជាងថ្នល់់ ពិសេសសូមកុំដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់បានកំណត់ និងយកចំណីផ្លូវធ្វើអាជីវកម្មផ្សេងៗ

លោក សំ លាងទ្រី អំពាវនាវប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្តីពីផ្លូវថ្នល់ ដោយមិនត្រូវចាក់ដីលុបប្រឡាយទឹក លុបលូបង្ហូរទឹក ចាក់ដីខ្ពស់ជាងថ្នល់់ ពិសេសសូមកុំដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់បានកំណត់ និងយកចំណីផ្លូវធ្វើអាជីវកម្មផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសចុះពិនិត្យការងារថែទាំ និងកែសម្រួលផ្លូវជាតិលេខ៩៤ ប្រវែង៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប ដល់ឃុំកំពង់ស្រឡៅ១ ព្រំដែនកម្ពុជា-ឡាវ កាលពីពេលថ្មីៗនេះ លោក សំ លាងទ្រី ថា៖ដោយសារប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ជាប់់ៗគ្នាធ្វើឱ្យការងារថែទាំ ជួសជុល​ផ្លូវថ្នល់ របស់មន្ទីរមានការអាក់ខាន ប៉ុន្តែក្រោយភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារបានចាប់ផ្តើមជួសជុលថែទាំ​ផ្លូវក្រាលក្រួសក្រហមតាមបណ្តោយព្រំដែន ដោយធ្វើការកៀសម្រួល ថែមដីល្បាយថ្ម ស្រោចទឹកកិនបង្ហាប់ ដោយឡែកចំពោះផ្លូវជាតិ គឺយើងលុបសំបុកមាន់ និងកាត់សម្អាតរុក្ខជាតិសងខាងផ្លូវ។​ លោក សំ លាងទ្រី បានមានប្រសាសន៍បញ្ជាក់ផងដែថា៖​ដោយអនុវត្តន៍តាមការណែនាំដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ ជួសជុលថែទាំផ្លូវ ដែលគ្រប់ក្រងដោយមន្ទីរ ធ្វើយ...
អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ

អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាមានចម្ងល់ សំនួរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពាក់ព័ន្ធនឹងភ្លើងបំភ្លឺផ្លូវ។ ឆ្លើយតបនឹងមតិយោបល់របស់សាធារណជនពាក់ព័ន្ធនឹងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿន៖ ១/-ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។ ២/-ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង ទោចក្រយាន (កម្លាំងក្រោម៥០០CC) ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺ...
ឯកឧត្តម ប៉ែន បូណា៖ យុវជនជំនាន់នេះមានឱកាសច្រើនដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗទេ!

ឯកឧត្តម ប៉ែន បូណា៖ យុវជនជំនាន់នេះមានឱកាសច្រើនដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗទេ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
«យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀបជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សខ្លាំងជាងរៀមច្បងរបស់ខ្លួនដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានកោតសរសើរយុវជនជំនាន់នេះថា មានសំណាងបានកើតនិងធំធាត់ក្នុងសម័យសន្តិភាពនិងមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាក្នុងស្ថានភាពដ៏អំណោយផល។ «ទោះយ៉ាងណាឱកាសមិនរត់មករកក្មួយៗទេ ប្រសិនបើក្មួយៗមិនខិតខំស្រវាស្រទេញចាប់យកវាដោយខ្លួនឯងទេនោះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម ប៉ែន បូណា ដោយមិនភ្លេចរំលឹកពីជីវិតយុវវ័យដ៏ជូរចត់ និងការតស៊ូរៀនសូត្រក្នុងស្ថានភា...
រថយន្តដឹកពងមាន់ ១ម៉ឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់បាននៅខណ្ឌច្បារអំពៅ

រថយន្តដឹកពងមាន់ ១ម៉ឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់បាននៅខណ្ឌច្បារអំពៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង មានដឹកស៊ុតមាន់៥០ដុំ ស្មើ១៥០០០គ្រាប់ ដោយគ្មានលិខិតអនុញ្ញាតត្រូវបាន សមត្ថកិច្ចបង្រ្កាបកាលពីម៉ោង០៦ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកម្លាំងបង្ក្រាបបទល្មើសចលនាសត្វ បានឱ្យដឹងថា កម្លាំងសម្ងាត់បានរាយការណ៍ មកឱ្យជួយស្ទាក់ រថយន្ត ០១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលទៅកាន់ រាជធានីភ្នំពេញហើយ ។ ភ្លាមៗ កម្លាំងបានដាក់ពង្រាយកម្លាំង រហូតមកដល់វេលាម៉ោងកើតហេតុ បានប្រទះឃើញ រថយន្តដែលដឹកស៊ុតមាន់ខាងលើ បើកតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ព្រែកឯង ខណៈនោះ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានដេញស្ទាក់ នឹងឃាត់បាននៅនឹងកន្លែងតែម្តង។ ដោយបានត្រួតពិនិត្យរកឃើញស៊ុតមាន់ ចំនួន ៥០ដុំ ស្មើនឹង១៥០០០គ្រាប់ ។ ប្រភពបន្តថា កម្លាំងជំនាញបានសាកសួរម្ចាស់ដឹកស៊ុតមាន់ថា គាត់បានបើ...