សម្ដេចតេជោលើកជាយោបល់ជូនចំពោះក្រសួងអប់រំយុវជន«គួរមានការបូកពិន្ទុឆមាសសម្រាប់សិស្សថ្នាក់ទី១២ ជំនួសការរៀបចំដំណើរការប្រឡង»
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកជាយោបល់ជូនចំពោះក្រសួងអប់រំយុវជន និងកីឡា ពិចារណាការបូកពិន្ទុប្រចាំឆមាស របសរបស់សិស្សថ្នាក់ទី១២ ហើយកំណត់មធ្យមភាគដែលអាចជាប់ ជំនួសឲ្យការប្រឡងដែលគ្រោងប្រព្រឹត្ដនៅអំឡុងខែមករា ឆ្នាំ២០២១។
សម្ដេចតេជោថ្លែងទៀតថា ក្នុងនាមថ្នាក់ដឹកនាំប្រទេសពិតជាមានការខ្វាយខ្វល់ណាស់ ចំពោះសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ ពិសេសគឺសិស្សនុសិស្សដែលសសរទ្រូងប្រទេសជាតិ ខណៈប្រទេសកំពុងតែរងគ្រោះព្រោះជំងឺសកលបែបនេះ ហើយមិនទាន់មានវ៉ាក់សាំងការពារ។ ដូច្នេះសម្ដេចគិតថា ជម្រើសនៃការបូកពិន្ទុសិស្សនេះ គឺល្អប្រសើរបំផុតក្នុងកាលៈទេសៈដ៏លំបាកនេះ។
សម្តេចបន្តថា បើសិនជាក្រសួង សម្រេចយកតាមអ្វីដែលសម្ដេចផ្ដល់យោបល់នេះ ក្រសួងគួរចាប់ផ្ដើមពីពេលនេះទៅ ដើម្បីឲ្យសិស្សឆាប់បានដឹងពីលទ្ធផលរបស់ខ្លួន ហើយត្រៀមខ្លួនដើម្បីបន្ដចាប់មុខជំនាញសិស្សានៅថ្នាក់ឧត្ដមសិស្សា ។ នេះគឺជានយោបាយដែលត្រូវតែមានក...








